ពាក្យសម្ដី ៧ឃ្លានេះ អ្នកមិនគួរនិយាយខ្លាំងៗដាក់គូស្នេហ៍ឡើយ
ជាការពិតណាស់ ការមើលថែរក្សាស្នេហាឱ្យបានល្អគង់វង្សមិនមែនជារឿងមួយងាយស្រួលឡើយ។ ស្របពេលដែលស្នេហាចុះសម្រុងគ្នាល្អអាចផ្តល់នូវតម្លៃ និងសុភមង្គលច្រើនទៅដល់ជីវិត, គូស្វាមីភរិយាភាគច្រើនត្រូវចំណាយច្រើន មុនពេលដែលពួកគេទាំងពីរអាចទុកចិត្តលើគ្នា និងចាប់ផ្តើមនិយាយបង្ហាញពីអារម្មណ៍ខ្លួនឯងប្រាប់ដល់គ្នាទៅវិញទៅមក។ តែទោះបីជាយ៉ាងណា អ្វីដែលយើងតែងតែភ្លេចនោះគឺ រឿងតូចតាច និងជារឿងឥតប្រយោជន៍ដែលអ្នកបាននិយាយទៅកាន់មនុស្សសំខាន់របស់អ្នក ដែលទីបំផុតធ្វើឱ្យជម្លោះផ្ទុះឡើង។ខាងក្រោមនេះជា ពាក្យសំដី ៧ឃ្លាដែលអ្នកមិនគួរនិយាយប្រាប់ដល់គូស្នេហ៍របស់អ្នក ដូច្នេះនឹងគ្មានជម្លោះ ឬការយល់ច្រលំរវាងអ្នកទាំងពីរឡើយ៖
១. ខ្ញុំរវល់ខ្លាំងណាស់
មានពេលខ្លះ អ្នកប្រឈមនឹងសម្ពាធការងារ និងបញ្ហាផ្ទាល់ខ្លួននៅផ្ទះច្រើន ដោយសារតែអ្នកមិនចេះបែងចែកពេលវេលាយកចិត្តទុកដាក់ចំពោះគូស្នេហ៍របស់អ្នក។ តែទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើគូស្នេហ៍អ្នកមកក្បែរដើម្បីនិយាយពីបញ្ហា និងសន្ទនាស្របពេលអ្នកកំពុងមានសម្ពាធការងារច្រើន អ្នកមិនត្រូវដើរចេញពីនាងក្នុងដំណាក់កាលនេះឡើយ។ ការធ្វើបែបនេះ អ្នកនឹងធ្វើឱ្យនាងមានអារម្មហ៍ថា អ្វីដែលនាងនិយាយទៅមិនសំខាន់គ្រប់គ្រាន់។ ផ្ទុយទៅវិញ ត្រូវពន្យល់ខ្លីៗពីស្ថានភាពរបស់អ្នកនៅពេលនេះប្រាប់ដល់គូស្នេហ៍នៅពេលជីវិតអ្នកកំពុងជួបនឹងភាពច្របូកច្របល់។
២. ឈប់ស្លៀកវាទៅ
កុំនិយាយស្រែកៗចំពោះសម្លៀកបំពាក់អ្វីដែលគូស្នេហ៍គួរ ឬមិនគួរស្លៀក។ ចៀសវាងធ្វើឱ្យនាងមានអារម្មណ៍មិនសប្បាយចិត្តចំពោះជម្រើសការស្លៀកពាក់របស់នាង ហើយត្រូវទទួលយកជម្រើសរបស់នាង ប្រសិនបើអ្នកចង់បានស្នេហាយូរអង្វែង។ តើអ្នកដឹងទេថា ស្នេហារឹងមាំអាចជួយបំបាត់ភាពតានតឹងរបស់អ្នក។
៣. ខ្ញុំមិនចូលចិត្តមិត្តភក្តិរបស់អ្នកទេ
