លើលោកមានតែមួយ! Leonid Rogozov ជាវេជ្ជបណ្ឌិតទីមួយដែលឈឺខ្លួនឯងវះកាត់ខ្លួនឯង
ប្រទេសរុស្ស៊ី៖ នៅព្រឹកមួយ ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ១៩៦១ លោក Leonid Rogozov អាយុ ២៧ ឆ្នាំសុខៗស្រាប់តែចុះខ្សោយ ក្អួត និងគ្រុនក្តៅ និងក្រោយមកឈឺនៅក្រោមពោះខាងស្តាំ ខណៈកំពុងស្ថិតក្នុងដំណើរស្រាវជ្រាវនៅតំបន់អង់តាកទិកដែលគេហៅថា Soviet Antarctic Expedition។ គ្រានោះគាត់គឺជាពេទ្យវះកាត់តែម្នាក់គត់នៅលើនាវារបស់គាត់ ហើយរាល់វិធីព្យាបាលទាំងអស់មិនអាចជួយព្យាបាលជំងឺរបស់គាត់បានឡើយ។
លោកបានពិនិត្យដោយខ្លួនឯង និងរកឃើញថាខ្នែងពោះវៀនរបស់គាត់រលាកខ្លាំង និងអាចផ្ទុះឡើងគ្រប់ពេលវេលា។ ជាមួយនឹងថ្នាំសណ្តំមួយកូនដប គាត់ក៏សម្រេចចិត្តវះកាត់យកខ្នែងពោះវៀនរលាកនោះចេញដោយខ្លួនឯង។ វិស្វករ និង អ្នកឧតុនិយមម្នាក់បានជួយហុចប្រដាប់ប្រដាក្នុងវះកាត់នេះ។
គ្រានោះគាត់បានកំពុងស្ថិតនៅស្ថានីយ៍ស្រាវជ្រាវរបស់សូវៀត Mirny ដែលស្ថិតនៅឆ្ងាយពីទីក្រុងលើដីគោក Novolazarevskaya ប្រមាណ ១៦០០ គីឡូម៉ែត្រ។ ស្ថានីយ៍នេះពុំមានយន្តហោះសម្រាប់ដឹកជញ្ជូននោះឡើយ ដោយសារលក្ខខណ្ឌអាកាសធាតុនៅតំបន់អង់តាកទិកមិនអំណោយផលសម្រាប់យន្តហោះធ្វើដំណើរ។ ហេតុដូច្នេះហើយទើបគាត់សម្រេចចិត្តវះកាត់ដោយខ្លួនឯង ពុំនោះទេទម្រាំទៅដល់ទីក្រុងកៀកបំផុតនោះ គាត់ច្បាស់ជាស្លាប់។
លោកវេជ្ជបណ្ឌិត Leonid Rogozov កើតនៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ ១៩៣៤ និងស្លាប់នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០០០ នៅអាយុ ៦៦ ឆ្នាំ៕

Reviewed by Unknown
on
6:15:00 PM
Rating:
No comments: