លិខិតចម្បាំង បីពាន់ច្បាប់ បណ្តែតតាមទឹក 3,000 Letters on Chang Jiang River




សម័យបច្ចុប្បន្ន គេប្រើយន្តហោះចម្បាំង (Fighter Jets) រថពាសដែកនិងកាំភ្លើងដើម្បីធ្វើសង្គ្រាម។ រីឯនៅសម័យរាណ គេប្រើរទេះចម្បាំង រទេះចោលដុំថ្ម សេះ ដាវ លំពែង និងព្រួញ។ វិធីដែលគេបានរើសយកមកប្រើប្រាសខាងលើគឺវាមិនសូវជាខុសគ្នាអ្វីទេ បើមើលឲ្យចំនោះ គឺខុសត្រង់សម័យកាល ស្ថានភាពនិងបែបបទនៃការរស់នៅរបស់មនុស្សប៉ុណ្ណោះ។
រីឯយុទ្ធសាស្ត្រនៃការធ្វើសឹកសង្គ្រាមវិញក៏គ្មានខុសគ្នាអ្វីនោះដែរ បើសិនជាយើងធ្វើការតាមដានឱ្យច្បាស់លាស់។ តែអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ យុទ្ធសាស្ត្រ (ក្បួនសឹក) ក្នុងការធ្វើសឹកសង្គ្រាម ត្រូវបានគេទាញយកមកប្រើប្រាសធ្វើជា យុទ្ធសាស្ត្រ សំរាប់ធ្វើអាជីវកម្ម ឬជំនួញប្រកបដោយប្រសិទ្ធិភាពបំផុត។ខ្យល់រសៀកៗ ទឹកត្រជាក់ល្អូក រីឯទូកទីប្រឺក្សាជាន់ខ្ពស់ទាំងពីរកំពុងតែអណ្តែតនៅលើទន្លេឆាងជាង សំដៅទៅអ៊ូនគរ ដើម្បីធ្វើការចងសម្ព័នរវាងប្រទេសទាំងពីរ។ បន្តិចក្រោយមក ទីប្រឹក្សាម្នាក់ក៏បានបន្លឺសម្លេងឡើងថាតើមានរឿងអ្វីកើតឡើង តើជាសម្លេងអ្វីណឹង? ទាហានដែលជាអ្នកចែវទូកបានឆ្លើយមកវិញថា សូមរាយការណ៍ នេះគឺជាលិខិតចម្បាំង របស់ឆាវឆាវ។បន្ទាប់ពីអានចប់ ទីប្រឺក្សាដែលមាន ផ្លិតរោមសត្វកាន់នៅនឹងដៃ ពោលឡើងថា សរសេរបានល្អណាស់ មានអំណួតមែន មិនដែលបានឃើញទេ។
រីឯទីប្រឺក្សាម្នាក់ទៀតបានតបថា ពេលនេះមិនដឹងថាមានបំពង់ឬស្សីនេះប៉ុន្មានច្បាប់ដាក់នៅលើតុរបស់សម្តេចអ៊ូទេ។
រាជសារបីពាន់ច្បាប់ ដែលផ្ញើដោយឆាវឆាវ ដាក់ក្នុងបំពង់ឬស្សី អណ្តែតពាសពេញផ្ទៃទន្លេ។ វាមិនមែនជាសំបុត្រស្នេហា តែវាជាលិខិតចម្បាំងពោរពេញទៅដោយ ភាពជឿជាក់ អំណួត និងភាពអស្ចារ្យ។ ស្តាប់លឺហើយធ្វើឱ្យប្រជានុរាស្ត្រ និងមន្ត្រីជាងតុង (នគរអ៊ូ) ទាំងមូលភ័យញាក់សាច់។ ជាការពិត សង្គ្រាមមិនទាន់បានកើតឡើងផង គឺឆាវឆាវបានវាយរួចទៅហើយគឺវាយចិត្តមុន។ ឆាវឆាវកាន់កងទ័ពរហូតដល់ទៅ ជាងមួយលាននាក់នៅពេលនេះ ដើម្បីវាយឡុកនគរអ៊ូ រឿងនេះអាចនិយាយបានថា “អំណាចប៉ុនមហាមេឃ” រីឯកងទ័ពរបស់ឆាវឆាវនោះទៀត គឺត្រូវបានគេឱ្យឈ្មោះថា“ក្នុងលោកគ្មានគូប្រៀប”។ ម៉្លោះហើយតាមរយះលិខិតចម្បាំងរបស់ឆាវឆាវអាចធ្វើឲ្យប្រជានុរាស្ត្រនៅតាមដងទន្លេឆាងជាង ភ័យញាក់សាច់ ហើយធ្វើឲ្យមន្ត្រីជានតុងទាំងអស់ ភ័យលោះព្រលឹង។ ជាការពិត បើសិនជាមានសង្គ្រាម វាគឺជាសង្គ្រាមដ៏ កក្រើកមេឃរញ្ជួយដី រំជើបរំជួល មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។ នេះគឺជាយុទ្ធសាស្ត្រ នៅក្នុងក្បួនសឹកនៃអ្នកប្រាជ្ញស្ថិត
ក្នុងក្បួនចិត្តសាស្ត្រ។ក្បួនចិត្តសាស្ត្រ៖ ប្រើអចិត្តសាស្ត្របង្ក្រាបចិត្តសាស្ត្រ ប្រើអរូបិយ បង្ក្រាបរូបិយ អចលនា បង្ក្រាបចលនា ប្រើទន់បង្ក្រាបរឹង និងឆ្ងាយបង្ក្រាបជិត។នៅពេលខ្លះក្បួននេះ ហាក់ដូចជាសាហាវពេកហើយអញ្ចឹងហើយបានជាគេថា ពេលខ្លះប្រើតែអណ្តាត ក៏អាចសម្លាប់មនុស្សបានដែរ គឺសម្លាប់មនុស្សដោយមិនឃើញឈាមទៀតផង។យើងនឹងធ្វើការ សិក្សា និងស្វែងយល់ទាំងអស់គ្នា ដើម្បីទាញយកអត្ថប្រយោជន៍ពីយុទ្ធសាស្ត្រមួយនេះ មកធ្វើជំនួញ និងអាជីវកម្មវិញម្តង ជាពិសេសគឺសម្រាប់ អ្នករកប្រាក់ចំណូល តាមប្រព័ន្ធអ៊ីនធើណិត។
--------------------------------
ជក់មាស និងកូនសោមាស
អត្ថបទមួយ ដែលរាប់ទុកថាមានគុណភាពពេញលេញនោះគឺ អាចធ្វើឱ្យអ្នកអានចាប់ចិត្ត និងកោតសរសើរមិនដាច់ពីមាត់ ព្រមទាំងជួយចែករំលែកបន្តទៀតផង។ ជាការពិត វាគឺជាអត្ថបទ ដែលយើងទាំងអស់គ្នាត្រូវការជាចាំបាច់សម្រាប់ដាក់នៅលើ គេហទំព័ររបស់យើង។ អត្ថបទមួយនៅលើគេហទំព័ររបស់ Wikipedia អាចទាក់ទាញអ្នកចូលអាន រហូតដល់ទៅរាប់លាននាក់។ រីឯគេហទំព័រមួយ ដែលគ្មានអត្ថបទគ្រប់គ្រាន់ និងមានគុណភាព វាហាក់បីដូចជា ព្រឹក្សា បាត់ឈើមួយដើម បុព្វតា បាត់ថ្មមួយដុំ និងមហាសាគរ បាត់ទឹកមួយធុងអញ្ចឹងដែរ។ តើអ្នកមានដឹងដែរទេថាក្រុមហ៊ុនហ្គូហ្គល (Google) ចង់បានអ្វីពិតប្រាកដពី Adsense Publishersទាំងអស់? បើសិនជាអ្នក អាចឆ្លើយសំណួរមួយនេះបានត្រឹមត្រូវ អ្នកនឹងដឹងច្បាស់ថា តើគួរតែចាប់ផ្តើមធ្វើអ្វីឱ្យពិតប្រាកដ ដើម្បីឱ្យក្លាយទៅជាPublisher ដ៏គួរឱ្យទុកចិត្តម្នាក់ សផុតពីការបិទ Account និងផុសរឿងមិនល្អលើ Facebook ដែលយើងតែងហៅថា Spam Groupsនោះអី។វាជារឿងដែលប្រសើរបំផុតហើយ បើសិនជាអ្នកអាចសរសេរអត្ថបទ ដល់ទៅ ៧០០ពាក្យ ឬលើសពីនេះ ដើម្បីដាក់នៅលើ ហទំព័ររបស់ខ្លួន។ប៉ុន្តែ មិនមែនគ្រប់ទាំងអត្ថបទដែលមានលើសពី៧០០ពាក្យនោះ សុទ្ធសឹងតែត្រូវបានទទួលស្គាល់ និងឲ្យតម្លៃខ្ពស់ពី ម៉ាស៊ីនស្វ័យប្រវត្តិ (ស្វែងរក)របស់ Google នោះទេ។ អត្ថបទល្អ អាចមានលក្ខណៈសម្បត្តិមួយចំនួន៖

* អត្ថបទដើម មិនចម្លង និងកែពីគេ
** មិនខ្លីពេក តែក៏មិនវែងហួសហេតុ
*** សរសេរចំចំណុច ពាក្យគន្លឹះ ឬអ្វីដែលមនុស្សស្វែងរក
**** ឆ្លើយតបទៅនឹងបញ្ហា ដែលមនុស្សកំពុងជួបប្រទះ
***** ផ្តល់ចំនេះដឹង ដល់អ្នកដែលបានអាន និងសិក្សា
****** មានរចនាសម្ព័នត្រឹមត្រូវ គ្រប់គ្រាន់ និងងាយយល់
******* ភ្ជាប់មកជាមួយនូវរូបភាព ឬវីដេអូកំសាន្ត ដើម្បីឲ្យកាន់តែច្បាស់
******** ភ្ជាប់ទៅកាន់ប្រភព និងរឿងរ៉ាវដែលពាក់ព័ន្ធ ។ល។

អត្ថបទល្អ និងមានប្រយោជន៍ តែងតែត្រូវបានគេជជែក និងនិយាយអំពីអត្ថបទនោះជារឿយៗ ហើយភ្ជាប់មកកាន់ (Backlinking) អត្ថបទដែលជាប្រភពដើមនៃការនិយាយនោះទៀតផង។ ជាការពិត អ្នកទាំងអស់គ្នា តែងតែហៅថា SEO (Search Engine Optimization)។ មិនតែប៉ុណ្ណោះវាក៏ត្រូវបានម៉ាស៊ីនស្វ័យប្រវត្តិ (ស្វែងរក) ដូចជា Google Yahoo MSNធ្វើការឲ្យតម្លៃ និងផ្តល់ចំណាត់ថ្នាក់ខ្ពស់ នៅលើលទ្ធផលស្វែងរករបស់វា(SERPs)។ ជាការពិត មានអត្ថបទបែបនេះ បីពាន់ច្បាប់ដាក់នៅលើ គេហទំព័ររបស់អ្នក វាហាក់បីដូចជា មានកសិករបីពាន់នាក់ ធ្វើពលកម្ម បង្កើតទិន្នផល ដល់អ្នកអញ្ចឹងដែរ។ អ្វីដែលអ្នកត្រូវធ្វើនោះគឺ ចាំគ្រប់គ្រង់និងមើលការខុសត្រូវពលករ និងប្រាក់ចំណូលឲ្យបានល្អ គ្រប់ជ្រុងជ្រោយតែប៉ុណ្ណោះ។ដូចដែលចំណងជើងនៃអត្ថបទនេះអញ្ចឹងគឺ “លិខិតចម្បាំង បីពាន់ច្បាប់បណ្តែតតាមទឹក (3,000 Letters on Chang Jiang River)” ដែលធ្វើឲ្យមនុស្សម្នា ភ័យញាក់សាច់។ ចូរស្រមៃមើលថា បើសិនជាយើងមានអត្ថបទបីពាន់ច្បាប់ដូចដែលនៅលើ Wikipeida, CNN, BBC, Entrepreneur,Agoda, Tripadvisor ។ល។ តើវាមិនអាចនាំអ្នកទស្សនា រាប់លានអ្នកចូលមកលេងទេឬអី? នេះគ្រាន់តែជាគំនិត ព្រោះអ្នកអាចគិតថា ព្រោះតែគេហទំព័រ
