រាត្រី​ផ្សំ​ដំណេក​មក​ដល់​កូនក្រមុំ​មិនព្រមប្រគល់ព្រហ្មចារីយ៍អោយ​កូនកំលោះបែរ​ទៅ​ប្រគល់អោយ​​សង្សារចាស់នាងវិញ​ ធ្វើអោយកូនកំលោះស្ទើក្អួតឈាម

កំពង់ធំ ៖  អ្នកភូមិមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីមង្គលការមួយបានបញ្ចប់សព្វគ្រប់តាមទំនៀមទម្លាប់រហូតដល់ពេលយប់ក៏មានពិធីកម្សាន្តស្ថិតនៅក្នុងភូមិក្រយា ឃុំក្រយា ស្រុកសន្ទុក ប៉ុន្តែអ្វីដែលស្មានមិនដល់ ខណៈពេលដែលក្រុមគ្រួសារសាច់ញាតិជិតឆ្ងាយកំពុងតែរាំសប្បាយ កូនក្រមុំបានឆ្លៀតឱកាសរត់ចោលកូនកំលោះ ដោយមិនស្រណោះទៅតាមសង្សាររបស់ខ្លួនបាត់ ដែលរឿងនេះកើតឡើងកាលពីថ្ងៃទី២១ មីនា ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា កូនក្រមុំបានរត់ទៅតាមសង្សារបាត់ទៅហើយ ។ មានគេនិយាយទៀតថា មានយុវជនម្នាក់ជាកូនអ្នកភូមិជាមួយគ្នាបានពង្រត់គ្នាបាត់ទៅ ។ ក្រោយពីបាត់កូនក្រមុំភ្លាម ភ្ញៀវទាំងអស់ដែលបានចូលរួមនៅក្នុងកម្មវិធីនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងរហូតដល់ប្រកាសចែកផ្លូវគ្នារត់រកទាំងយប់ ប៉ុន្តែពុំអាចរកឃើញនោះទេ ព្រោះពួកគេនាំគ្នាទៅឆ្ងាយបាត់ស្រមោលក្នុងរាត្រីកាលទៅហើយ ។ មិនដឹងថាទៅផ្សំដំណេកនៅទីណាទេ ។
ឆ្លងកាត់រឿងរ៉ាវនំធំជាងនាឡិនេះ ត្រូវបានអ្នកភូមិទទួលស្គាល់ថា ឪពុកម្ដាយអាចបង្កើតកូនបានតែរូបរាងកាយប៉ុណ្ណោះ ប៉ុន្តែពុំអាចបង្កើតចិត្តពួកគេបានឡើយ ។ មិនមែនដូចសម័យមុនចាស់ៗនិយាយថា នំមិនធំជាងនាឡិនោះទេ ប៉ុន្តែសម័យបច្ចុប្បន្នជារឿងមួយផ្សេងទៀត ។ គេមិនដឹងថា តើការព្រមរៀបការនេះដោយត្រូវទទួលការបង្ខំបែបណានោះទេ ។ បើមានសង្សារបណ្ដូលចិត្តហើយនោះ រឿងអីលក់មុខមេបារបស់ខ្លួនឱ្យខ្មាស់គេ សងថ្លៃបណ្ដាការបែបនេះ ហើយក៏បានផ្ដល់នូវអនុស្សាវរីយ៍ជូរចត់មួយសម្រាប់កូនកំលោះ ដែលគ្មានកំហុសចូលរោងការតាមប្រពៃណីប្រែក្លាយជាសុបិនអាក្រក់ទៅវិញ ។
កូនកំលោះនៅក្នុងមង្គលការនេះឈ្មោះ សេន ពុំ អាយុ៣៦ឆ្នាំ រីឯកូនក្រមុំឈ្មោះ ឡើយ ស្រីអ័ន ហៅអានុប អាយុ១៨ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើជាមួយគ្នា ។ ពួកគេបានយល់ព្រមរៀបការ និងទទួលយកថ្លៃទឹកដោះខាងកូនកំលោះចំនួន៤០០០ដុល្លារ លុយខ្មែរ៩០ម៉ឺនរៀល និងមាស១ជី ។
ពាក់ព័ន្ធនឹងករណីនេះ ប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋក្នុងភូមិបានខ្សឹបប្រាប់ឱ្យដឹងថា កូនក្រមុំឈ្មោះ ឡើយ ស្រីអ័ន ហៅអានុប អាយុ១៨ឆ្នាំ ធ្លាប់មានសង្សារ និងស្រឡាញ់គ្នាជាមួយយុវជនម្នាក់នៅក្នុងភូមិជាមួយគ្នាឈ្មោះ ហ៊ីត ហួ អាយុ២៣ឆ្នាំ ជាយូរមកហើយ មិនដឹងមូលហេតុអីបានជាត្រូវមករៀបការជាមួយប្រុសផ្សេងទៅវិញ ? ប្រហែលជាមានការបង្ខំកូនឱ្យរៀបការហើយមើលទៅ ទើបរឿងរ៉ាវវាក្លាយជាបែបនេះ ។រហូតមកដល់ថ្ងៃទី២៤ មីនា  បើតាមលោកវរសេនីយ៍ឯក ចារ្យ សុខន មេប៉ុស្ដិ៍ក្រយាបានប្រាប់ថា ភាគីទាំងសងខាងនៅមិនទាន់បានមកដាក់ពាក្យបណ្ដឹងនៅឡើយទេ ដោយរង់ចាំការចរចារវាងភាគីទាំងសងខាងឱ្យអស់លទ្ធភាពសិនជុំវិញសំណងបណ្ដាការ ។ ចំណែកពួកគេដែលពង្រត់គ្នាទៅបាត់មិនទាន់វិលត្រឡប់មកវិញនៅឡើយទេ ៕


ប្រភព ៖ ភ្នំពេញថ្មី
រាត្រី​ផ្សំ​ដំណេក​មក​ដល់​កូនក្រមុំ​មិនព្រមប្រគល់ព្រហ្មចារីយ៍អោយ​កូនកំលោះបែរ​ទៅ​ប្រគល់អោយ​​សង្សារចាស់នាងវិញ​ ធ្វើអោយកូនកំលោះស្ទើក្អួតឈាម រាត្រី​ផ្សំ​ដំណេក​មក​ដល់​កូនក្រមុំ​មិនព្រមប្រគល់ព្រហ្មចារីយ៍អោយ​កូនកំលោះបែរ​ទៅ​ប្រគល់អោយ​​សង្សារចាស់នាងវិញ​ ធ្វើអោយកូនកំលោះស្ទើក្អួតឈាម Reviewed by Unknown on 6:46:00 PM Rating: 5

No comments:

Theme images by Jason Morrow. Powered by Blogger.