ដង្ហើមចុងក្រោយរបស់នាគដេក (ជូកាត់លៀង)





នៅលើលោកយើងនេះ មានរបស់ពីរមុខដែលសំខាន់សម្រាប់មនុស្សទីមួយគឺលុយ (Money) និងទីពីរគឺសេចក្តីសុខដែលមានការ ជាប់ពាក់ព័ន្ធគ្នារវាងស្នេហា អំណាច សុខភាព និងសុវត្តិភាព។ អ្វីដែលគួរឲ្យគត់សំគាល់នោះគឺ មនុស្សរត់តាមលុយ ហើយពេលខ្លះ មនុស្សយល់ព្រមធ្វើគ្រប់បែបយ៉ាង មិនថាវាជារឿងត្រឹមត្រូវ ឬមិនត្រឹមត្រូវ ដើម្បីតែរឿង

លុយ។ តើនេះជាកំហុស ជាអកុសល្យ ឬសង្គមមនុស្សគឺត្រូវរស់នៅបែបនេះ? នៅក្នុងអត្ថបទ "ដង្ហមចុងក្រោយរបស់នាគដេក The last string​ of Kong Ming" យើងនឹងធ្វើការបកស្រាយ ពីហេតុផល ដើម្បីច្បិចយកអត្ថប្រយោជន័ ម្រាប់មិត្តអ្នកអាន ជាពិសេស គឺអ្នករកប្រាក់ចំណូលតាមប្រព័ន្ធអ៊ីនធើណិត។


សម្លេងពិណបានបង្ហាញពីសេចក្តីសុខក្សេមក្សាន្ត ប្រកបដោយចិត្តស្ងប់ មិនព្រួយបារម្ភអំពីរឿងច្បាំង បានបង្ហើរពីលើទ្វាក្រុងយ៉ាងពិរោះរណ្តំចិត្ត។ នេះគឺជាសម្លេងពិណរបស់លោក នាគដេក ជូកឺខុងមីងកំពុងតែដេញ ប្រកបដោយចិត្តស្ងប់ស្ងាត់ ក្លាហាន និងដោយភាពស្ទាត់ជំនាញ។ លាយឡំជាមួយនឹង សំរឹបជើងទាហាន រាប់សែននាក់ដែលដឹកនាំដោយមេទ័ពខ្លាំងខាងការពារក្រុង ស៊ឺម៉ាអ៊ី កំពុងធ្វើដំណើរទៅកាន់តែជិតចូលដល់ទ្វាក្រុង។ រីឯទីក្រុងនោះ នៅទទេស្អាត គឺគ្មានទាហានសូម្បីតែម្នាក់ ហើយទ្វាក្រុងក៏បើកចំហរ ហាក់បីដូចកំពុងរង់ចាំភ្ញៀវឲ្យចូលមកលេង រីឯភ្ញៀវនោះគឺ កងទ័ពរបស់ ស៊ឺម៉ាអ៊ី កំពុងចង់វាយក្រុងនេះឯង (សូមមើលវីដេអូតាមលីងខាងក្រោយដើម្បីឲ្យយល់ច្បាស់)។ គាត់បានបិទភ្នែក ផ្ទៀងស្តាប់ សម្លេងពិណ ដែលកំពុងដេញទៅតាមចង្វាក់របស់វា។ ឃើញសភាពបែបនេះ មេទ័ពធំ ក៏បញ្ជាទាហានរាប់សែនរបស់គាត់ឲ្យដកថយ ត្រលប់ក្រោយវីញ ទ័ពក្រោយធ្វើទ័ពមុខ ទោះបីជាមានការជំទាស់ពីមេទ័ពខ្លះក៏ដោយ។ 





វិភាគចំពោះព្រឹត្តិការណ៍ខាងលើនេះបន្តិច។ យើងដឹងថា នៅក្នុងក្រុងមានទាហាន តែពីរបីពាន់នាក់ប៉ុណ្ណោះ ហើយភាគច្រើនជាទាហានរបួស និងពិការ។ រីឯ ស៊ឺម៉ាអ៊ី នៅពេលនេះ គឺមានទ័ពរាប់សែន។ ដូច្នេះយើងអាចយល់ច្បាស់ថា វាគឺជា "ដង្ហើមចុងក្រោយរបស់នាគដេក"។បើសិន ស៊ឺម៉ាអ៊ី បញ្ជាទ័ពវាយក្រុងតែបន្តិច ក៏ហាក់បីដូចជា ខ្លាសង្គ្រប់ចាប់ចំណី ឬដូចចាប់ចាបក្នុងទ្រុងអញ្ចឹង គេចមិនផុតពីក្តីស្លាប់នោះទេ។អាចរាប់ទុកថា ជានាទីដ៏គ្រោះថ្នាក់បំផុត និងគួរឲ្យភ័យញាក់សាច់។

បើសិនជា ជូកឺលាង ហ៊ានលេងខុសបទតែបន្តិចនោះ ស៊ឺម៉ាអ៊ី ក៏មិនព្រមដកទ័ពថយងាយៗនោះដែរ។ សំលេងពិណពេលនេះ ខុងម៊ីងចង់ប្រាប់ថា"ឯងឆាប់ចូលមក យើងមិនខ្លាចទេ យើងបើកទ្វាចំហរឲ្យចូល នៅខាងក្រោយខ្នងយើង នៅមានបង្កប់ទ័ពរាប់សែន រង់ចាំកប់សាកសព្វទាហានដែលនាំមកនេះ"។


យុទ្ធសាស្ត្រទីក្រុងទទេ ជាយុទ្ធសាស្ត្រទី៣២ នៃយុទ្ធសាស្ត្រទាំង៣៦។យុទ្ធសាស្ត្រនេះ គឺវាមានគ្រោះថ្នាក់បំផុត បើសិនជាអ្នកប្រើប្រាសមិនចេះវិភាគស្ថានការណ៍សឹក ឲ្យបានច្បាស់លាស់។ ព្រោះថា បើសិនជាដៃគូប្រកួតអត់ខួរ នោះអាចនឹងគ្រោះថ្នាក់ដល់ខ្លួនឯងជាក់ជាមិនខាន។យើងអាចមើលឃើញថា ជូកឺលាង បានប្រើប្រាសយុទ្ធសាស្ត្រនេះបានយ៉ាងមានប្រសិទ្ធិភាព មិនតែប៉ុណ្ណោះ គាត់បានបន្ថែមលើសពីអ្វីដែលមានក្នុងយុទ្ធសាស្ត្រដើម គឺការលេងពិណ បញ្ជាក់ពីភាពក្លាហាន និងមិនខ្លាចញញើតចំពោះសង្គ្រាមនៅខាងមុន។ តាមធម្មតា យុទ្ធសាស្ត្រទីក្រុងទទេ ត្រូវបានគេយកមកប្រើប្រាស នៅពេលចាញ់សឹក ព្រោះថានៅក្នុងយុទ្ធសាស្ត្រ ពេលបរាជ័យ គឺមាន៦យុទ្ធសាស្ត្រគឺ៖ ស្រីស្អាតទីក្រុងទទេ ច្រវ៉ាក់ ទារុណខ្លួនឯង រត់យករួចខ្លួន និង បិទទ្វាចាប់ចោរ។បកមកអ្នករកប្រាក់ចំណូលតាមប្រព័ន្ធអ៊ីនធើណិតវិញ ការដែលយើង

ប្រើប្រាសវិធីសាស្រ្តបែប មួកខ្មៅ (Blackhat) ជារៀងរហូតមកនេះ មិនរាប់ទុកថាជាការប្រើយុទ្ធសាស្រ្ត ឈ្នះសឹកអ្វីនោះទេ គឺវាគ្រាន់តែជាយុទ្ធសាស្រ្តពេលបរាជ័យ និងទ័លច្រកប៉ុណ្ណោះ។ លុះត្រាតែដល់ដំណាក់កាលចុងក្រោយ ទើបគេលើកយកយុទ្ធសាស្រ្ត មួកខ្មៅទាំងនេះមកប្រើប្រាស។ យើងនឹងធ្វើការពន្យល់ នូវវិធីសាស្រ្ត ទាំងអសនេះ
ពីមួយចំណុចទៅមួយចំណុច។

-----------------------
វិធីសាស្ត្រមួកខ្មៅ Blackhat Script/Code

យើងអាចឃើញថា ការបិទទ្វាចាប់ចោរ ដែលមនុស្សប្រើជាមួយGoogle AdSense កន្លងមក អាចទទួលបានជោគជ័យក្នុងរយះពេលខ្លី ឬក្នុងកំឡុងពេលណាមួយ។ រហូតមកដល់សព្វថ្ងៃនេះ យើងក៏អាចដឹងបានទៀតដែរថា ការរឹតបណ្តឹង គឺមានកាន់តែខ្លាំងចំពោះអ្នកដែលប្រើវិធីសាស្រ្ត ទាំងអស់នេះ។ គួរយល់ដឹងថា វិធីសាស្រ្ត (Code/Script) ទាំង
អស់នេះ ត្រូវបានគេយកមកប្រើប្រាស់នៅលើ ពិភពមួកខ្មៅ តាំងតែពីឆ្នាំ2010 ម៉្លេះបើខ្ញុំស្មានមិនខុសទេ។ ម៉្លោះហើយ យើងមិនអាចលួចលាក់និងយកផលចំណេញពីវិធីសាស្រ្តនេះ បានតទៅទៀតដោយងាយស្រួលនោះទេ។ ព្រោះបើសិនជា Google ព្យាយាមចាប់ អ្នកដែលប្រើប្រាសវិធីសាស្រ្តនេះ គឺវាមានភាពងាយស្រួលជាទីបំផុត។ ម៉្យាងទៀត Google
នៅមាន Screen Capture Clicks ដែលជាវិធីសាស្រ្តមួយ ងាយស្រួលបំផុតដើម្បីឲ្យដឹងថា តើការចុចមួយនោះ ចេញមកពីទីតាំងណា នៃផ្ទាំងពាណិជ្ជកម្មរបស់អ្នក។ នៅប្រទេស អាមេរិកមានមនុស្សមួយចំនួន ត្រូវបានចាប់ខ្លួន និងជាប់ពន្ធធរនាគារ ដោយសារប្រើវិធីសាស្រ្ត មួកខ្មៅជាមួយ Google នេះឯង។ នេះគ្រាន់តែអ្វីដេលយើងគួរយកមកពិចារណា
ប៉ុណ្ណោះ។ ដូច្នេះ អ្នកដែលចូលចិត្ត ចែកចាយ និងបង្រៀនគេ ក្នុងការធ្វើវិធីសាស្រ្ត Blackhat គួរតែពិចារណាពីលទ្ធផលចុងក្រោយនេះផង។
--------------

វិធិសាស្រ្តដែលអ្នកប្រើក្នុងការ ស្ពាមគ្រុប

ភាគច្រើន អ្នកដែលរកលុយបានច្រើន សព្វថ្ងៃនេះ គឺកំពុងតែស្ពាមគ្រុប(FB Groups) សុទ្ធសាធ។ មិនត្រឹមតែស្ពាមលីងនោះទេ ថែមទាំងស្ពាមដោយរូបភាព អាសអាភាសយ៉ាងពេញទំហឹងទៀតផង។ បងប្អូនជនរួមជាតិទាំងអស់គ្នាអើយ អ្នកទាំងអស់គ្នាហារមាត់ឡើងថា ស្រឡាញ់ជាតិស្រឡាញ់ខ្មែរ។ ហារមាត់ឡើងថាខ្លួនជាមនុស្សមានគុណធម៌ មនុស្សល្អ
និង ជាពលរដ្ឋដែលមានភក្តីភាពចំពោះ ខ្លួនឯង ក្រុមគ្រួសារ និងសង្គម។តែសួរថា បើសិនជាព្យាយាមគ្រាន់តែរកលុយ តែបំផ្លាញរចនាសម្ព័ននៃសង្គមបែបនេះ តើវាសក្តិសមដែរឬទេ? តើឲ្យក្មេងជំនាន់ក្រោយ ដូចជាប្អូនរបស់អ្នក កូនរបស់អ្នក និងចៅរបស់អ្នក ដើរតាមកន្លងធម៌ និងសង្គមមួយប្រកបដោយ សេចក្តីថ្លៃថ្នូរដោយរបៀបណា? នេះមិនមែនជាការស្តីបន្តោសនោះទេ តែសូមយើងព្យាយាមគិតទាំងអស់គ្នា ថាទង្វើបែបនេះវាសក្តិសមឲ្យយើងលើកដាវ ដើម្បីចាក់ខ្លួនឯងសម្រក់ឈាមមួយតំណក់ម្តងៗបែបនេះដែរទេ? ជាការពិត យើងមិនអាចប្រៀបធៀបខ្លួនឯងទៅនឹងមនុស្សអាក្រក់បានទេ ព្រោះយើងគិតថាយើងជាមនុស្សល្អ? ជាទូទៅ អ្នកដែលចូលចិត្ត ស្ពាមគ្រុបដើម្បីរកលុយ មិនសូវមានការងារទៀតទាត់ និងមានស្តង់ដាពិតប្រាកដនោះទេ គឺធ្វើការទៅតាមការចង់បានតែមួយពេលប៉ុណ្ណោះ ថែមទាំងលះបង់ពេលវេលា ឃ្លាតឆ្ងាយមិត្តភ័ក្រ គ្រួសារ និងប្រពន្ធកូន ដើម្បីឲ្យតែបានអង្គុយនៅមុខកញ្ចក់បួនជ្រុងដែល យើងហៅថា
កុំព្យូទ័រប៉ុណ្ណោះ។ សូមពិចារណា និងឲ្យតម្លៃខ្លួនឯងឲ្យបានច្រើនជាងនេះ។ មែនហើយ នេះជាមូលហេតុដែលខ្ញុំបង្កើតដំបងប្រាំពណ៌ ដែលជាគោលការណ៍ផ្ទាល់ខ្លួន សម្រាប់អនុវត្តន៍។

---------------------

ការទិញ Traffic ពីអ្នកលក់នៅលើអ៊ីនធើណិត

ការទិញភ្ញៀវឲ្យចូលមកទស្សនា ឬប្រើប្រាស់ VPN ដើម្បីចុចលើពាណិជ្ជកម្មដោយខ្លួនឯង គឺគ្រាន់តែជាក្បួនចាស់ទេ។ ការទិញភ្ញៀវឲ្យចូលទស្សនាវិញ ភាគច្រើនគឺ Google អាចដឹងបានច្បាស់ណាស់ បើសិនជាគេធ្វើការតាមដាន ព្រោះថាភ្ញៀវទាំងអស់នោះ គ្រាន់តែមើលវិបសៃថ៍របស់អ្នកជាលក្ខណៈ Frame ប៉ុណ្ណោះដូចដែលអ្នកធ្លាប់បានឃើញ នៅលើ
Addmefast អញ្ចឹង។ មានអ្នកលក់ Traffic ខ្លះទៀតគឺបានត្រឹមតែ ប្រើSoftware/Tool/Bot ដើម្បីឲ្យចូលមកទស្សនាប៉ុណ្ណោះ។ គួរយល់ដឹងថាIP ដែលគេចែកចាយឲ្យប្រើជាសាធារណៈ មិនមែនជារបស់ល្អនោះទេ។
ម៉្លោះហើយ ការទិញភ្ញៀវមិនមែនជាតំណោះស្រាយពិតសម្រាប់ អ្នករកប្រាក់ចំណូលតាម AdSense ទេ។

មានមនុស្សមួយចំនួនព្យាយាមទិញ VPN ដើម្បី លាក់ទីតាំងដែលខ្លួនឯងចូលទស្សនា និងចុចទៅលើផ្ទាំងពាណិជ្ជកម្ម។ តាមក្បួននេះ បើសិនជាការចុចនោះ វាកើតមានតិចតួច គឺមិនទាន់ជាអ្វីនោះទេ តែបើសរុបប្រចាំ
ខែទៅ វាអាចកើតមានការចុចបែបនេះច្រើន នៅក្នុងរបាយការណ៍។ តើGoogle អាចដឹងបានដោយរបៀបណា? តាមធម្មតា IP ទាំងអស់ដែលគេដាក់ឲ្យប្រើនៅលើ VPN នោះគឺជា IP ងាយនឹងស្ពាមណាស់ ហើយម៉្យាងទៀត វាអាចស្ថិតនៅក្នុង បញ្ជីកត់ត្រាទុករបស់ Google ទៀតផងថា IP ដែលចុចមកទាំងអស់នេះ មិនមានគុណភាព និងសុវត្តិភាពគ្រប់គ្រាន់
សម្រាប់អ្នកផ្សាយពាណិជ្ជកម្ម របស់Google។ ដូច្នេះ ការទិញភ្ញៀវទស្សនា និងការប្រើប្រាសសេវាកម្ម VPN ក៏មិនមែនជាជំនួញវែងឆ្ងាយ និងត្រឹមត្រូវដើម្បីឲ្យយើង ដើរដោយសុវត្តិភាពដែរ។

------------------
ការចុចដែលមិនរាប់ជាសាច់ការ Invalid Clicks & Activities

ការប្រើប្រាសយុទ្ធសាស្រ្តបែបមួកខ្មៅ (ខុសច្បាប់) ទាំងនេះ ភាគច្រើនបង្កឲ្យមាន Invalid Clicks, Invalid Activities, Click fraud ។ល។ បើសិនជា ក្រុមហ៊ុន Google មិនអាចចាប់បានពីសកម្មភាពរបស់យើង នៅលើវិបសៃថ៍នោះទេ គេក៏អាចដឹងតារយះរបាយការណ៍ខុសប្រក្រតីទាំងឡាយផងដែរដូចជា៖

- ភាពឡើងចុះខុសធម្មតា នៃប្រាក់ចំណូល
- ចំនួនអ្នកចុចច្រើនពេល បើគិតទៅលើ CTR
- ចំនួនអ្នកចុចមិនរាប់ជាសាច់ការ (Invalid Clicks) មានច្រើន

យើងធ្វើការបកស្រាយបន្តិចអំពីរឿង Invalid Clicks ។ ហេតុអ្វីក៏មានInvalid Clicks ច្រើនម៉្លេះ ដែលធ្វើឲ្យ Google កាត់លុយទៅវិញនៅរបាយការណ៍ចុងខែ? គ្មានអ្វីគួរឲ្យសង្ស័យនោះទេ។ និយាយឲ្យខ្លីនិងងាយយល់គឺ នៅពេលដែលភ្ញៀវម្នាក់ចូលមក វិបសៃថ៍របស់អ្នកបម្រុងចុចមើលវីដេអូ (ឧទាហរណ៍) ពេលចុចទៅ គឺមិនបានបើកមើលវីដេអូនោះទេ តែបែរជានាំទៅរក វិបសៃថ៍ផ្សេងខុសគោលដៅទៅវិញ។លក្ខណៈបែបនេះធ្វើឲ្យ ភ្ញៀវម្នាក់នោះបិទវិញភ្លាម ចុចបូតុងត្រលបក្រោយដើម្បីមកមើលវីដេអូនោះវិញ ហើយថាមិនត្រូវអ្នកចុចនោះដឹងថាវិបសៃថ៍របស់យើងគឺ លួចចំនួនចុចតាមក្បួនមិនល្អ ក៏រាយការណ៍ទៅ Google ភ្លាម។ ហើយ Google ក៏ចុះមកសុើបអង្កេត ចុងក្រោយគឺបិទអាខោនឹងឯង។ ដូច្នេះ កុំនិយាយថា Google លួចលុយរប់សយើងទៀត គឺយើងនោះទេ ដែលជាអ្នកលួចលុយរបស់ Google ហើយលួចស្រស់ៗទៀតផង។

------------------------
ដង្ហើម និងយុទ្ធសាស្រ្តចុងក្រោយ

ដើម្បីឲ្យតែបានស្បៀងសម្រាប់កងទ័ព ខុងមីង សុខចិត្តប្រថុយនឹងគ្រោះថ្នាក់ ក្នុងការប្រើយុទ្ធសាស្រ្ត ទីក្រុងទទេ និងលេងពិណនៅលើទ្វាក្រុងដោយមិនខ្លាចស្លាប់។ ដោយសារទ័លច្រក បានជាបង្ខំចិត្តធ្វើបែបនេះហើយក៏កម្រនឹងមានលើកទីពីរណាស់។ ដោយសារអ្នកទាំងអស់គ្នាទ័លច្រក ទើបព្យាយាមធ្វើកិច្ចការ ដែលមិនគួរឲ្យធ្វើបែបនេះ។ ទាំងអស់នេះ អាចរាប់ទុកថាជា អកុសល្យ និងក៏អាចរាប់ទុកថាការគិតខុស និងកំហុសតែមូួយពេល។ ទោះជាយ៉ាងណាក៏ដោយ អ្នកត្រូវការដង្ហើមចុងក្រោយមួយ ក្នុងការដើរទៅរកភាពជោគជ័យពិតប្រាកដមួយ ជាមួយនឹងGoogle AdSense។ ផ្លូវដើរនោះពិតជាមាន តែអ្វីដែលខ្វះនោះគឺចិត្តរបស់អ្នកវិញនោះទេ។ បើសិនជាផ្នត់គំនិតរបស់អ្នក មានត្រឹមតែប្រាក់ចំណូលត្រឹមប៉ុណ្ណឹង ហើយធ្វើកិច្ចការមិនខ្វល់ខ្វាយនឹងពាក្យ គុណធម៌នោះ គឺកុំនឹកស្មានថា អ្នកបានជោគជ័យពិតប្រាកដឲ្យសោះក្នុងជីវិតនេះ។ ហើយជោគជ័យដែលកើតឡើងពី មួយខ្មៅ ស្ពាម និងឡូកឡំនឹងភាពអាសអាភាស គឺមិនមែនជាជោគជ័យពិតប្រាកដសម្រាប់ជីវិតអ្នកនោះទេ។ ស៊ូដើរយឺតតែមិនដើរខុសផ្លូវ។ ចាប់ពីពេលនេះទៅ ចូរព្យាយាម ឲ្យតម្លៃខ្លួនឯង
ឲ្យបានច្រើនជាងមួកខ្មៅ និងចាប់ផ្តើមសមិទ្ធិផលពិតប្រាកដមួយ នៅក្នុងអាណាចក្រអេដសិនស៍ថ្មីនេះ។ ទឹកប្រាក់ចំនួនប្រាំដុល្លារដែលអ្នករកបានដោយ គំនិតរបស់អ្នក និងប្រើយុទ្ធសាស្រ្តត្រឹមត្រូវមួយ គឺវាមានតម្លៃបំផុតសម្រាប់អ្នក ក្រុមគ្រួសារអ្នក និងសង្គមរបស់អ្នក។ កុំដើរតាមអ្នកដែលផុសរូបភាព រកលុយបានរាប់រយដុល្លារក្នុងមួយថ្ងៃឲ្យសោះ ត្រូវយល់ច្បាស់ពីសភាពពិតនៃសាច់រឿងនេះ ប្រសើរជាង ធ្វើកិច្ចការដោយងងឹតងងុល។

-----------------------

ស្វែករកការពិត និងកិច្ចការត្រឹមត្រូវ

បងប្អូនរាល់គ្នានិយាយប្រាប់គេថា ខ្ញុំ "Make Money Online" ។ តើអ្នកដឹងដែរទេថា ពេលគេសួរខ្ញុំថា តើអ្នកធ្វើការអី? ខ្ញុំតែងតែឆ្លើយប្រាប់គេថាខ្ញុំគ្មានការងារពិតប្រាកដនោះទេ។ ហេតុអ្វីទៅ? ព្រោះពាក្យថា "Make Money Online" នេះត្រូវបានមនុស្សមួយចំនួនធំ ធ្វើឲ្យខូចទៅហើយហើយក៏គ្មានមុខអ្វី និយាយជាមួយគេថា ខ្ញុំរកលុយតាមបែបសុច្ចរឹតដែរ។
ពេលខ្លះ វាធ្វើឲ្យយើងអស់គុណតម្លៃ និងខូចឈ្មោះទៀតផង ដោយសាររឿងមួកខ្មៅ ស្ពាម និងអាសអាភាសនេះ។ ជាការពិត ការប្រើយុទ្ធសាស្រ្តមួកខ្មៅដែលបានរៀបរាប់មកនេះ មិនមែនត្រឹមតែខុសច្បាប់ របស់Google AdSense នោះទេ ថែមទាំងជាអំពើល្មើសច្បាប់ ក្នុងការធ្វើជំនួញ និងអាជីវកម្មទៀតផង។ សូមបងប្អូន គិតឲ្យច្បាស់!

ការរកប្រាក់ចំណូលពិតជាមួយ Google AdSense មិនមែនដូចអ្វីដែលមនុស្សមួយចំនួនធ្លាប់គិតនោះទេ។ វាមិនមែនជារឿង ធ្វើហើយចេញលុយភ្លាម ដោយមិនចាំបាច់ចេះអ្វីនោះដែរ។ យ៉ាងហោចណាស់ អ្នកក៏ត្រូវការភាសាអង់គ្លេស ដើម្បីជាចង្កៀងបង្ហាញផ្លូវ ឲ្យដើរទៅមុខដែរ។មានមនុស្សមិនតិចជាង៣០នាក់ទេ ដែលសុំឲ្យខ្ញុំបង្រៀនឲ្យរកប្រាក់ចំណូលតាមអ៊ីនធើណិតនេះ។ តែខ្ញុំតែងតែបដិសេធរហូត តើហេតុអ្វី?មួយចំនួនធំគ្រាន់តែចង់ឃើញសមិទ្ធិផលច្រើនភ្លាមៗ នៅក្នុងបរិបទមួយដែលមនុស្សបានធ្វើឲ្យខូចរួចស្រេចទៅហើយ។ ដូច្នេះបើសិនជាមនុស្សម្នាក់ព្យាយាមជួសជុលវាឡើងវិញ ក៏មិនប្រាកដថា អាចទៅរួច100% ដែរ។ អ្វីដែលសំខាន់នោះគឺ ត្រូវធ្វើឲ្យផ្នត់គំនិតរបស់មនុស្សយល់ឲ្យបានច្បាស់សិនអំពីរឿងរ៉ាវទាំងអស់នេះ ដើម្បីកុំឲ្យដើរដល់ផ្លូវទ័ល គ្រោះថ្នាក់ដល់អ្នករៀន ព្រមទាំងអ្នកដែលបង្រៀនទៀត។នៅពេលសត្វពស់ខ្ជាក់ពិសអស់ពីខ្លួន ជាទូទៅ ក្នុងបរិបទដែលច្របូកច្របល់ តែងតែត្រូវបានគេមាក់ងាយ និងឲ្យតម្លៃមិនស្មើនឹងពស់ព្រលឹតដែលជាពស់គ្មានពិសមួយក្បាលផង។

ពាក្យចាស់ពោលថា "ថ្នាំល្វីង ទើបអាចព្យាបាលជម្ងឺ"។ ខ្ញុំបកស្រាយសម្តីក្នុងចិត្ត សង្ឃឹមថា មិត្តអ្នកអានមិនប្រកាន់ បានយល់ច្បាស់និងមើលឃើញពីទិដ្ឋភាពពិតនៃរបបរមួយនេះ ព្រមទាំងស្គាល់ផ្លូវកាន់តែច្បាស់។ ដូច្នេះរាល់ពេលដែលអ្នក ស្វែងរកអ្នកនាំផ្លូវ ឬគ្រូបង្រៀន ក៏ត្រូវគិតពិចារណាឲ្យបានច្បាស់ថា អ្នកចង់បានអ្វីពិតប្រាកដអំពីការសិក្សានេះ អ្វីជាសមិទ្ធិផលពិតរបស់វា!

អត្ថបទ "ដង្ហើមចុងក្រោយរបស់នាគដេក" ដែលខ្ញុំព្យាយាមសរសេរមកនេះ សង្ឃឹមថា អាចជាគំនិតមានប្រយោជន៍តូចមួយសម្រាប់អស់អ្នកដែលកំពុង ឬចង់ប្រឡូកក្នុងមុខជំនួញនេះ។ សង្ឃឹមថាអ្នកដែលបានអានចប់ នឹងព្យាយាមធ្វើវាឲ្យកាន់តែល្អ និងជៀសផុតពីការរត់តាមលុយ ដោយមិនពិចារណាច្បាស់លាស់ចំពោះទង្វើរបស់ខ្លួន។ វាមិនមែនជាអត្ថបទល្អ គ្រប់ជ្រុងជ្រោយនោះទេ ហើយបើសិនជាមានការខុសឆ្គងត្រង់ណានោះ សូមមេត្តាអភ័យ
ទោស។

បើសិនជាអ្នក បានអានអត្ថបទនេះ ចប់ទាំងស្រុង និងយល់ថាល្អ
សូមជួយ ចែករំលែកឲ្យមិត្តអ្នកបានដឹងផង! សូមអរគុណ!


ប្រភព: ស៊ូគូ ហុង Facebook



ដង្ហើមចុងក្រោយរបស់នាគដេក (ជូកាត់លៀង) ដង្ហើមចុងក្រោយរបស់នាគដេក (ជូកាត់លៀង) Reviewed by Unknown on 5:42:00 PM Rating: 5
Theme images by Jason Morrow. Powered by Blogger.