រំលោភកុមារី ៩ ឆ្នាំម្នាក់បន្តាលអោយរងរបួសជាទម្ងន់
សព្វថ្ងៃនេះ សីលធម៌របស់មនុស្សបានធ្លាក់ដុនដាបខ្លាំងណាស់ ជួបសព្វបែបយ៉ាង តាំងពីប្តីវាយធ្វើបាបប្រពន្ធ ឪពុកបង្កើតរំលោភកូន ឪពុកចុងរំលោភកូនចុង ពូរំលោភក្មួយ ជីតារំលោភចៅ កូនសម្លាប់ឪពុកម្តាយ បងប្អូន ក្រុមស្ទាវរំលោភបូក រំលោភកុមារី ។ល។ តើសង្គមគួរមានវិធានការដោះស្រាយបែបណាដើម្បីស្តារសីលធម៌របស់ខ្មែរមកវិញ ?
រឿងចាប់រំលោភដ៏អាណោចធ័មមួយ បានកើតឡើងតាំងពីខែឧសភាកន្លងទៅនេះ ប៉ុន្តែដោយសារកុមារីកម្សត់រូបនេះមានរបួសត្រង់ប្រដាប់ភេទធ្ងន់ពេក ទើបប្រតិភូដែលមានអង្គការហ្គាកា អង្គការបន្ទាយស្រី និង លីកាដូ រួមទាំងលោកស្រី ឈុន ថារីន ប្រធានការិយាល័យការពារផ្លូវច្បាប់ស្ត្រី និង កុមារ ខេត្តបាត់ដំបង បានចុះទៅសួរសុខទុក្ខ ផ្តល់ថវិកា និង ឧបត្ថម្ភសេវាផ្លូវច្បាប់ ដល់កុមារីរងគ្រោះ បន្ទាប់ពីទទួលការយកចិត្តទុកដាក់ព្យាបាលនៅមន្ទីរពេទ្យខេត្តមក ។តាមការរៀបរាប់របស់លោកស្រី ឈុន ថារីន ឱ្យដឹងថា «កុមារីរងគ្រោះមានអាយុ 9 ឆ្នាំ(លាក់ឈ្មោះ) ជនជាតិឥស្លាម ត្រូវជនល្មើសអាយុ 17 ឆ្នាំជនជាតិឥស្លាមដូចគ្នា ចាប់រំលោភ និង ធ្វើទារុណកម្មដ៏ព្រៃផ្សៃ ដោយលូកខ្វេះប្រដាប់ភេទរហូតមានរបួសជាទម្ងន់ និង ឈឺចាប់បំផុត ។ ការចាប់រំលោភនេះ កើតឡើងនៅក្នុងសាលាបឋមសិក្សាស្រះឈើនាង វេលាថ្ងៃត្រង់ ក្នុងភូមិស្រះឈើនាង ឃុំប្ញស្សីក្រាំង ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង ។ រហូតមកដល់បច្ចុប្បន្ន មានរយៈពេលជិត ១ ខែហើយ នៅមិនទាន់ចាប់ជនល្មើសបាននៅឡើយទេ ហើយរបួសទ្វារមាសរបស់នាងតូចក៏នៅមិនទាន់ជាសះស្បើយដែរ ដោយសុខភាពស្លេកស្លាំង ។
លោកស្រី ឈុន ថារីន (រូបឱបក្មេង)និង ក្រុមអង្គការ ទៅសួរសុខទុក្ខកុមារីដល់ខ្ទម
លោកស្រី ថារីន បានឱ្យដឹងថា គ្រួសារនាងតូចនេះក្រីក្របំផុត ឪពុកម្តាយបានធ្វើចំណាកស្រុកទៅថៃ ទុកកូនស្រីឱ្យនៅជាមួយជីដូនអាយុ ៧៧ ឆ្នាំ ក្នុងខ្ទមដ៏រយីករយាក ។ គាត់ត្រូវការជំនួយ ។
មានមេរៀនជាច្រើនហើយក្នុងសង្គមយើងសព្វថ្ងៃ ក្នុងករណីដែលឪពុកម្តាយមិននៅ ឬ ការលួងលោមក្មេងស្រីជាថ្នូរនឹងប្រាក់ដ៏តិចតួច ដើម្បីយកទៅចាប់រំលោភ ។ សូមឪពុកម្តាយប្រុងប្រយ័ត្នខ្ពស់ផង ៕
រំលោភកុមារី ៩ ឆ្នាំម្នាក់បន្តាលអោយរងរបួសជាទម្ងន់
Reviewed by Unknown
on
10:20:00 PM
Rating: