សេដ្ឋីយួនលំដាប់ទី៣ម្នាក់ទទួលបានសញ្ជាតិខ្មែរយ៉ាងហ៊ឺហា
តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានត្រាស់បង្គាប់ផ្តល់សញ្ជាតិខ្មែរតាមសញ្ជាតូបនីយកម្មដល់លោក ដន ង្វៀងឌឹក (Doan Nguyen Duc) អាយុ៥៣ឆ្នាំ ជនជាតិវៀតណាម សញ្ជាតិវៀតណាម ដែលគេស្គាល់ថាជាសេដ្ឋីយួនលំដាប់ទី៣ប្រចាំឆ្នាំ២០១៥ និងជាអ្នកជំនួញយួនដ៏ល្បីឈ្មោះ ក្នុងឋានៈជាអគ្គនាយកក្រុមហ៊ុន Hoang Anh Gia Lai (HAGL) មានការពាក់ព័ន្ធនឹងរឿងនាំឈើប្រណីតចេញពីដីសម្បទានសេដ្ឋកិច្ចនៅខេត្តរតនគិរី ប្រទេសកម្ពុជា ជាមួយក្រុមហ៊ុនលោកឧកញ៉ា ទ្រី ភាព ជាឈ្មួញឈើដ៏ល្បីនៅកម្ពុជា ដោយព្រះរាជក្រឹត្យលេខនស/រកត/០៥១៦/៥៥៣ ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ ។
យោងតាមគេហទំព័រ Vietnamnet បានផ្សព្វផ្សាយឲ្យដឹងថា ក្នុងចំណោមអ្នកមានទ្រព្យសម្បត្តិជាសេដ្ឋីនៅស្រុកយួនចំនួន១០នាក់ប្រចាំឆ្នាំ២០១៥ គឺលោក Doan Nguyen Duc ជាប់លំដាប់ថ្នាក់លេខ៣ មានទ្រព្យសម្បត្តិចំនួន៣.៩៦៤ប៊ីលានដុង ឬស្មើនឹងប្រមាណ១៧៧.៧៨៥.៤០០ដុល្លារអាមេរិក(ជាប់លំដាប់ថ្នាក់លេខ២កាលពីឆ្នាំ២០១៤ មានទ្រព្យសម្បត្តិចំនួន៧.៥៧៥ប៊ីលានដុង ឬស្មើនឹងប្រមាណ៣៣៩.៧៣៨.៧៥០ដុល្លារអាមេរិក) ។

ក្រុមហ៊ុនយួនឈ្មោះ HAGL ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចចំនួនប្រមាណ១៨ម៉ឺនហិកតាពីរាជរដ្ឋាភិបាលកម្ពុជា សម្រាប់វិនិយោគដាំដំណាំកសិកម្មកៅស៊ូនៅខេត្តរតនគិរី និងជាក្រុមហ៊ុនដៃគូគាំទ្រក្លឹបបាល់ទាត់ Arsenal នៅប្រទេសអង់គ្លេសនោះ ធ្លាប់ទទួលរងនូវការបកអាក្រាត និងរិះគន់យ៉ាងចាស់ដៃពីអង្គការការពារបរិស្ថានដ៏ធំមួយ មានទីស្នាក់នៅប្រទេសអង់គ្លេសឈ្មោះ Global Witness ថា មានការពាក់ព័ន្ធទៅនឹងសកម្មភាពកាប់បំផ្លាញព្រៃឈើ និងបរិស្ថាននៅកម្ពុជា ។
មជ្ឈដ្ឋានអ្នកវិភាគកិច្ចការសង្គមនៅកម្ពុជា បានលើកឡើងថា ការណ៍ដែលអ្នកជំនួញលំដាប់ជាសេដ្ឋីនៅស្រុកយួនទទួលបានសញ្ជាតិខ្មែរ គឺបានផ្តល់ឱកាសឲ្យអ្នកជំនួញទាំងនោះងាយស្រួលក្នុងការកាន់កាប់ គ្រប់គ្រងអចលនទ្រព្យ រួមមាន ដីធ្លី ជាដើម នៅប្រទេសកម្ពុជាយ៉ាងណែនក្នុងដៃ ៕
សេដ្ឋីយួនលំដាប់ទី៣ម្នាក់ទទួលបានសញ្ជាតិខ្មែរយ៉ាងហ៊ឺហា
Reviewed by Unknown
on
10:04:00 PM
Rating:
No comments: