ស្មានតែនិយាយលេង ឥលូវចិនបង្កើតរថយន្តក្រុងនេះបានមែន (មានវីដេអូ)
ចិន៖ បន្ទាប់ពីបានដាក់ឲ្យមហាជនមកឃើញពីគំរោងរបស់ខ្លួនកាលពីលើកមុនមក ឥលូវនេះរថយន្តក្រុងចម្លែកមួយស្រដៀងគ្នានឹងរថភ្លើង បាននឹងកំពុងដាក់ធ្វើតេស្តសាកល្បងជាលើកដំបូង ដើម្បីជួយសម្រួលដល់ចរាចរណ៍។
កាលពីឆ្នាំមុននៅក្នុងពិពណ៌បច្ចេកវិទ្យា China Beijing International High-Tech Expo លើកទី១៩ ក្រុមហ៊ុនចិនមួយ បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងគំនិតបង្កើតរថយន្តក្រុងដ៏ទំនើបមួយ ដែលមិនប៉ះពាល់ដល់ចរាចរណ៍ ហើយគំនិតនេះត្រូវបានមនុស្សជាច្រើនគិតថា ប្រហែលជាមិនអាចដំណើរការទៅរួច ប៉ុន្តែអ្វីៗផ្ទុយស្រឡះ ដោយក្រុមហ៊ុននេះពិតជាបានបង្កើតរថយន្តក្រុងនេះឡើងមែន ហើយធ្វើតេស្តសាកល្បងទៅទីក្រុង Qinhuangdao ខេត្ត Hebei។
រថយន្តក្រុងនេះពិតជាស្រដៀងនឹងរថភ្លើងខ្លាំងណាស់ វាមានប្រវែង៧.៨ម៉ែត្រ កំពស់ផុតដី ២.២ម៉ែត្រ និងកំពស់ផ្នែកខាងលើ ២.៤ម៉ែត្រ ហើយវាអាចផ្ទុកអ្នកដំណើរបានដល់ទៅ៣០០នាក់ ពេលចេញដំណើរម្តង និងអាចបើកបរបានរហូតដល់ល្បឿន ៦០គីឡូម៉ែត្រក្នុងមួយម៉ោង។Khmernote
ទស្សនាវីដេអូៈ
ស្មានតែនិយាយលេង ឥលូវចិនបង្កើតរថយន្តក្រុងនេះបានមែន (មានវីដេអូ)
Reviewed by Unknown
on
6:01:00 PM
Rating:
No comments: