សម្តេច ហ៊ុន សែនសម្រក់ទឹកភ្នែក ក្នុងពិធីបុណ្យសពព្រឹទ្ធបុរស សាយ ភូថង




ថ្ងៃទី ១៨ មិថុនា ឆ្នាំ ២០១៦ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា​ចក្រកម្ពុជា បានធ្វើ​ដំណើរ​តាមយន្តហោះហេលីកុបទ័រ ទៅចុះនៅតំបន់ព្រំដែនជាប់ភូមិ​ហាតលេក ស្រុកក្លងយ៉ៃ ខេត្តត្រាត ដើម្បីចូលរួមក្នុងពិធីបុណ្យសពឯកឧត្តម សាយ ភូថង ឥស្សរជនជាន់ខ្ពស់ ដែលមានកិត្តិយសដ៏ថ្លៃថ្លាក្នុងការបម្រើជាតិ មាតុភូមិ​ និង ប្រជាជន ។

អមដំណើរគណៈប្រតិភូ រួមមានមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល មានជាអាទិ៍ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង, លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន និង មន្ត្រី​យោធា​ជាន់ខ្ពស់​ផងដែរ ។ ក្នុងឱកាសដ៏សែន​ក្តុកក្តួលមហា​សោកសង្រេងនេះ សម្តេច​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បានបង្ហូរទឹកភ្នែក រួមអាឡោះអាល័យដែលបាត់បង់អ្នកតស៊ូដ៏​មាន​គុណបំណាច់ចំពោះជាតិ និង ប្រជាជន ។
ឯកឧត្តម សាយ ភូថង ជន្មាយុ ៩៦ ឆ្នាំ កើតនៅខេត្តកោះកុង បានតស៊ូរំដោះប្រទេស និង ប្រជាជនកម្ពុជា រហូតបានទទួលជ័យជម្នះដ៏ធំធេង ៕





សម្តេច ហ៊ុន សែនសម្រក់ទឹកភ្នែក ក្នុងពិធីបុណ្យសពព្រឹទ្ធបុរស សាយ ភូថង សម្តេច ហ៊ុន សែនសម្រក់ទឹកភ្នែក ក្នុងពិធីបុណ្យសពព្រឹទ្ធបុរស សាយ ភូថង Reviewed by Unknown on 10:12:00 PM Rating: 5
Theme images by Jason Morrow. Powered by Blogger.