ពលរដ្ឋ​ថៃ​បើករថយន្ត​មក​ដឹក​ធ្យូង​ក្នុង​ទឹកដី​ខ្មែរ​ជាន់​មីនតោន​ខូច​រថយន្ត​មួយ​កំណាត់​ក្រោយ​

ពលរដ្ឋ​ថៃ​បើករថយន្ត​មក​ដឹក​ធ្យូង​ក្នុង​ទឹកដី​ខ្មែរ​ជាន់​មីនតោន​ខូច​រថយន្ត​មួយ​កំណាត់​ក្រោយ​ អ្នកបើកបរ​របួសស្រាល​ កម្មករ​ជា​ខ្មែរ​របួសធ្ងន់​ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត​។

​ ​បន្ទាយ​មាន​ជ័យ​ ៖​ ពលរដ្ឋ​ថៃ​បើករថយន្ត​មក​ដឹក​ធ្យូង​ ក្នុង​ទឹកដី​ខ្មែរ​ជាន់​លើ​មីនតោន​ខូច​រថយន្ត​ មួយ​កំណាត់​ក្រោយ​អ្នកបើកបរ​របួសស្រាល​ កម្មករ​ជា​ខ្មែរ​របួសធ្ងន់​ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ ក្រុង​ប៉ោយ​ប៉ែ​តើ​ហេតុការណ៍​ផ្ទះ​មីនតោន​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​៤​ ខែមេសា​ ឆ្នាំ​២០១៦​ នៅ​ចំណុច​តំបន់​១​ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ ភូមិ​ចក់​ពួក​ ឃុំ​ស្ល​ក្រាម​ ស្រុក​ស្វាយចេក​ ខេត្តបន្ទាយមានជ័យ​។​ ​ ​លោក​វរសេនីយ៍ឯក​ សូ​ ចាន់​ណា​រី​ មេបញ្ជាការ​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៩១១​ បាន​ឲ្យ​ដឹង​ថា​៖​ប្រជាពលរដ្ឋ​ថៃ​ឈ្មោះ​ ឈួ​ យឿ​ន​យ៉ុ​ង​ ភេទ​ប្រុស​អាយុ​៦៣​ឆ្នាំ​ នៅ​ភូមិ​គោក​ធ្យូង​ ឃុំ​គោក​ធ្យូង​ ស្រុក​គោក​ធ្យូង​ ខេត្ត​ស្រះ​កែវ​ ប្រទេស​ថៃ​ បើកបរ​រថយន្ត​ម៉ាក​នី​សាន់​ មួយ​បាំង​កន្លះ​ ពណ៌​ទឹក​ ប្រាក់​ ។​ មុន​ពេល​កើតហេតុ​ពលរដ្ឋ​ថៃ​រូប​នោះ​ បាន​បើករថយន្ត​ចូល​មក​ទិញ​ធ្យូង​យក​ទៅ​លក់​នៅ​ប្រទេស​ថៃ​ នៅ​ចំណុច​ កើតហេតុ​ ពេល​នោះ​រថយន្ត​បាន​ចូល​ទៅ​ក្នុង​ដី​ឡូត៍​មួយ​កន្លែង​ ខណៈនោះ​រថយន្ត​បាន​ថយក្រោយ​ជាន់​ប៉ះ​ មីនតោន​នៅ​សល់​ពី​សម័យ​សង្គ្រាម​បណ្តាល​ឲ្យ​ផ្ទុះ​ខូច​ខ្ទេច​រថយន្ត​មួយ​កំណាត់​ក្រោយ​ ចំណែក​ជន​ ជាតិ​ថៃ​អ្នក​ បើកបរ​វាសនា​ល្អ​ រង​របួសស្រាល​ ចំណែក​កម្មករ​លី​ធ្យូ​ជា​ជនជាតិ​ខ្មែរ​ឈ្មោះ​ វ៉ា​ន់​ សីហា​ ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​ នៅ​ភូមិ​ចក់​ពួក​ ឃុំ​ស្ល​ក្រាម​ស្រុក​ស្ប​វាយ​ចេក​ រង​របួសធ្ងន់​ ដឹក​ទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​អូរ​បី​ជាន់​ បន្ទាប់​មក​គ្រូពេទ្យ​នៅ​ទីនោះ​ ឲ្យ​បន្ត​ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ ក្រុង​ប៉ោយ​ប៉ែ​ត​ ព្រោះ​ការ​របួស​នេះ​មិន​អាច​នៅ​ព្យាបាល​នៅទីនោះបាន។
ពលរដ្ឋ​ថៃ​បើករថយន្ត​មក​ដឹក​ធ្យូង​ក្នុង​ទឹកដី​ខ្មែរ​ជាន់​មីនតោន​ខូច​រថយន្ត​មួយ​កំណាត់​ក្រោយ​ ពលរដ្ឋ​ថៃ​បើករថយន្ត​មក​ដឹក​ធ្យូង​ក្នុង​ទឹកដី​ខ្មែរ​ជាន់​មីនតោន​ខូច​រថយន្ត​មួយ​កំណាត់​ក្រោយ​ Reviewed by Unknown on 11:11:00 AM Rating: 5

No comments:

Theme images by Jason Morrow. Powered by Blogger.