ឃាតខ្លួនជនជាតិវៀតណាម២នាក់ដែលនាំចូលអាវុធខុសច្បាប់



កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតឆែកឆេរលើជនជាតិវៀតណាមឆ្លងដែនខុសច្បាប់ រកឃើញកាំភ្លើងប្រើហ្គាសជាច្រើន។ ក្រុងប៉ោយប៉ែត៖ នាល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត សហការជាមួយសមត្ថកិច្ចគយ និងរដ្ឋាករ បានធ្វើការត្រួតពិនិត្យទៅលើទំនិញដែលដឹកតាមរទេះឆ្លងកាត់ច្រកអន្តរជាតិប៉ោយប៉ែត រកឃើញនូវការលាក់អាវុធប្រើហ្គាសជាច្រើនពីជនសង្ស័យចំនួន២នាក់ជាជនជាតិវៀតណាម។

សមត្ថកិច្ចបានឲ្យដឹងថា ជនជាតិវៀតណាមដែលដឹកជញ្ជូនកាំភ្លើងប្រើហ្គាសដោយខុសច្បាប់មានឈ្នោះទី១ BUI VAN MANH ភេទប្រុស អាយុ២៦ឆ្នាំ ទី២ឈ្មោះ HGUYEN HONG PHUC ភេទប្រុស អាយុ៣៧ឆ្នាំ អ្នកទាំង២នាក់រស់នៅប្រទេសវៀតណាម។ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចបានចាប់យកវត្ថុតាងរួមមាន កាំភ្លើងខ្លីប្រើហ្គាសចំនួន១៦ដើម កាំភ្លើងវែងប្រើហ្គាសចំនួន៦ដើម និងគ្រាប់៧៨គ្រាប់។

ក្រោយពីឃាត់ខ្លួនកម្លាំងកងរាជអាវុធហត្ថបានបញ្ជូនខ្លួនជនសង្ស័យរួមទាំងវត្ថុតាងចាប់យកទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី៕




ឃាតខ្លួនជនជាតិវៀតណាម២នាក់ដែលនាំចូលអាវុធខុសច្បាប់ ឃាតខ្លួនជនជាតិវៀតណាម២នាក់ដែលនាំចូលអាវុធខុសច្បាប់ Reviewed by Unknown on 5:54:00 PM Rating: 5

No comments:

Theme images by Jason Morrow. Powered by Blogger.