គូស្នេហ៍របស់អ្នកប្រហែលជាមានមិត្តច្រើន និងមិត្តស្គាល់គ្នារយៈពេលយូរមកហើយ។ ប្រសិនបើអ្នកមិនចូលចិត្តមិត្តភក្តិរបស់គូស្នេហ៍អ្នក ដោយសារហេតុផលផ្សេងៗ អ្នកត្រូវចៀសវាងការប្រើសម្តីបែបនេះចំពោះពួកគេ ជាពិសេសនិយាយពីចំណុចមិនល្អ។ ផ្ទុយទៅវិញ អ្នកអាចកាត់បន្ថយពេលវេលាខ្លះពេលនៅជាមួយមិត្តនាង ដើម្បីចៀសវាងជម្លោះណាមួយកើតឡើង។
៤. អ្នកមិនយល់ទេ
នេះប្រហែលជារឿងមួយដ៏គួរឱ្យឈឺចាប់បំផុត នៅពេលអ្នកអាចនិយាយពាក្យសម្តីបែបនេះចំពោះគូស្នេហ៍អ្នក ព្រោះវាបញ្ជាក់យ៉ាងច្បាស់ថា អ្នកគិតថា គូស្នេហ៍របស់អ្នកគ្មានសមត្ថភាពថ្លឹងថ្លែងពីអារម្មណ៍របស់អ្នក និងអ្វីដែលប៉ះពាល់នៅក្នុងជីវិតរបស់អ្នក។ ហើយអ្នកនឹងធ្វើឱ្យគូស្នេហ៍អ្នកគិតថា គេមិនមែនជាកម្មសិទ្ធិរបស់អ្នក និងជាអ្នកដទៃ។
៥. មិនអីទេ
នេះជាចម្លើយមួយដែលធ្វើឱ្យគូរស្នេហ៍របស់អ្នកអន់ចិត្តបំផុត។ ពិតប្រាកដណាស់ មានពេលខ្លះ អ្នកគ្មានអារម្មណ៍នឹងពន្យល់អ្វីមួយ ជាពិសេសបន្ទាប់ពីមានជម្លោះនឹងគ្នារួច។
ប្រសិនបើមានករណីនេះកើតឡើង អ្នកត្រូវគិត និងបង្ហាញអារម្មណ៍មុនពេលចាប់ផ្តើមសន្ទនាគ្នា។ ការនិយាយពាក្យថា " មិនអីទេ ” វាហាក់បីដូចជា អ្នកកំពុងតែទាត់នាងចោល។
៦. ធ្វើអ្វីធ្វើទៅឱ្យតែអ្នកចង់ធ្វើ
ជាធម្មតា ស្នេហានីមួយៗមិនអាចគេចផុតពីជម្លោះនឹងគ្នាឡើយ។ ប្រសិនបើស្ថានភាពបែបនេះកើតឡើង ត្រូវចៀសវាងការចង់យកឈ្នះចាញ់គ្នា។
៧. ឈប់និយាយជាមួយគាត់
ចៀសវាងការនិយាយស្រែកៗចំពោះអ្វីដែលគូស្នេហ៍អ្នកគួរ ឬមិនគួរធ្វើ។ ការហាមឃាត់មិនឱ្យនាងនិយាយជាមួយអ្នកណាម្នាក់ បានន័យថា អ្នកប្រច័ណ្ឌ, មិនទុកចិត្តលើនាង និងធ្វើចរិកដូចកូនក្មេង។ ការបញ្ចេញអត្តចរិកបែបនេះ វាមានតែធ្វើឱ្យបញ្ហាកើតឡើង មុនពេលស្នេហាបែកបាក់៕
ពាក្យសម្ដី ៧ឃ្លានេះ អ្នកមិនគួរនិយាយខ្លាំងៗដាក់គូស្នេហ៍ឡើយ
Reviewed by Unknown
on
9:57:00 PM
Rating:
No comments: