ផ្ទះថ្មមួយខ្នងស្រុតចូលក្នុងទឹកដូចព្រះធរណីស្រូបបង្កការភ្ញាក់ផ្អើល


ផ្ទះថ្មមួយខ្នងស្រុតចូលក្នុងទឹកដូចព្រះធរណីស្រូបបង្កការភ្ញាក់ផ្អើលប្រជាពលរដ្ឋនៅសង្កាត់រែកលៀប

ភ្នំពេញ៖ ផ្ទះថ្មមួយខ្នងបានស្រុតចូលក្នុងទឹកស្ទើរពាក់កណ្តាលប្រៀបដូចព្រះធរណីស្រូប កាលពីវេលាម៉ោង៤ និង៣៥នាទីរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ ដែលគេពុំទាន់ដឹងថា នៅក្នុងផ្ទះនោះមានមនុស្សប៉ុន្មាននាក់ដែលកំពុងជួបហេតុការណ៍នេះ។
ករណីស្រុតផ្ទះចូលទឹកនេះគឺស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦A ផ្ទះលេខ៤៥ ភូមិ-សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។ បច្ចុប្បន្នទាំងប្រជាពលរដ្ឋអ្នកជិតខាង សមត្ថកិច្ចអាជ្ញាធរកំពុងតែចុះទៅអន្តរាគមន៍ ក្រែងមានជនរងគ្រោះនៅក្នុងហេតុការណ៍ដ៏កម្រមាននេះ៕





ផ្ទះថ្មមួយខ្នងស្រុតចូលក្នុងទឹកដូចព្រះធរណីស្រូបបង្កការភ្ញាក់ផ្អើល ផ្ទះថ្មមួយខ្នងស្រុតចូលក្នុងទឹកដូចព្រះធរណីស្រូបបង្កការភ្ញាក់ផ្អើល Reviewed by Unknown on 9:50:00 PM Rating: 5
Theme images by Jason Morrow. Powered by Blogger.