ទាំងនោះល្បី និងមានតំណែងខ្ពស់ស្រាប់។អ្វីដែលជាការលំបាកចំពោះរឿងនេះនោះគឺ វាជារឿងលំបាកសម្រាប់យើង
ក្នុងការបង្កើតអត្ថបទរាប់ពាន់ ដែលមានគុណភាពខ្ពស់ ដូចដែលបានរៀបរាប់ខាងលើនេះ។ ហើយវាក៏ត្រូវការចំណាយថវិកាច្រើន ដើម្បីជួលឬទិញអត្ថបទពីអ្នកជំនាញសរសេរ។ ថាមិនត្រូវ ការចំណាយថវិការបស់យើងនោះវាមិនបានផ្តល់ផល និងចំទិសដៅទៀត ដោយសារតែ ខ្វះការត្រួតពិនិត្យគុណភាព ពិបាកក្នុងការស្វែងរកអ្នកសរសេរ ដែលមានគុណភាពពិតប្រាកដ។ អ្នកត្រូវចងចាំថា សេវាសរសេរអត្ថបទ ដែលថោក និងមានគុណភាពនោះ គឺពិបាករកណាស់នៅលើលោកយើងនេះ។ ទម្រាំតែរកបានមួយ អ្នកត្រូវផ្លាស់ប្តូរអ្នកសេរសេរ ពីមួយទៅមួយ។ ហេតុអ្វីក៏ពិបាករកម៉្លេះ? ព្រោះថា នៅលើអ៊ីនធើណិត មានអ្នកសរសេរច្រើន និងមានតម្រូវការអត្ថបទច្រើន ម៉្លោះហើយ អ្នកសេរសេរក៏ចង់លឿង ហើយដើម្បីលឿនគឺត្រូវរិះរកវិធីដែលលឿនដូចជា ទាញយកអត្ថបទដែលមានស្រាប់ និងប្រើកម្មវិធីដើម្បីកែអត្ថបទនោះ ឲ្យទៅជាអត្ថបទថ្មី បន្ទាប់មកយកមកលក់ក្នុងតម្លៃ៥ដុល្លារ។ សម្រាប់ជនជាតិខ្មែរ គឺកម្រនឹងមើលយល់ថា តើវាអត្ថ
បទល្អ ឬជាអត្ថបទកែ (Rewrite) ណាស់។ ដោយសារតែរឿងនេះហើយបានជាខ្មែរយើងភាគច្រើន តែងតែចាញ់បោកការបន្លំរបស់គេជាពិសេសគឺពួគឥណ្ឌា និងបង់ក្លាដេស សូម្បីតែរូបខ្ញុំក៏ធ្លាប់ជួបប្រទះនឹងរឿងនេះដែល កាលពីអតីតកាល។ ចុះអ្វីទៅ ដែលជាដំណោះស្រាយ? អ្នកត្រូវប្រើ Copyscape.com ដើម្បីឆែកមើលថាតើអត្ថបទនេះបានចម្លងពីគេ ឬក៏អត់។ ការប្រើកម្មវិធីដោយឥតគិតថ្លៃដូចជាSmall SEO Tool Plagiarism មិនគ្រប់គ្រាន់ និងគ្រប់ជ្រុងជ្រោយសម្រាប់
ការត្រួតពិនិត្យគុណភាពនោះទេ។ ម៉្យាងវិញទៀត អ្នកត្រូវមាន សេចក្តីនៃនាំចំពោះអ្នកសរសេរ ដែលអ្នកជួលនោះ ដើម្បីឲ្យអត្ថបទរបស់អ្នក មានលំនាំទៅតាមអ្វីដែលអ្នកត្រូវការ ដូចជា៖ ចំនួនពាក្យគន្លឹះដែលត្រូវប្រើ (Keyword Density) ចំនួនពាក្យដែលត្រូវការ សម្រាប់អត្ថបទមួយ ការបន្ថែមនូវពាក្យបច្ចេកទេសក្នុងអត្ថបទ (Latent Symantec Indexing) ចំណងជើងរង (Sub-Titles)។ល។ បើសិនជាអ្នកសរសេរដែលអ្នកជួលនោះ មិនយល់ព្រមទៅនឹង សេចក្តី
នែនាំរបស់អ្នកនេះទេ មានន័យថា អត្ថបទដែលគាត់ផ្តល់ឲ្យនោះគ្រាន់តែជា អត្ថបទខ្វះគុណភាព មិនបានធ្វើការស្រាវជ្រាវគ្រប់គ្រាន់ ដើម្បីសរសេរ ហើយក៏អាចនិយាយបានថា ជាអត្ថបទស្ពីន (Spun Articles) ដែលគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់និងយកជាសាច់ការបាន។ ស្លេះត្រឹមប៉ុណ្ណឹងចុះ ដើម្បីកុំឲ្យវែងពេក។
---------------------------
លិខិតចម្បាំង ដ៏កក្រើកមេឃរញ្ជួយដី
តាមទ្រឹស្តីចាស់កំរិល គេបាននិយាយថា “ជក់មួយដើម ប្រៀបបីដូចជាទ័ពមួយលាននាក់ ហើយសំបុត្រមួយច្បាប់ ស្នើនឹងទ័ពមួយសែននាក់”។ សម្តីនេះ ឆាវៗបាននិយាយក្រោយពីបានទទួល លិខិតប្រកាសសង្គ្រាមគួនទូរបស់យានសាវ។ លិខិតសង្គ្រាមនោះ បានធ្វើឲ្យឆាវឆាវ បាត់ឈឺក្បាល។ជាការពិត លិខិតដែលលោក ខុងប៉េង (រឿងវិរៈជនសាមកុក) បានផ្ញើទៅឲ្យមេទ័ពធំរបស់អួយនគរ បានធ្វើឲ្យចូយិន ក្អួតឈាមស្លាប់ភ្លាមៗ ព្រោះតែឈឺចាប់ពេក និងទប់កំហឹងមិនបាន។
ក្នុងកំឡុងឆ្នាំ២០១៤ ការធ្វើពាណិជ្ជកម្មដោយប្រើអត្ថបទ (Article Marketing or Bum Marketing) ត្រូវបានគេលើកយកមក ជជែកនិងប្រើប្រាស់យ៉ាងច្រើន គឺគ្រប់ទិសទីនៃពិភពរកប្រាក់ចំណូលលើអ៊ីនធើណិត។ កម្មវិធីកែអត្ថបទ (Spinning Tools) ដូចជា The BestSpinner, Spinnerchief, Wordai, Article Builder, Article Marketing Robot ។ល។ ត្រូវបានគេប្រើយ៉ាងទូលំទូលាយក្នុងការសរសេរ និងកែអត្ថបទ ព្រមទាំងប្រើប្រាស់ខ្លាំង បំផុតសម្រាប់ធ្វើ SEO
(Search Engine Optimization)។ ជាការពិត ខ្ញុំក៏ធ្លាប់បានរកប្រាក់ចំណូលបានដល់ទៅរាប់ម៊ឺន ក្នុងការប្រើប្រាសវិធីសាស្ត្រនេះនៅលើអ៊ីនធើណិត ទាក់ទងទៅនឹង ការលក់សេវាកម្ម បង្កើតអត្ថបទ ព្រមធ្វើ SEO យ៉ាងច្រើនសណ្ធឹកសន្ធាប់។ ដោយឡែក អ្នករកប្រាក់ចំណូលតាមប្រព័ន្ធអ៊ីនធើណិតនៅស្រុកខ្មែរយើង ទើបតែចេះចាប់យកវិធីសាស្ត្រនេះមកប្រើប្រាស ដើម្បីរកប្រាក់ចំណូលតាមកម្មវិធី Google AdSense, Infoads, ContentAd ។ល។ តែក៏មានបងប្អូនមួយចំនួនតូច ក៏បានយល់ច្បាស់ដែរអំពីរឿងនេះ ហើយក៏កំពុងតែរកប្រាក់ចំណូលបានច្រើនផងដែរ។រហូតមកទល់សព្វថ្ងៃនេះ មនុស្សម្នាបានអភិវឌ្ឍន៍ កម្មវិធីរបស់គេឲ្យកាន់តែមានប្រសិទ្ធិភាពជាងមុនទៅទៀត ជាពិសេសគឺ Synonym Database ដ៏មានសក្តាពលភាព ក្នុងការបង្កើតអត្ថបទថ្មីៗ។ តែអ្វីដែលយើងទាំងអស់គ្នាគួរតែគត់សម្គាល់នោះគឺ តើវិធីសាស្រ្តនេះ អាចប្រើប្រាសបានប៉ុន្មានឆ្នាំទៀត?ដូច្នេះ នៅពេលដែលអ្នកគិតថា ចង់ធ្វើគេហទំព័រធំមួយ គឺត្រូវគិតដល់រយះពេល និងសក្តានុពលភាពរបស់អត្ថបទរបស់អ្នកជាគោល ដែលនេះគឺបានលើកឡើងនៅចំណុចទីមួយ “ជក់មាស និងកូនសោមាស” មិនត្រឹមតែប៉ុណ្ណោះ អ្នកក៏ត្រូវគិតផងដែរថា តើអ្នកត្រូវការអត្ថបទប៉ុន្មាន ដើម្បីធ្វើឲ្យកើតជាចំណូលទៅបាននោះ? ការសរសេរអត្ថបទ មិនមែនជារឿងងាយហើយការធ្វើ SEO សម្រាប់គេហទំព័រមួយ ក៏មិនមានភាពងាយស្រួលប៉ុន្មាន ព្រមទាំងត្រូវការពេលវេលាច្រើនទ់ៀតផង។ ដូច្នេះ នៅពេលដែលអ្នកសម្រេចចិត្តធ្វើរឿងនេះឲ្យកើតឡើង ត្រូវពិចារណាឲ្យបានល្អិតល្អន់ព្រមទាំងត្រូវព្យាយាមសួរយោបល់ពី អ្នកមានចំនេះដឹងរឿងនេះ ឲ្យបានច្រើន ព្រោះថា បើសិនជាអ្នកដើរផ្លូវខុស ភ្លាត់ស្នៀតនោះ អ្នកនឹងខាតបងយ៉ាងធំធេងជាមិនខាង មិនថាតែផ្នែកថវិកា គំនិត និងពេលវេលា។ សូមចងចាំថា អ្នកមិនអាចបាញ់ព្រួញទៅលើ អាកាស ហើយសង្ឃឹមថានឹងបានសត្វស្លាបមកធ្វើជាអាហារនោះទេ។ អ្នកត្រូវបាញ់ឲ្យចំសត្វនោះតែម្តងទើបចាប់វាបាន ហើយមិនខាតបងព្រួញ ពេលវេលា និងកំលាំងរបស់អ្នក។ ចូរស្រមៃមើលថា បើសិនជាអ្នកមាន គេហទំព័រមួយធំ ដែលមានអត្ថបទល្អៗដល់ទៅ៥ម៊ឺន ដូចជា Entrepreneur.com, Mashable, Boredpandaនោះ តើវាជាសក្ខីភាព និងមោទន´ភាពប៉ុណ្ណា? ប្រហែលជានេះ គឺជាប្រភពចំណូលមួយដ៏ធំសម្បើមសម្រាប់ផ្គត់ផ្គង់អ្នក ព្រមទាំងក្រុមគ្រួសារអ្នក។មិនតែ ប៉ុណ្ណោះ អ្នកក៏អាចមានឈ្មោះល្បីពេញស្រុកខ្មែរទៀតផង។ តែទោះបីជានិយាយយ៉ាងណា ក៏នេះប្រៀបបីដូចជានំមួយចានដាក់នៅនឹងមុខប៉ុណ្ណោះក្រាន់តែចង់ដាក់ចូលមាត់ពេលណា វានឹងរលាយអស់ជាមិនខាន។ ការងារពិត ត្រូវការមនុស្សពិតប្រាកដដើម្បីធ្វើវា មិនមែនគ្រាន់តែនិយាយ គិត
