លោកស្រី យី​ង​ឡាក់ ធ្វើ​ខួបកំណើតគម្រប់ ៤៨ ឆ្នាំ

ថ្ងៃទី ២១ មិថុនា លោកស្រី យីងឡាក់ ឈិនវ៉ាត់ អតីតនាយករដ្ឋមន្ត្រីថៃ ដែលត្រូវរដ្ឋប្រហារទម្លាក់លោកស្រី និង ស្វាមីលោក អនុសន អាំឆាត់ រួមទាំងកូនប្រុស ដ.ឆ. ស៊ុភៈសេក បានធ្វើបុណ្យរាប់បាត្រព្រះសង្ឃ ៩ អង្គ ក្នុងថ្ងៃកំណើតគម្រប់ ៤៨ ឆ្នាំ នៅគេហដ្ឋានរបស់លោកស្រី ។ លោក ថាក់ស៊ីន ឈិនណៈវ៉ាត់ បងប្រុសរបស់លោកស្រី យីឡាក់ ក៏បានផ្ញើភួងផ្កា ជូនប្អូនស្រីផងដែរ ។


លោកស្រីបានពោលថា «ឆ្នាំនេះសូមជូនពរឱ្យខ្លួនមានសុខភាពរឹងមាំ ឱ្យជីវិតដំណើរទៅបានល្អ, ខ្ញុំមិនសុំអ្វីច្រើនទេ បារម្ភស្រុកទេស និង ប្រជាជនជាង ព្រោះពេលនេះសេដ្ឋកិច្ចលូតលាស់យឺត ដូច្នេះចង់ឱ្យរដ្ឋាភិបាលជំរុញសេដ្ឋកិច្ចដើម្បីឱ្យប្រជាជនមានចំណូលកើនឡើង មានគុណភាពជីវិត និង មានសេចក្តីសុខ» ។ លោកស្រីបានលើកឡើងពីស្ថានភាពនយោបាយបន្តថា «ចង់ឱ្យរដ្ឋាភិបាលមាននយោបាយល្អ ឱ្យមានការនិយាយជាមួយគ្នា ព្រោះពេលនេះយើងកំពុងឈានឆ្ពោះទៅរកការធ្វើប្រជាមតិ ឈានទៅការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ ។ថ្វីត្បិតតែលោកស្រី យីងឡាក់ អាយុ ៤៨ ឆ្នាំ ប៉ុន្តែរូបសម្រស់ និង ចរិយាទន់ភ្លន់ ស្រស់ស្អាតដើរទន្ទឹមនឹងប្រជាប្រិយភាពផ្ទាល់ខ្លួន និង បក្សភឿថៃ ចំពោះប្រជាជនដែលគាំទ្រលោកស្រី ។ នៅលើហ្វេសប៊ុក លោកស្រីជាបុគ្គលមួយរូបស្ថិតក្រោមការ Like យ៉ាងច្រើន របស់សង្គមអនឡាញទូទៅ ៕





លោកស្រី យី​ង​ឡាក់ ធ្វើ​ខួបកំណើតគម្រប់ ៤៨ ឆ្នាំ លោកស្រី យី​ង​ឡាក់ ធ្វើ​ខួបកំណើតគម្រប់ ៤៨ ឆ្នាំ Reviewed by Unknown on 10:04:00 PM Rating: 5
Theme images by Jason Morrow. Powered by Blogger.