ឯកឧត្តមនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិដឹកនាំគណៈប្រតិភូ អញ្ជើញ​ចុះសួរសុខទុក្ខ កងកម្លាំងនគរបាលប្រចាំភូមិភាគ៤ ខេត្តព្រះវិហារ




ព្រះវិហារ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដឹកនាំ​គណៈ​ប្រតិ​ភូ​អញ្ជើញ​ចុះសួរសុខទុក្ខ សំណេះសំណាល និងនាំយកអំណោយ ជូនកងកម្លាំងនគរបាលប្រចាំភូមិភាគ៤ ខេត្តព្រះវិហារ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៦ ។   នាឱកាសនោះឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពី សំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត រួមនឹងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង​លោក​ជំទាវ ជូន​ដល់កងកម្លាំងទាំងអស់នៅជួរមុខ រួមទាំងគ្រួសារ ជូនពរប្រទះពុទ្ធពរទាំង៤ប្រការ និង​សូម​ឧទ្ទិស​ចំពោះ​វិញ្ញាណ​ខ័ន្ធ​មន្រ្តី​ពលី​ទាំងអស់ សូមទៅកាន់សុគតិភព ។   ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន បានមានប្រសាសន៍ថា រៀងរាល់ថ្ងៃរាជរដ្ឋាភិបាល ក្រសួង​មហាផ្ទៃ ក៏ដូចជាអគ្គស្នងការដ្ឋាននគរបាលជាតិ បានយកចិត្តទុក្ខដាក់ខ្ពស់ក្នុងស្វែងរកជំនួយឧបត្ថម្ភ និង​ផ្គត់​ផ្គង់​របបហូបចុក សម្ភារបរិក្ខារ ជូនដល់កងកម្លាំងនគរបាលទាំងអស់ ។ ក្នុង​នោះ​ដែរ​ឯក​ឧត្តម​នាយ​ឧត្តម​សេនីយ៍ សូមសរសើរលើកទឹកចិត្ត វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះស្មារតី និងការតស៊ូ អំណត់​ព្យាយាម ប្រឈមគ្រប់ឧបសគ្គ ក្នុងកិច្ចការពារ នូវស្ថិរភាព សន្តិសុខ និងសន្តិភាពតាមព្រំដែន ឲ្យ​មាន​ភាព​ល្អ​ប្រសើរ ។   ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តមនាយឧត្តមសេនីយ៍ ក៏បានផ្ដាំផ្ញើដល់កងកម្លាំងទាំងអស់ ត្រូវ​យក​ចិត្ត​ទុក​ដាក់ក្នុងការគោរពវិន័យ សីលធ៌ម របស់កងកម្លាំង ជាពិសេស​ត្រូវ​យក​ចិត្ត​ទុក្ខ​ដាក់​ដល់​មន្រ្តីចូ​ល​និវត្តន៍ ពិការ និងគ្រួសារមន្រ្តីពលី ដើម្បីឲ្យពួកគាត់មានភាពកក់ក្ដៅ ។ ឯកឧត្តុមនាយឧត្តមសេនីយ៍ ក៏បាន​សំណូម​ពរ​ដល់​កងកម្លាំងចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីអនុវត្តគោលនយោបាយភូមិ-ឃុំ​មាន​សុវត្ថិ​ភាព ជាពិសេសចូលរួមក្នុងបង្រ្កាបបទល្មើសផ្សេងៗ និង​ជួយ​សង្គ្រោះ​ដល់​ប្រជា​​ពល​រ​ដ្ឋនៅ​តាម​មូល​ដ្ឋាន​នៅ​ពេល​មាន​គ្រោះអាសន្នជាយថាហេតុ ផង​ដែរ ។   នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិដែលខិតចូលមកដល់នាពេលខាងមុខនេះ ឯកឧត្តម​នាយ​ឧត្តម​សេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បាន​ជូន​ពរ​ដល់​កម្លាំង​នគរបាល​ទាំង​អស់​ជួប​ប្រទះ​នូវ​ពុទ្ធ​ពរ​ទាំង ៤ប្រការ និងជោគជ័យគ្រប់ភារកិច្ច ក្នុងកិច្ចការពារបូរណភាពទឹកដី ។   ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន បាននាំយកអំណោយមួយចំនួន ជូន​ដល់​កង​កម្លាំ​ង​នគរ​បាលនា​ពេល​នោះ រួមមាន ថវិការបស់សម្ដេចក្រឡាហោម ស ខេង ឧបត្ថ​ម្ភ​ដល់​កង​កម្លាំង ១.៥០០នាក់ ក្នុង​ម្នាក់​ថវិកា ៥០.០០០រៀល, ឯកឧត្តម គង់ វិបុល អគ្គនាយកពន្ធដារ បាន​ឧបត្ថម្ភ​ដល់​កង​កម្លាំង​នគរបា​ល​ជាតិ ថវិកា ៥០.០០០.០០០រៀល និងទឹកក្រូច ៥០០ កេស, ឧកញ៉ា ខូវ សម្បត្តិ ឧបត្ថម្ភ​ដល់​គណៈ​បញ្ជា​ការ​ដ្ឋាន ១៨៧ ថវិកា ២០.០០០.០០០រៀល, ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន ឧបត្ថម្ភ គ្រួសារ​ពលី ពិការ ៣០គ្រួសារ ក្នុងមួយគ្រួសារ ១.០០០.០០០រៀល, និវត្តន៍ជន ១៥នាក់ ក្នុងម្នាក់ ថវិកា ១០​០​.​០​០​០រៀល, គ្រូពេទ្យ និងអ្នកជំងឺ ២០នាក់ ក្នុងម្នាក់ ថវិកា ៥០.០០០រៀល, គណៈបញ្ជាការដ្ឋាន ១៨៧ ថវិកា ២០.០០០.០០០រៀល, ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ និង​ឧត្តរ​មាន​ជ័យ ក្នុងមួយស្នងការដ្ឋាន ថវិកា ៥.០​០០.០០០រៀល, អង្គភាពយោធា ថវិកា ៥០.០០០.០០០រៀល, កងកិត្តិយស ថវិកា ១.០​០​០​.​០​០​០​រៀល និងសម្ភារ ភេសជ្ជៈ និងស្បៀង រួមមាន ស្រាបៀ ១.០០០កេស, មីម៉ាម៉ា ១០០កេសធំ, ត្រីខ ៥០កេស និង​សាប៊ូ ៨០កេស ៕








ប្រភព : police.gov.kh

ឯកឧត្តមនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិដឹកនាំគណៈប្រតិភូ អញ្ជើញ​ចុះសួរសុខទុក្ខ កងកម្លាំងនគរបាលប្រចាំភូមិភាគ៤ ខេត្តព្រះវិហារ ឯកឧត្តមនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិដឹកនាំគណៈប្រតិភូ អញ្ជើញ​ចុះសួរសុខទុក្ខ កងកម្លាំងនគរបាលប្រចាំភូមិភាគ៤ ខេត្តព្រះវិហារ Reviewed by Unknown on 11:05:00 AM Rating: 5

No comments:

Theme images by Jason Morrow. Powered by Blogger.