ទិដ្ឋភាពទូទៅ នៃការចូលរួមសន្និបាតក្រុមប្រឹក្សាជាតិ គណបក្សសង្គ្រោះជាតិ លើកទី២ ថ្ងៃទី២៦​ ខែមីនា​ ឆ្នាំ២០១៦


ព្រឹកថ្ងៃសៅរ៍ ទី២៦ ខែមីនា ឆ្នាំ២០១៦ ខ្ញុំ កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ចូលរួមជាអធិបតីក្នុង “សន្និបាតក្រុមប្រឹក្សាជាតិលើកទី ២”។
សន្និបាតក្រុមប្រឹក្សាជាតិលើកទី២ ប្រារព្ធធ្វើនៅ ផ្លូវជាតិលេខ៦ ដីឡូលេខ៣២៤ ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលមានរបៀបវារៈ ៖
១. របាយការណ៍សកម្មភាពរយៈពេល ២ឆ្នាំកន្លងមក
២. កំណត់ទិសដៅ និងគោលនយោបាយរបស់គណបក្សសម្រាប់ពេលខាងមុខ 
៣. ពិភាក្សា និងអនុម័តលើសំណើរបស់សន្និបាតក្រុមប្រឹក្សាជាតិ
យោងតាមលក្ខន្ដិកៈ គណបក្សសង្គ្រោះជាតិត្រូវប្រារព្ធធ្វើសមាជគណបក្សរៀងរាល់៥ឆ្នាំម្ដង ដែលសមាជលើកដំបូងបានប្រារព្ធធ្វើនៅឆ្នាំ២០១២ ហើយសមាជលើកទី២ នឹងប្រារព្ធធ្វើនៅឆ្នាំ២០១៧។ នៅចន្លោះសមាជនីមួយៗ គណបក្សសង្គ្រោះជាតិត្រូវប្រារព្ធធ្វើសន្និបាតក្រុមប្រឹក្សាជាតិជារៀងរាល់ ២ឆ្នាំម្ដង។ សន្និបាតក្រុមប្រឹក្សាជាតិលើកទី១ បានប្រារព្ធធ្វើនៅឆ្នាំ២០១៤ ហើយសន្និបាតក្រុមប្រឹក្សាជាតិលើកទី២ ត្រូវប្រារព្ធធ្វើនៅឆ្នាំ២០១៦នេះ។















ប្រភព kemsokha​ page
ទិដ្ឋភាពទូទៅ នៃការចូលរួមសន្និបាតក្រុមប្រឹក្សាជាតិ គណបក្សសង្គ្រោះជាតិ លើកទី២ ថ្ងៃទី២៦​ ខែមីនា​ ឆ្នាំ២០១៦ ទិដ្ឋភាពទូទៅ នៃការចូលរួមសន្និបាតក្រុមប្រឹក្សាជាតិ គណបក្សសង្គ្រោះជាតិ លើកទី២ ថ្ងៃទី២៦​ ខែមីនា​ ឆ្នាំ២០១៦ Reviewed by Unknown on 6:24:00 PM Rating: 5

No comments:

Theme images by Jason Morrow. Powered by Blogger.