រៀនក្រៅប្រទេស ៣ ឆ្នាំ ស្រកអស់ជាង ២០ គីឡូ! ពេលត្រឡប់មកវិញធ្វើតេស្តឪពុកម្តាយចង់ដឹងថានៅចំណាំខ្លួនឬអត់ តែអ្វីដែលកើតឡើងពិតជាមិននឹកស្មានដល់
Hadi Wibawa ជាសិស្សសាកលវិទ្យាល័យកំពុងសិក្សានៅទីក្រុងឡុងដ៍មកពីទីក្រុងម៉េដាន ប្រទេសឥណ្ឌូនេស៊ី។ គាត់មិនបានជួបជុំគ្រួសារអស់រយៈពេលបីឆ្នាំក្នុងអំឡុងការសិក្សារបស់គាត់។
Wibawa ក៏បានស្រកទម្ងន់ជាង ២០គីឡូផងដែរចាប់តាំងពីគាត់ធ្វើដំណើរទៅសិក្សានៅប្រទេសអង់គ្លេស។ ដោយសារគាត់មិនបានជួបមុខក្រុមគ្រួសារខ្លួនអស់រយៈពេលដ៏យូរ គាត់បានសម្រេចចិត្តត្រឡប់ទៅវិញដោយការបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ពួកគេ និងចង់ឃើញថាពួកគេនឹងចំណាំគាត់ដូចម្តេចខ្លះ។ គាត់បានត្រឡប់មកផ្ទះវិញតាមវិធីដ៏សម្ងាត់មួយ និងបានផ្តល់ដំណឹងជាមុនទៅបងប្រុសរបស់គាត់ឱ្យទទួលគាត់នៅព្រលានយន្តហោះ។ បន្ទាប់មកបងប្រុសរបស់គាត់បានរៀបចំផែនការអញ្ជើញឪពុកម្តាយរបស់គាត់ទទួលទានអាហារថ្ងៃត្រង់។
នៅភោជនីយដ្ឋាន Hadi បានអង្គុយនៅតុក្បែរពួកគេដោយចិត្ដអត់ធ្មត់ទន្ទឹងរង់ចាំដើម្បីឱ្យឪពុកម្តាយរបស់គាត់ចំណាំរូបគាត់បាន។ នៅក្នុងវីដេអូមួយនេះបានបញ្ជាក់ថាអ្នកមិនអាចបញ្ឆោតម្តាយរបស់អ្នកបានឡើយ! ទោះប្រែក្រឡាទៅជាអ្វី ក៏មិនអាចធ្វើឱ្យឪពុកម្តាយមិនស្គាល់មុខកូននោះដែរ។
ចំណាយពេលដ៏មានតម្លៃដើម្បីទស្សនាវីដេអូទាំងស្រុងខាងក្រោមនេះ ហើយកុំភ្លេចចែកចាយវាជាមួយនឹងមិត្តរបស់អ្នក និងគ្រួសារឱ្យទស្សនានូវវីដេអូដ៏មានអត្ថន័យមួយនេះផង!៕
រៀនក្រៅប្រទេស ៣ ឆ្នាំ ស្រកអស់ជាង ២០ គីឡូ! ពេលត្រឡប់មកវិញធ្វើតេស្តឪពុកម្តាយចង់ដឹងថានៅចំណាំខ្លួនឬអត់ តែអ្វីដែលកើតឡើងពិតជាមិននឹកស្មានដល់
Reviewed by Unknown
on
6:50:00 PM
Rating:
No comments: