ធ្លាក់បាឡុងនៅអាមេរិកសម្លាប់មនុស្ស 16 នាក់យ៉ាងរន្ធត់ ដែលមិនធ្លាប់កើតមានជាប្រវត្តសាស្ត្រ
មនុស្ស 16 នាក់បានស្លាប់យ៉ាងក្នុងខណៈដែលបាឡុងមួយបានឆេះធ្លាក់កាលពីថ្ងៃទី 30 ខែកក្កដានៅក្នុងរដ្ឋ Texas សហរដ្ឋអាមេរិក នេះបើយោងទៅតាមការចេញផ្សាយរបស់គេហៈទំព័រ MailOnline។
ក្រុមមន្ត្រីបាននិយាយថា ចំពោះមូលហេតុដែលបានធ្វើអោយបាឡុងដ៏នេះធ្លាក់ទាំងកម្រោលបែបនេះ ត្រូវបានគេជឿថាវាបានប៉ះជាមួយនឹងខ្សែរចរន្តអគ្គិសនីដែលមានតង់ស្យុងខ្ពស់ មុនពេលដែលវាបានផ្ទុះហើយធ្លាក់ចុះមកដីនៅចម្ងាយ 48 គីឡូម៉ែត្រពីរដ្ឋ Austin។ ហើយអ្នកដែលជិះលើនោះគឺស្លាប់គ្មានសល់ ដោយសារតែវាបានផ្ទុះហើយឆេះ គឺឆេះទាំងភ្ញៀវទេសចរណ៏នោះដែរ ទើបបណ្តាលអោយស្លាប់បែបនេះ។
ទន្ទឹមនឹងហេតុការណ៏នេះចំពោះអត្តសញ្ញាណរបស់ជនរងគ្រោះគឺគេមិនទាន់ដឹងនៅឡើយទេ ហើយវាគឺជាសោកនាដកម្មមួយដ៏រន្ធត់ដែលមិនធ្លាប់កើតមានពីមុនមកជាប្រវត្តសាស្ត្រមក៕
សូមទស្សនាវីដេអូខាងក្រោម៖
ធ្លាក់បាឡុងនៅអាមេរិកសម្លាប់មនុស្ស 16 នាក់យ៉ាងរន្ធត់ ដែលមិនធ្លាប់កើតមានជាប្រវត្តសាស្ត្រ
Reviewed by Unknown
on
6:24:00 PM
Rating:

No comments: