អូបាម៉ា៖ អាមេរិក និងអង្គការអូតង់សាមគ្គីគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋឥស្លាម
ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ជួបជាមួយអគ្គលេខាធិការនៃអង្គការអូតង់ Jens Stoltenberg នៅបន្ទប់រាងពងក្រពើនៃសេតវិមាន ក្នុងរដ្ឋ ធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦។
ពីរសប្តាហ៍ក្រោយការវាយប្រហារភេរវកម្មនៅក្នុងក្រុងប្រ៊ុចសែល ប្រទេសប៊ែលសហ្ស៊ិក លោកប្រធានាធិបតី ស.រ.អា. បារ៉ាក់ អូបាម៉ា និងលោក Jens Stoltenberg អគ្គលេខាធិការនៃអង្គការអូតង់បានកត់សម្គាល់សោកនាដកម្មនេះនៅពេលពង្រឹងជាថ្មីនូវសារៈសំខាន់នៃការបន្តការយកចិត្តទុកដាក់លើការប្រយុទ្ធប្រឆាំងនឹងពួកជនសកម្មប្រយុទ្ធរដ្ឋឥស្លាម បន្តទៅទៀត។
ដោយអង្គុយនៅជិតលោកអគ្គលេខាធិការនៃអង្គការអូតង់នៅក្នុងការិយាល័យរាងពងក្រពើក្នុងសេតវិមាន លោក អូបាម៉ា បានមានប្រសាសន៍ថា៖ «ជាការច្បាស់លាស់ ពេលនេះជាពេលវេលាមួយមានចលាចលនៅក្នុងពិភពលោក។ទ្វីបអឺរ៉ុបជាចំណុចសំខាន់មួយនៃការឈឺចាប់និងការតានតឹងនៅក្នុងប្រព័ន្ធសន្តិសុខសាកល»។
នៅក្នងការថ្លែងរបស់លោកទៅកាន់ពួកអ្នកកាសែតនៅក្រោយកិច្ចចរចាជាមួយលោក Stoltenberg លោកប្រធានធិបតី ស.រ.អា. បានសរសើរដល់ការធ្វើវិភាគទានរបស់អង្គការអូតង់ក្នុងការប្រឆាំងនឹងពួករដ្ឋឥស្លាម ជាពិសេសសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់សម្ព័ន្ធភាពនេះដើម្បីហ្វឹកហ្វឺននិងជួយកងកម្លាំងក្នុងមូលដ្ឋាននៅក្នុងប្រទេសអ៊ីរ៉ាក់និងប្រទេសហ្ស៊កដានី។
លោក Stoltenberg បានបញ្ជាក់ជាថ្មីអំពីការគាំទ្ររបស់អង្គការអូតង់ដល់ប្រទេសឯទៀតៗក្នុងតំបន់ដើម្បីធ្វើឱ្យមានស្ថិរភាពនិងប្រយុទ្ធប្រឆាំងនឹងពួករដ្ឋឥស្លាម។លោកបានមានប្រសាសន៍ថា៖ វិធីផ្សេងៗដើម្បីកសាងសមត្ថភាពក្នុងមូលដ្ឋានឋិតនៅខ្ពស់នៅក្នុងរបៀបវារៈរបស់យើងក្នុងអង្គការអូតង់»។
មេដឹកនាំទាំងពីរនាក់នេះក៏បានពិភាក្សាគ្នាអំពីប្រទេសអាហ្វហ្គានីស្ថាន ដោយលោក អូបាម៉ា បានហៅអង្គការអូតង់ថាជាដៃគូដ៏អស្ចារ្យមួយក្នុងការធ្វើឱ្យមានស្ថិរភាពនៅក្នុងប្រទេសនេះដែលឋិននៅផ្នែកខាងត្បូងនៃទ្វីបអាស៊ី៕
អូបាម៉ា៖ អាមេរិក និងអង្គការអូតង់សាមគ្គីគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋឥស្លាម
Reviewed by Unknown
on
10:04:00 AM
Rating:
No comments: