ម៉ូតូទៅបុកម៉ូតូ១គ្រឿងទៀតបណ្តាលឲ្យមានមនុស្សម្នាក់ស្លាប់នៅកន្លែង


ខេត្តបន្ទាយមានជ័យ
មានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូ១គ្រឿងបើកទៅបុកនិងម៉ូតូ១គ្រឿងទៀតបណ្តាលឲ្យមានមនុស្សស្លាប់ម្នាក់នៅកន្លែងកើតហេតុចំណែកជនបង្ករត់គេចខ្លួនបាត់នៅវេលាម៉ោង៧យប់ថ្ងៃទី២១ខែមិនា ឆ្នាំ២០១៦នៅលើផ្លូវជាតិ លេខ១៥៦cត្រង់ចំណុចកែងភូមិប្រឡាយហ្លួងក្នុងឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។លោកវរៈសេនីយ៍ត្រីសីុឌីអធិការនគរបាលស្រុកមង្គលបូរី បានឲ្យដឹងថាជនរងគ្រោះមានឈ្មោះផល ចាប ្របុស អាយុ៤៤នៅរស់នៅភូមិប្រឡាយហ្លួងលើ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។លោកសីុឌីបានបញ្ជាក់ទៀតថាមុនពេលកើតហេតុនោះមានម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ពាក់ស្លាកលេខបន្ទាយមានជ័យ1j5577បើកតាមផ្លូវ១៥៦cលុះបើកមកដល់ចំណុចកើតហេតុនោះត្រូវបានម៉ូតូ១គ្រឿងទៀត



ម៉ាកហុងដាសេ១០០សេរីចាស់ពាក់ស្លាកលេខបន្ទាយមានជ័យក៤២០២



បានបុកគ្នាពេញទំហឹងបណ្ដាលឲ្យមានមនុស្សស្លាប់នៅកម្លែងកើតហេតុម្នាក់ភ្លាមចំណែកជនបង្កវិញក្រោយពីបុកគេស្លាប់ហើយក៏រត់គេចខ្លួនបាត់តែម្តងបន្សល់ទុកម៉ូតូនៅកន្លែងកើតហេតុ។ក្រោយពីកើតហេតុរួចនគរបាលចរាចរណ៍មួយក្រុមចុះកមដល់រួចធ្វើកំណត់ហេតុ។ចំណែកម៉ូតូទាំង២គ្រឿងនគរបាលចរាចរណ៍ដឹកយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមង្គលបូរីដើម្បីដោះស្រាយនៅពេលក្រោយ មូលហេតុគ្រោះថ្នាក់ចរាចរណ៍នោះគឺមិនគោរពសិទ្ធិអាទិភាពគ្នាទៅវិញទៅមកចំណែកសពត្រូវបាននគរបាលចរាចរណ៍ប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕
ម៉ូតូទៅបុកម៉ូតូ១គ្រឿងទៀតបណ្តាលឲ្យមានមនុស្សម្នាក់ស្លាប់នៅកន្លែង ម៉ូតូទៅបុកម៉ូតូ១គ្រឿងទៀតបណ្តាលឲ្យមានមនុស្សម្នាក់ស្លាប់នៅកន្លែង Reviewed by Unknown on 1:12:00 PM Rating: 5

No comments:

Theme images by Jason Morrow. Powered by Blogger.