ក្មេងចូលចិត្តលេងហ្គេម អាចធ្វើអោយអ្នកឆ្លាតបានដែររឺទេ?
ការលេងវីដេអូហ្គេម គឺជាការកំសាន្តបែបថ្មីមួយទៀត នាពេល បច្ចុប្បន្ននេះ ហើយយើងសង្កេត ឃើញថាមានតែកុមារ និងយុវវ័យតែប៉ុណ្ណោះដែលចូលចិត្តលេងវា។ ទោះជាយ៉ាងណាក៏ដោយ ឪពុកម្តាយ និង មនុស្សមួយចំនួនមិនសូវសប្បាយចិត្តប៉ុន្មាននោះទេ នៅពេលដែលដឹងថាកូន ប្អូន សាច់ញាតិ រឺក៏មិត្តភក្តិ របស់ខ្លួនកំពុងតែប្រើប្រាស់វីដេអូហ្គេមគឺជាការកំសាន្តអារម្មណ៍ ហើយពួកគាត់គិតថា វាគឺជាគ្រឿងដែលបំផ្លាញពេលវេលា លុយកាក់ និងសុខភាព។
តើវីដេអូហ្គេម ពិតជាបានបានបំផ្លាញខួរក្បាល និងពេលវេលា របស់យើង ពិតមែន រឺយ៉ាងណា?
ជាដំបូងអ្នកទាំងអស់គ្នាត្រូវដឹងថា អ្វីក៏ដោយ អោយតែយើងធ្វើវា ហួសហេតុពេក គឺសុទ្ធតែផ្តល់ផលអវិជ្ជមានទាំងអស់ សូម្បីតែផឹកទឹកច្រើន ញ៉ាំបន្លែច្រើន រឺក៏រៀនច្រើនក៏ដោយ។ ដូច្នេះប្រសិនបើមនុស្សម្នាក់ មានទំលាប់លេងវីដេអូហ្គេមរយៈពេលយូរ ច្រើនជាង បី រឺក៏បួនម៉ោងនោះ គេនឹងទទួលបានគុណវិបត្តិពីការលេងហ្គេមវិញ។
លទ្ធផលនៃការស្រាវជ្រាវមួយបានអោយដឹងថា ប្រសិនបើអ្នកលេងហ្គេម Super Mario ពី 30 ទៅ 60 នាទីក្នុងមួយថ្ងៃអស់រយៈពេល 2 ខែ នោះខួរក្បាលអ្នកនឹងកាន់តែមានសភាពរស់រវើកជាងមុន និងចេះវិភាគរាល់បញ្ហាអ្វីមួយបានយ៉ាងឆាប់រហ័សបំផុត។
ព្រមគ្នានេះដែរ ហ្គេមបែបដោះស្រាយបញ្ហាផ្សេងៗ ដូចជា Temple Run, Fruits Ninja, រឺក៏ Assassin Creeds ជាដើម គឺពួកវាសុទ្ធតែផ្តល់អត្ថប្រយោជន៍ខ្ពស់ដល់ខួរក្បាលយើង អោយចេះចាប់អារម្មណ៍អ្វីមួយអោយបានឆាប់រហ័សជាងមុន។ ប្រសិនបើអ្នកលេងហ្គេមប្រភេទនេះពី 5 ទៅ 10 ម៉ោងក្នុងមួយសប្តាហ៍ នោះខួរក្បាលអ្នកនឹងមានការចងចាំល្អ ហើយឆាប់ចាប់អារម្មណ៍នូវអ្វីចំពោះមុខ។ ទន្ទឹមនឹងនេះដែរ វីដេអូហ្គេមគឺប្រៀបបានដូចជាសាលារៀនមួយអញ្ចឹងដែរ ដែលបង្រៀនពីរបៀបដោះស្រាយ ដឹងខុស ត្រូវ និងវិធីប្រើប្រាស់ខួរក្បាលអោយបានឆាប់រហ័ស។ដោយឡែក វីដែអូហ្គេមក៏មានអត្ថប្រយោជន៍ខ្ពស់មួយដែរ ដល់ភ្នែកអោយមានភាពរហ័សរហួនជាងមុន ក្នុងការចាប់យកអ្វីមួយនៅពីមុខ ហើយវាក៏អាចធ្វើអោយយើងអានអក្សរបានឆាប់រហ័សជាងមុនផងដែរ។ សម្រាប់មនុស្សដែលមានវ័យចំណាស់វិញ ក៏ដូចគ្នាដែរ ពោលខួរក្បាលគាត់នឹងមានអាយុកាលក្មេងជាងមុន 7ឆ្នាំ ប្រសិនបើគាត់បានលេង វីដេអូហ្គេម ពី កន្លះ រឺ មួយម៉ោង ជាទៀតទាត់។ ទន្ទឹមនឹងនេះដែរ ដុកទ័រវះកាត់ មួយចំនួនក៏ពួកគាត់ចូលចិត្តលេងវីដេអូហ្គេមផងដែរ ព្រោះអីវាបង្កើនល្បឿននៃការដោះស្រាយ និងការធ្វើអ្វីមួយអោយមានភាពឆាប់រហ័សជាដើម។
ប្រភពពី cambo-report
ក្មេងចូលចិត្តលេងហ្គេម អាចធ្វើអោយអ្នកឆ្លាតបានដែររឺទេ?
Reviewed by Unknown
on
2:30:00 PM
Rating:
No comments: