ប្រវត្តិ លោកអាចារ្យ ហែម ចៀវ និងការកាត់ទោសប្រហារជីវិត

អាចារ្យ ហែម ចៀវ និងការកាត់ទោសប្រហារជីវិត ៖
 ----------------------------------------------------------- លោកអាចារ្យ ហែម ចៀវ ប្រសូត្រថ្ងៃអង្គារ ឆ្នាំច ព.ស. ២៤៤០ គស ១៨៩៨ នៅភូមិអូរកូនទេញ សង្កាត់ដំបូកមានលក្សណ៍ ស្រុកឧដ្តុង ខេត្តកំពង់ស្ពឺ នៅខាងជើងជិតស្ពានស្ថានីយរថភ្លើងបាត់ដឹង ។ ឪពុកលោកឈ្មោះ ហែម ធ្វើជាមេស្រុកដំបូកមានលក្សណ៍៍, ម្តាយលោកឈ្មោះ ទីវ ជាអ្នកធ្វើស្រែចំការ និងមានបងប្អូន៥នាក់ ។

នាវាស្រែកលាកំពង់ផែភ្នំពេញ លោកគ្រូអាចារ្យ ហែម ចៀវ និងអ្នកទោសឯទៀត ជើងជាប់ច្រវាក់ សម្លឹងមើលកំពូលវត្តឧណ្ណាលោម សំដែងក្ដីអាឡោះអាល័យមាតុភូមិ ។ កប៉ាល់មកដល់មុខវាំង ញ៉ាំងចិន្តាលោកគ្រូអាចារ្យ ហែម ចៀវ និងមិត្តភក្តិឯទៀតអោយក្តៅឆេះឆួលហួសប្រមាណ ។ លោកស្អប់ពួកស្តេចដែលកាចឃោរឃៅ សម្លាប់មនុស្សគ្មានពិចារណា គ្មានគិតប្រជារាស្ត្រក្រីក្រ រហេមរហាម ដែលពួកបរទេសសង្កត់សង្កិន មានចិន យួន បារាំងជាដើម ។
បន្តិចក្រោយមក នាវាចំបាំងដឹកអ្នកទោស ក៏មកដល់មុខសាលាបាលីជាន់ខ្ពស់ លោកសម្លឹងកំពូលសាលា ដោយចុកណែនឱរា ។ ដំណើរនាវាទៅមុខជានិច្ច ឥតគិតដល់មនុស្សដែលមានទុក្ខទោសហួសព្រំដែនសោះឡើយ ។ ទេសភាពដងទន្លេពីភ្នំពេញ ទៅព្រៃនគរ មានសភាពក្រៀមក្រំ សម្ងំស្ងៀមឈឹង ហាក់ដូចជាឈរគោរពវីរបុរសដែលបារាំងដឹកទៅកាត់ទោសនាក្រុងព្រៃនគរ ។
នៅពេលនាវាបើកហួសព្រំប្រទល់ដែនខ្មែរ កំពុងសន្ទនាគ្នាជាប់មាត់ ស្រាប់តែស័ក្តិ២បារាំងដើរមកជិត ហើយស្រែកអោយឈប់ជជែកគ្នា ។លុះពេលដល់ព្រៃនគរ រថយន្តទ្រុងមួយ បានមកដឹកអ្នកទោសយកទៅដាក់ក្នុងគុកធំ ។ អំពើយង់ឃ្នងនៅគុកព្រៃនគរ ក៏ដូចជានៅគុកធំភ្នំពេញដែរ ។ អ្នកទោសខ្មែរខ្លះដោយបារាំងកាន់ជើង ក៏ឡើងដៃវាយធ្វើបាបជាតិឯងគ្មានគិតមុខគិតក្រោយសោះ។ អ្នកទោសខ្លះ ត្រូវវាយធាក់រហូតសន្លប់បាត់ស្មារតី ព្រោះតែឆ្លើយថា «ក្បត់បារាំង» ។
ចាប់តាំងពីចូលនៅក្នុងគុកព្រៃនគរ លោកអាចារ្យ ហែម ចៀវ មិនដែលប្រើអាកាប្បកិរិយាច្រឡើសបើសទ្បើយ លោកតែងនិយាយណែនាំអប់រំអ្នកទោសខ្មែរ អោយស្រលាញ់អ្នកទោសខ្មែរ កុំអោយភ្លេចជាតិខ្លួន ។ អ្នកទោសខ្មែរខ្លះស្រែកជេរអោយស័ក្តិប្រាំបារាំងថា «ពួកអារ៉ែងចង់ ធ្វើអីអញ ក៏ធ្វើទៅចុះ អាចោរលួចប្រទេសអញ អញខ្ពើមរស់ក្រោមការជិះជាន់របស់អាឯងណាស់ អាហន្ទយុំ អាកំសាក សម្លាប់អញទៅ» ។
ថ្ងៃកាត់ទោសក៏មកដល់ ! ក្រោយពីជំនុំជំរះសំរេចសេចក្តីមក លោកស័ក្តិប្រាំចាងហ្វាងតុលាការសឹក បានកាន់សំណុំរឿងចេញមកឈរនៅចំពោះមុខអ្នកទោសខ្មែរយ៉ាងក្លាហាន ដោយមានខ្មែរយើងម្នាក់ជាអ្នកបកប្រែភាសារអមផង ។ លោកអាចារ្យ ហែម ចៀវ ត្រូវមានទោសប្រហារជីវិត ក្នុងចំណោមអ្នកទោសទាំងអស ។ ពីរខែក្រោយមក លោក អាចារ្យ ហែម ចៀវ ត្រូវគេបញ្ជូនទៅ អោយនៅក្នុងគុកឯកោះត្រឡាច ហើយលោកអាចារ្យ ហែម ចៀវ ក៏ត្រូវបានបញ្ចប់ជីវិតនៅទីនោះដែរ ក្នុងនាមជាអ្នកទោសប្រហារជីវិត ។
កូនខ្មែរត្រូវចងចាំថា ដរាបណាខ្មែរលែងមានគំនិតក្តិចខ្មែរ ដរាបនោះជាតិយើង នឹងបានរុងរឿងជាមិនខាន ៕
ប្រវត្តិ លោកអាចារ្យ ហែម ចៀវ និងការកាត់ទោសប្រហារជីវិត ប្រវត្តិ លោកអាចារ្យ ហែម ចៀវ និងការកាត់ទោសប្រហារជីវិត Reviewed by Unknown on 4:23:00 PM Rating: 5

No comments:

Theme images by Jason Morrow. Powered by Blogger.