ប្រទេសទាំង១០​ដែលមាន​​ឥទ្ធិពល​ខាងយោធា ហើយ​កម្ពុជា​យើងឈរនៅលំដាប់​ទីប៉ុន្មាន

​វេ​ប​សាយ globalfirepower.com បាន​ផ្សាយ​ពី​ចំណាត់ថ្នាក់​ខាង​ឥទ្ធិពល​យោធា ( Military Strength) ក្នុង​ពិភពលោក ឆ្នាំ ២០១៥ នេះ ដែល​សំដៅ​ទៅលើ​ថវិកា​សម្រាប់​ផ្នែក​យោធា យុ​ទ្ធោ​ករ​ណ៍ តែ​មិន​សំដៅ​ទៅលើ​ចំនួន​សរុប​នៃ​អាវុធ​ដែល​អាច​ប្រើ​បាន​, អាវុធ​នុយក្លេអ៊ែរ​មិន​រាប់បញ្ចូល និង ការដឹកនាំ​របបយោធា/នយោបាយ​នាពេល​បច្ចុប្បន្ន ក៏​មិន​ត្រូវបាន​រាប់​ប​ញ្ចូ​ល​ដែរ ។​

នេះ​ជា​ចំណុច​ដែល​មិនត្រូវ​រាប់បញ្ចូល​ក្នុង​ឥទ្ធិពល​ផ្នែក​យោធា​៖
•សមត្ថភាពនុយក្លេអ៊ែរមិនត្រូវបានយកទៅក្នុងគណនី
•កត្តាភូមិសាស្រ្តមានឥទ្ធិពលលើគ្រប់ចំណាត់ថ្នាក់ GFP ចុងក្រោយ
•ចំណាត់ថ្នាក់មិនពឹងផ្អែកតែលើចំនួនសរុបនៃអាវុធដែលអាចប្រើបាន
•ការពឹងផ្អែកធនធានធម្មជាតិ (ប្រើ / ការផលិត) ត្រូវបានគេយកទៅក្នុងគណនី
•ជាតិសាសន៍ដីដែលជាប់សោមិនត្រូវបានពិន័យសម្រាប់ការខ្វះខាតនៃកងទ័ពជើងទឹកដែលកំពុងឈរ
•មហាអំណាចនាវាចរត្រូវបានពិន័យសម្រាប់សមត្ថភាពកងទ័ពជើងទឹកដែលបានកំណត់
•សុខភាពសេដ្ឋកិច្ចបច្ចុប្បន្នសម្រាប់ប្រទេសនីមួយត្រូវបានយកទៅក្នុងគណនី
•ភាពជាអ្នកដឹកនាំយោធា / នយោបាយបច្ចុប្បន្នគឺមិនត្រូវបានគេយកទៅក្នុងគណនី


ការវាយតម្លៃ​ទៅលើ ១២៦ ប្រទេស នៅ​ទូទាំង​ពិភពលោក មាន ៥០ បច្ច័យ សូម​លើក​ជាអាទិ៍ ការលូតលាស់​ខាង​សេដ្ឋកិច្ច​, បច្ចេកវិជ្ជា​, ភូមិសាស្ត្រ (Geography), ធនធាន ជាដើម ។​ល​។ ដោយ​ក្នុងឆ្នាំនេះ ជើងឯក​ខាង​អំណាច​យោធា ១០ ប្រទេស​ដំបូង គឺ​៖
​បើ​និយាយ​ពី​ថវិកា​សម្រាប់​ផ្នែក​យោធា លំដាប់​ទី ១ គឺ​សហរដ្ឋអាមេរិក មាន 577.100.000.000 ដុល្លារ​សហរដ្ឋ​, មាន​រថក្រោះ 8.848 គ្រឿង​, យន្តហោះ 13.892 គ្រឿង ។ លំដាប់​ទី ២ ប្រទេស​រុស្ស៊ី មាន​ថវិកា​សម្រាប់​ផ្នែក​យោ​យ​ធា 60.400.000.000 ដុល្លារ​សហរដ្ឋ​, មាន​រថក្រោះ 15.398 គ្រឿង​, យន្តហោះ 3.429 គ្រឿង និង ប្រទេស​ចិន លំដាប់​ទី ៣ មាន​ថវិកា​សម្រាប់​ផ្នែក​យោ​យ​ធា 14.500.000.000 ដុល្លារ​សហរដ្ឋ​, មាន​រថក្រោះ 9.150 គ្រឿង​, យន្តហោះ 2.860 គ្រឿង 
1-​ ​សហរដ្ឋអាមេរិក​

2-​ ​រុស្ស៊ី​

3-​ ​ចិន​

4-​ ​ឥណ្ឌា​

5-​ ​អង់គ្លេស​

6-​ ​បារាំង​

7-​ ​កូរ៉េខាងត្បូង​

8-​ ​អាល្លឺម៉ង់​

9-​ ​ជប៉ុន​

10-​ ​ទួរគី​


សម្រាប់ ១០ ប្រទេស​ក្នុង​ប្លុក​អាស៊ាន មាន​៖

-​ ​កម្ពុ​ជាមាន​លំដាប់​ទី ៩៦ មាន​ថវិកា​សម្រាប់​បម្រើ​ផ្នែក​យោធា 192.000.000 ដុល្លារ​សហរដ្ឋ (​ចំនួន​រថក្រោះ និង យោធា សូម​មិន​បញ្ចេញ​) ។
-​ ​ប្រទេស​ឥណ្ឌូនេស៊ី មាន​ថវិកា​សម្រាប់​បម្រើ​ផ្នែក​យោធា 6.900.000.000 ដុល្លារ​សហរដ្ឋអាមេរិក​, រថក្រោះ 468 គ្រឿង​, យន្តហោះ 405 គ្រឿង ។​
-​ ​ប្រទេស​ថៃ លំដាប់​ទី ២០ មាន​ថវិកា​សម្រាប់​បម្រើ​ផ្នែក​យោធា ចំនួន 5.390.000.000 ដុល្លារ​សហរដ្ឋ​, មាន​រថក្រោះ 722 គ្រឿង និង យន្តហោះ 573 គ្រឿង ។
-​ ​ប្រទេស​វៀតណាម មាន​លំដាប់​ទី ២១ មាន​ថវិកា​សម្រាប់​បម្រើ​ផ្នែក​យោធា 3.365.000.000 ដុល្លារ​សហរដ្ឋ​, រថក្រោះ 1.470 គ្រឿង​, យន្តហោះ 404 គ្រឿង ។
-​ ​ប្រទេស​សិង្ហ​បុរី មាន​លំដាប់ថ្នាក់​ទី ២៦ មាន​ថវិកា​សម្រាប់​បម្រើ​ផ្នែក​យោធា 9.700.000.000 ដុល្លារ​សហរដ្ឋ​, រថក្រោះ 212 គ្រឿង​, យន្តហោះ 262 គ្រឿង ។​
-​ ​ប្រទេស​ម៉ាឡេស៊ី មាន​លំដាប់ថ្នាក់​ទី ៣៥ មាន​ថវិកា​សម្រាប់​បម្រើ​ផ្នែក​យោធា 4.700.000.000 ដុល្លារ​សហរដ្ឋ​, រថក្រោះ 74 គ្រឿង​, យន្តហោះ 217 គ្រឿង ។​
-​ ប្រទេស​ហ្វីលីពីន មាន​លំដាប់ថ្នាក់​ទី ៤០ មាន​ថវិកា​សម្រាប់​បម្រើ​ផ្នែក​យោធា 3.000.000.000 ដុល្លារ​សហរដ្ឋ​, រថក្រោះ 45 គ្រឿង​, យន្តហោះ 126 គ្រឿង ។​
-​ ​ប្រទេស​មៀន​ម៉ា (​ភូមា​) មាន​លំដាប់ថ្នាក់​ទី ៤៤ មាន​ថវិកា​សម្រាប់​បម្រើ​ផ្នែក​យោធា 2.400.000.000 ដុល្លារ​សហរដ្ឋ​, រថក្រោះ 569 គ្រឿង​, យន្តហោះ 235 គ្រឿង ។​
-​ ​ប្រទេស​លាវ មាន​លំដាប់ថ្នាក់​ទី ១១៧ មាន​ថវិកា​សម្រាប់​បម្រើ​ផ្នែក​យោធា 18.500.000 ដុល្លារ​សហរដ្ឋ​, រថក្រោះ 55 គ្រឿង​, យន្តហោះ 14 គ្រឿង ។​
-​ ​ចំណែក​ប្រទេស​ប្រ៊ុយណេ មិន​ចាត់​ចូលក្នុង​លំដាប់ Military Strength ទេ ៕







ប្រទេសទាំង១០​ដែលមាន​​ឥទ្ធិពល​ខាងយោធា ហើយ​កម្ពុជា​យើងឈរនៅលំដាប់​ទីប៉ុន្មាន ប្រទេសទាំង១០​ដែលមាន​​ឥទ្ធិពល​ខាងយោធា ហើយ​កម្ពុជា​យើងឈរនៅលំដាប់​ទីប៉ុន្មាន Reviewed by Unknown on 9:41:00 PM Rating: 5
Theme images by Jason Morrow. Powered by Blogger.