ជនជាតិចិនម្នាក់ផឺសីុស្រវឺងកូរ នឺងបង្កររបួសដល់សមត្ថកិច្ច



ខេត្តព្រះសីហនុ:នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង ០៦និង០០នាទី មានករណីប៉ុនប៉ងឃាដកម្មមានស្ថានទម្ងន់ទាក់ទង នឹងជនរងគ្រោះមួយ កើតឡើងនៅចំណុចហាង ស្ប៉ាដឺបា ស្ថិតក្នុងក្រុម២៥ ភូមិ៣ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ។

នៅវេលាម៉ោង០៥ និង៤០នាទី មានម្ចាស់ហាងយីហោ ស្បាដឺបា ឈ្មោះ ង្វៀង ធីឡង ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅកន្លែងកើតហេតុខាងលើ បានទូរស័ព្ទប្តឹងរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍សង្កាត់លេខ៣ ថាមានជនជាតិចិនម្នាក់ បានមកផឹកស៊ីក្នុងហាងរបសគាត់់តាំងពីម៉ោង២៣ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ រហូតដល់ព្រឹកនេះ ហើយបានធ្វើការអុកឡុកក្នុងហាងរបស់គាត់។ ក្រោយពេលទទួលបានបណ្តឹងរាយការណ៍ លោកមេប៉ុស្តិ៍បានចាត់តាំងលោក សៅ សំណាង ជាមន្ត្រីប៉ុស្តិ៍អោយទៅជួយអន្តរាគមន៍។ នៅវេលាម៉ោង០៦ និង០០នាទី ព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ លោក សៅ សំណាង បានទៅដល់កន្លែងកើតហេតុ ភ្លាមនោះជនជាតិចិន ឃើញសមត្ថកិច្ចទៅដល់ ក៍ទាញយកដបស្រាវាយបំបែកមាត់ដប ហើយគាត់លាក់នៅក្រោយខ្នង រួចដើសំដៅមកសមត្ថកិច្ច ហើយបានយកដៃម្ខាងរុញ និងដៃម្ខាងទៀតកាន់ដបយកមកចាក់ចំដើមទ្រូងសមត្ថកិច្ចបណ្តាលអោយត្រូវរបួសបីកន្លែង(ធ្ងន់) ក្នុងពេលធ្វើសកម្មភាពនោះ បានប្រជាពលរដ និងសមត្ថកិច្ចនៅទីនោះជួយចាប់ជនជាតិចិននោះចេញ រួចយកទៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ រីឯជនរងគ្រោះបញ្ជូនទៅសង្គ្រោះបន្ទាន់នៅគ្លីនិកបាយ័ន។
ជនរងគ្រោះឈ្មោះ សៅ សំណាង ភេទប្រុស អាយុ៣៣ឆ្នាំ ជាមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៣ (រងរបួសធ្ងន់ដេរចំនួន ១៨ថ្នេរ)។
ជនសង្ស័យឈ្មោះ HUANG JINAN ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកសណ្ឋាគារ និងកាស៊ីណូ ដាយមិនស៊ី ស្នាក់នៅកាស៊ីណូដាយមិនស៊ី។
បច្ចុប្បន្នជនសង្ស័យកំពុងត្រូវកសាងសំណុំរឿងតាមនីតិវិធី។





ជនជាតិចិនម្នាក់ផឺសីុស្រវឺងកូរ នឺងបង្កររបួសដល់សមត្ថកិច្ច ជនជាតិចិនម្នាក់ផឺសីុស្រវឺងកូរ នឺងបង្កររបួសដល់សមត្ថកិច្ច Reviewed by Unknown on 10:35:00 PM Rating: 5

No comments:

Theme images by Jason Morrow. Powered by Blogger.