កីឡាករកម្ពុជាមានមហិច្ឆតាត្រូវយកមេដាយមាស៩០សម្រាប់ព្រឹត្តិការណ៍​ស៊ីហ្គេម​ឆ្នាំ​២០២៣

ភ្នំពេញ៖លោកថោងខុនរដ្ឋមន្ដ្រីក្រសួងទេសចរណ៍និងប្រធានប្រធានគណៈកម្មាធិការជាតិអូឡាំពិក បាន​ប្រាប់កាលពីម្សិលមិញថា៖”កីឡាករកម្ពុជាមានមហិច្ឆតាត្រូវយកមេដាយមាសអោយបាន៩០ក្នុងចំណោមវិញ្ញាសារកីឡាប្រហែល៤០០ក្នុងព្រឹត្តិការណ៍​ស៊ីហ្គេម​ឆ្នាំ​២០២៣”ខាងមុខដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។​

លោករដ្ឋមន្ត្រីថោង ខុន មាន​ប្រសាសន៍ថា​ ដំណើរឆ្ពោះទៅកីឡាស៊ីហ្គេម (SEA Games) លើកទី២៣ ឆ្នាំ​២០២៣ នៅកម្ពុជា កាន់តែ​ខិតជិតមកដល់ហើយ  គឺនៅសល់តែ៧ឆ្នាំ ជាងប៉ុណ្ណោះ ពិសេស​ឆ្លង​កាត់​ការ​ប្រកួតស៊ីហ្គេម តែ៣​លើក​ទៀត គឺស៊ីហ្គេម​ ឆ្នាំ២០១៧ នៅម៉ាឡេស៊ី, ឆ្នាំ២០១៩ នៅហ្វីលីពីន, ឆ្នាំ ២០២១ នៅវៀតណាម និងឆ្នាំ២០២៣ នៅកម្ពុជា។
លោករដ្ឋមន្ត្រី បានបន្តថា រយៈពេលជាង៧ឆ្នាំ សម្រាប់កសាងធនធានមនុស្ស ធនធានកីឡា កីឡា ការិនី ឱ្យពូកែ និងមានគុណវុឌ្ឍច្បាស់លាស់ មិនមែនជាការងាយស្រួលទេ សម្រាប់អ្នកជំនាញ បច្ចេកទេស​ ព្រោះថាបើយើងជ្រើសរើសបានកីឡាករ កីឡាការិនី វ័យក្មេង មានទេពកោសល្យល្អ នោះការហ្វឹក​ហាត់​រយៈពេល៧ឆ្នាំជាង គឺអាចគ្រប់គ្រាន់ តែបើជ្រើសរើសបានអ្នកមានលក្ខណៈ សម្បត្តិ ទេពកោសល្យ មិន​បានល្អ នោះរយៈពេលជាង៧ឆ្នាំ អាចជួបការលំបាក និងក្តីសង្ឃឹមតិច តួច ។
លោកបានលើកឡើងទៀតថា ឆន្ទៈនយោបាយរួមកម្លាំងសាមគ្គីជាតិ និងការជឿជាក់ដ៏រឹងមាំ លើ​ការ​ដឹកនាំ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី យើងនឹងអាចជំនះបានក្តីកង្វល់នេះ ហើយ សង្ឃឹមជឿជាក់ថា កីឡាករ កីឡាការិនី យើង នៅឆ្នាំ២០២៣ អាចដណ្តើមបានជ័យលាភី ដ៏ត្រចះ ត្រចង់ជូនជាតិ​ជាក់​ជាមិន​ខាន ។
តាមរយៈសូចនាករដែលបានកំណត់ក្នុងផែនការមេ ស៊ីហ្គេម ឆ្នាំ២០២៣ កម្ពុជា ក្នុងនាម ជាម្ចាស់ផ្ទះ ត្រូវតែដណ្តើមឱ្យបាន មេដាយមាស ៣០%  ឬ ១ភាគ៣ នៃចំនួនមេដាយមាស ទាំង អស់ ដែល​មាននៅក្នុងកម្មវិធីប្រកួតកីឡាស៊ីហ្គេម ឆ្នាំ ២០២៣ ក្នុងនោះយើងជ្រើសរើសយក កីឡា ពី៣០ ទៅ៣៥​ប្រភេទកីឡា និងចំនួនវិញ្ញាសារ ពី៣០០ទៅ៤០០វិញ្ញាសារប្រកួត ដូចនេះ បើ ៣០% នៃ​មេដាយមាស សរុប​ចំនួន៣០០គ្រឿង កម្ពុជា ត្រូវស្វែងរក ឱ្យបានប្រមាណ៩០ មេដាយ មាស នេះជាមហិច្ឆតា របស់យើង។
រីឯប្រភេទកីឡាដែលបានដាក់បញ្ចូលរួមមាន ៖ ១.ប្រភេទកីឡាកាតព្វកិច្ច ឬចាំបាច់ គឺហែល ទឹក និងអត្តពលកម្ម។  ២.ប្រភេទកីឡាមានក្នុងការប្រកួតកីឡាអូឡាំពិក និងកីឡាអាស៊ី គឺ តៃខ្វាន់ដូ, បាល់ទាត់ ចំបាប់ បាល់ទះ បាល់បោះ វាយកូបាល់ វាយកូនឃ្លីលើតុ បាញ់កាំភ្លើង ការរ៉ាត់តេដូ  កាយសម្ព័ន្ធ  ហុកគី  បាញ់ធ្នូ  ប្រដាល់សកល  ប្រណាំងកង់ យូដូ ស្គីទឹកកក ស៊ីបាក់តាក្រ,  Soft Tennis,គុនដាវ, Golf,វ៉ូស៊ូ, ទ្រីយ៉ាត្លុង, វាយសី, ទូកកាណូ និងជិះសេះ ។
៣.ប្រភេទកីឡា ក្នុងតំបន់ ឬកីឡាប្រពៃណី គឺ កីឡាក្បាច់គុន ឬកីឡាគុនខ្មែរ+ប្បុក្កតោ, ប៉េតង់, វ៉ូវីណាម, ប្រណាំងទូកប្រពៃណី រីឯកីឡាអុកចត្រង្គ គឺជាប្រភេទកីឡា ប្រកួតសំដែង ដែលម្ចាស់ ផ្ទះមាន​សិទ្ធិដាក់បញ្ចូល៕
កីឡាករកម្ពុជាមានមហិច្ឆតាត្រូវយកមេដាយមាស៩០សម្រាប់ព្រឹត្តិការណ៍​ស៊ីហ្គេម​ឆ្នាំ​២០២៣ កីឡាករកម្ពុជាមានមហិច្ឆតាត្រូវយកមេដាយមាស៩០សម្រាប់ព្រឹត្តិការណ៍​ស៊ីហ្គេម​ឆ្នាំ​២០២៣ Reviewed by Unknown on 10:21:00 AM Rating: 5

No comments:

Theme images by Jason Morrow. Powered by Blogger.