បុរសសរសៃប្រសាទម្នាក់ជិះម៉ូតូឌុបមកលោតទឹកសម្លាប់ខ្លូននៅស្ពានជ្រោយចង្វារចាស់
ថ្ងៃសៅរ៏ ទី២៦ ខែមីនា ឆ្នាំ២០១៦ ម៉ោង ១៣:៤៤
រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា មានការភ្ញាក់ផ្អើលមួយស្ថិតនៅចំណុចស្ពានជ្រោយចង្វារចាស់ត្រើយខាងលិច ខណៈបុរសម្នាក់បានអះអាងថា ខ្លួនកើតជំងឺសរសៃប្រសាទ បានជិះម៉ូតូឌុបមកលោតទឹកសម្លាប់ខ្លូន តែមិនបានសម្រេចនោះទេ ព្រោះត្រូវប្រជានេសាទឃើញ ក៏នាំគ្នាទៅជួយសង្គ្រោះទាន់ ដែលហេតុការណ៍នេះ បង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ និង៣៥នាទីព្រឹកថ្ងៃទី២៦ មីនា ២០១៦ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
បុរសរងគ្រោះឈ្មោះភូមិ ចំរើន អាយុ២៨ឆ្នាំ ជាអ្នកធ្វើស្រែ មានទីលំនៅក្នុងភូមិពពេល ឃុំពពេល ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បាននិយាយ ខ្លួនកើតជំងឺសរសៃប្រសាទជាង១ឆ្នាំមកហើយ មានប្រពន្ធឈ្មោះស៊ីណា និងមានកូនស្រីម្នាក់ ។
ប្រភពបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានធ្វើដំណើរតាមរថយន្តឈ្នួល មកមន្ទីរមិត្តភាព-សូវៀតក្នុងតម្លៃ១ម៉ឺន៥ពាន់រៀល ដើម្បីមកបើកថ្នាំសរសៃប្រសាទ ។ ពេលមកដល់មន្ទីរពេទ្យ មិនទាន់ទាំងបានបើកថ្នាំផង ស្រាប់តែជំងឺរើឡើងធ្វើឱ្យពិបាកក្នុងខ្លួន ក៏រត់ចេញពីពេទ្យវិញហៅម៉ូតូឌុបជិះ តែដោយក្នុងខ្លួនមិនមានប្រាក់មួយរៀលនោះ បានឱ្យទូរស័ព្ទអ៊ិនចុចពិល១គ្រឿងទៅឱ្យអ្នករត់ម៉ូតូ ឌុប ដើម្បីជាថ្នូរឱ្យដឹករូបគាត់មកស្ពានជ្រោយចង្វារ តែអ្នកម៉ូតូឌុបមិនដឹងថា ជនរងគ្រោះមានបំណងអ្វីនោះទេ ។លុះដឹកដល់លើស្ពាន ស្រាប់តែជនរងគ្រោះចុះពីលើម៉ូតូភ្លាម ហក់ចុះពីបង្កាន់ដៃស្ពានចូលទៅក្នុងទន្លេតែម្តង បន្ទាប់មកក៏ត្រូវប្រជានេសាទឃើញទាន់ នាំគ្នាទៅសង្គ្រោះបានភ្លាមៗតែម្តង ។
បុរសសរសៃប្រសាទម្នាក់ជិះម៉ូតូឌុបមកលោតទឹកសម្លាប់ខ្លូននៅស្ពានជ្រោយចង្វារចាស់
Reviewed by Unknown
on
6:03:00 PM
Rating:
No comments: