ជនសង្ស័យចំនួន៥នាក់ត្រូវបានកងរាជអាវុធហត្ថខេត្តបញ្ជូនទៅតុលាការ



ជនសង្ស័យចំនួន៥នាក់ត្រូវបានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតធ្វើការឃាត់ខ្លួនអំពីបទលួចមានស្ថានទម្ងន់ទោសប្រព្រឹត្តិកាលពីថ្ងៃទី១៨ ខែមិនាឆ្នាំ២០១៦ នៅចំណុចម្តុំផ្លូវរថភ្លើងគល់ស្ពានច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។


លោកឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ជនសង្ស័យទាំង៥នាក់១/ឈ្មោះលីវ ស្វិត ភេទប្រុស អាយុ១៤ឆ្នាំ ២/ឈ្មោះ ទូច សុក្រិត្យ ភេទប្រុស អាយុ៣៦ឆ្នាំ ៣/ឈ្មោះ វ៉ាន់ ឆៃ ភេទប្រុស អាយុ២០ឆ្នាំ ៤/ឈ្មោះ ផន សុផុន ភេទប្រុស អាយុ៣៦ឆ្នាំ ៥/ឈ្មោះ ផន ប៊ុនធី ភេទប្រុស អាយុ២៩ឆ្នាំ ទាំង៥នាក់នេះរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រមទាំងដកហូតម៉ូតូបានចំនួន៤គ្រឿងផងដែរ។ លោកឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ បានបញ្ជាក់ទៀតថា មុនពេលកើតហេតុជនរងគ្រោះឈ្មោះឡេង វណ្ណះ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរលក់ដូររស់នៅភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅថ្ងៃកើតហេតុនោះកូនស្រីរបស់គាត់ចេញពីផ្ទះជិ:ម៉ូតូម៉ាកស្គូពី ព៌ណផ្កាឈូក សេរី២០១៣ដើម្បីយកទៅផ្ញើរនៅកន្លែងទទួលផ្ញើរម៉ូតូក្បែរគល់ស្ពានរួចចូលទៅផ្សាររុងគ្លឿរហូតដល់ម៉ោង៤ល្ងាចក្រោយពីត្រឡប់មកពីផ្សារថៃមកវិញហើយទៅយកម៉ូតូក៏បាត់ម៉ូតូនៅកន្លែងផ្ញើរតែម្តង ហើយជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត។លោកឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទបានបញ្ជាក់ទៀតថា ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះហើយលុះនៅថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៦ លោកវរៈសេនីយ៍ត្រី ជា ដា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំកំលាំងអាវុធហត្ថក្រុងចុះធ្វើការស្រាវជ្រាវនិងឈានដល់ការឃាត់ខ្លួនចោរលួចម៉ូតូបានចំនួន៤នាក់និងអ្នកទិញផលចោរកម្ម១នាក់សរុបបានចំនួន៥នាក់នៅក្នុងក្រុងប៉ោយប៉ែតតែម្តងរួចបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើការសាកសួរ។នៅមុខអាវុធហត្ថខេត្ត ជនសង្ស័យទាំង៥នាក់បានឆ្លើយសារភាពថា បក្សពួកខ្លួនទាំង៤នាក់ពិតជាក្រុមចោរលួចពិតប្រាកដមែន កន្លងមកបានចេញធ្វើសកម្មភាពលួចបានម៉ូតូចំនួន១៧គ្រឿងរួចមកហើយ។ ក្រោយពីបានចំលើយសារភាពពីជនសង្ស័យទាំង៥នាក់នេះត្រូវបានអាវុធហត្ថខេត្តកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់។ចំណែកម៉ូតូទាំង៤គ្រឿងដែលបានដកហូតពីជនសង្ស័យ ត្រូវបានរក្សាទុកនៅបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីស្វែងរកម្ចាស់កម្មសិទ្ធមកស្នើសុំយកទៅប្រើប្រាស់វិញ។

១/ហុងដាស្គុបពី ព័ណ៍ផ្កាឈូក សេរី២០១៣ លេខម៉ាស៊ីន០១១៩១៨៤ គ្មានស្លាកលេខ២/ហុងដាគ្លិច ព័ណ៍ ស បៃតង មិនស្គាល់សេរី លេខម៉ាស៊ីន NC11-OBK0074046គ្មានស្លាកលេខ ៣/ហុងដាគ្លិច ព័ណ៍ក្រហម មិនស្គាល់សេរី លេខម៉ាស៊ីន OBK 004959 គ្មានស្លាកលេខ
៤/ហុងដា គ្លិច ព័ណ៍ ស ក្រហម មិនស្គាល់សេរី លេខម៉ាស៊ីន NC11-OBK0050423 គ្មានស្លាកលេខ។

ជនសង្ស័យចំនួន៥នាក់ត្រូវបានកងរាជអាវុធហត្ថខេត្តបញ្ជូនទៅតុលាការ ជនសង្ស័យចំនួន៥នាក់ត្រូវបានកងរាជអាវុធហត្ថខេត្តបញ្ជូនទៅតុលាការ Reviewed by Unknown on 1:03:00 PM Rating: 5

No comments:

Theme images by Jason Morrow. Powered by Blogger.