Xavi​ ថា​ MESSI​ ចេះ​សហការ​ក្រុម​ និង​ឆ្លាត​ជាង​ RONALDO


Xavi​ អតីត​ប្រធាន​ក្រុម​ FC​ Barcelona​ យល់​ថា​ Lionel​ Messi​ គឺជា​កីឡាករ​ម្នាក់​ ដែល​លេង​សហការ​ក្នុង​ក្រុម​បាន​ល្អ​ជាង​ Cristiano​ Ronaldo​ និង​មាន​ភាព​ឆ្លាត​វៃ​ជាង​តារា​ឆ្នើម​ក្រុម​ Real​ Madrid​ ផង​ដែរ​។


Ronaldo ​ បច្ចុប្បន្ន​កំពុង​នាំមុខ​គេ​នៅ​តារា​ Top​ Scorer​ ក្នុង​ក្របខ័ណ្ឌ​ La​ Liga​ ដោយ​ស៊ុត​បាន​២៨​គ្រាប់​ ខណៈ​ដែល​ Messi​ ស៊ុត​បាន​ត្រឹមតែ​២២​គ្រាប់​ប៉ុណ្ណោះ​ ស្ថិត​នៅ​លំដាប់​ទី​៣​ ដោយ​ចាញ់​ Luis​ Suarez​ ស៊ុត​បាន​២៦​គ្រាប់​ទៀត​ផង​។​
យ៉ាងណា​ ចំពោះ​ការ​ចោទសួរ​រវាង​ Ronaldo​ និង​ Messi​ វីរបុរស​ក្រុម​ Barca​ (Xavi)​ ដែល​បច្ចុប្បន្ន​កំពុង​លេង​នៅ​ប្រទេស​កា​តារ​ បាន​ប្រាប់​ដល់​ The​ New​ Arab​ ថា​៖​ “Ronaldo​ គឺជា​អ្នក​ស៊ុត​បាល់​បញ្ចូល​ទី​ ហើយ​ Messi​ ក៏​ជា​អ្នក​ស៊ុត​បាល់​បញ្ចូល​ទី​ដូច​គ្នា​ ប៉ុន្តែ​ Messi​ គឺជា​កីឡាករ​ ដែល​លេង​សហការ​ជាមួយ​មិត្ត​រួម​ក្រុម​ល្អ​ជាង​ Ronaldo”​។​​ខ្ញុំ​គិត​ថា​ Messi​ គឺជា​កីឡាករ​ល្អ​បំផុត​លើ​លោក​។​ ក្នុង​វិស័យ​បាល់ទាត់​ មាន​កត្តា​សំខាន់ៗ​២​គឺ​ កាយសម្បទា​ និង​ភាព​ឆ្លាត​វៃ​។​ Ronaldo​ ជា​កីឡាករ​រឹង​មាំ​ណាស់​ (​មិនសូវ​របួស​)​ ប៉ុន្តែ​ Messi​ មាន​ទាំង​២​យ៉ាង​ ទាំង​កាយសម្បទា​ល្អ​ និង​ភាព​ឆ្លាត​វៃ​…​ដូច្នេះ​ Messi​ ល្អ​ជាង​”​។​ ខ្សែបម្រើ​វ័យ​៣៦​ឆ្នាំ​ បន្ថែម​៕
Xavi​ ថា​ MESSI​ ចេះ​សហការ​ក្រុម​ និង​ឆ្លាត​ជាង​ RONALDO Xavi​ ថា​ MESSI​ ចេះ​សហការ​ក្រុម​ និង​ឆ្លាត​ជាង​ RONALDO Reviewed by Unknown on 11:46:00 AM Rating: 5

No comments:

Theme images by Jason Morrow. Powered by Blogger.