ហើយដើរចេញនោះទេ។
---------------------------
លិខិតចម្បាំង បីពាន់ច្បាប់ អណ្តែតលើទន្លេ ឆាងជាង
ឆាវឆាវបានសរសេរលិខិតប្រកាសសង្គ្រាមមួយច្បាប់ ហើយឲ្យគេចម្លង៣០០០ច្បាប់ និងបណ្តែតត្រៀបត្រានៅលើទន្លេ ឆាងជាង (Chang Jiangor Jangze)។ ឥទ្ធិពលរបស់សំបុត្រនេះ គឺខ្លាំងក្លានឹកស្មានមិនដល់ រហូតធ្វើឲ្យមន្ត្រីជាងតុងទាំងមូល បាក់ទឹកចិត្ត ខ្លបខ្លាច ជ្រួលច្របល់ និងសុំឲ្យស្តេចអ៊ូដែលជាអ្នកមេនាំផ្ញើសារចរចារ គឺសូមជុះចាញ់ដោយមិនបាច់ច្បាំង។ យុទ្ធសាស្រ្តដ៏អស្ចារ្យបែបនេះ នៅក្នុងប្រវត្តិសាស្រ្តគឺកម្របានជួបណាស់ ហើយក៏មិនងាយនឹងមានសង្គ្រាមដែលប្រើកងទ័ពរហូតដល់រាប់លាននាក់ ក្នុងសឹងចម្បាំងដែរ។ សង្គ្រាមឆឺពី គឺជាសង្គ្រាមដែលចារទុកនៅក្នុងសៀវភៅ
ប្រវត្តិសាស្រ្តរបស់ចិន ហើយក៏ជាចំនេះដឹងមួយសម្រាប់អ្នកជំនាន់ក្រោយដូចយើង យកមករិះគិត ធ្វើការពិចារណា ដើម្បីទាញចេញជាប្រយោជន៍និងយុទ្ធសាស្រ្តសម្រាប់ប្រើប្រាសក្នុង កិច្ចការអាជីវកម្ម។យើងបានស្គាល់ពាក្យមួយស្រាប់ហើយដែលថា “អត្ថបទគឺចាស្តេច Contentis king”។ យើងក៏បានដឹងថា អត្ថបទសម្រាប់ដាក់នៅលើគេហទំព័រគឺត្រូវ
តែមានគុណភាពដូចចំណុចទីមួយ និងទីពីរខាងលើបានរៀបរាប់។ យើងក៏បានដឹងទៀតថា ដើម្បីឲ្យបានអត្ថបទរាប់ពាន់រាប់ម៊ឺននោះគឺ វាមិនមែនជារឿងងាយនោះទេ ត្រូវការពេលវេលា ថវិកា និងកម្លាំងខ្លាំងណាស់។ យើងក៏បានដឹងទៀតថា កាលពីកន្លងមក គេប្រអត្ថបទស្ពីន ស្ទើរតែ ៩០%ទៅហើយសម្រាប់ធ្វើ SEO ដាក់លើគេហទំព័រ និងដាក់លក់នៅលើទីផ្សារឲ្យយើងទាំងអស់គ្នាយកមកប្រើ។ ទីបំផុតរឿងទាំងអស់នោះ ក៏បានកន្លងផុតទៅ ហើយអ្វីដែលបន្សល់ទុក គឺគ្រាន់តែជាចំនេះដឹង និងវិធីធ្វើចាស់ៗដែលមិនសូវមានប្រសិទ្ធិភាព សម្រាប់គ្រប់គ្នា។ឥលូវ អ្វីដែលអ្នកទាំងអស់គ្នាត្រូវធ្វើនោះគឺ ស្វែងរកដំណោះស្រាយផ្សេងគឺ តាមរយះ Facebook Group Posts មិនតែប៉ុណ្ណោះ នៅមានស្គ្រីព(Script) ផ្សេងៗដែលរាប់ទុកថា ជារឿងស្ពាម និងមួកខ្មៅ។ នៅទីបំផុត វិថីចុងក្រោយក៏ឈានចូលមកដល់ ហើយគ្រប់គ្នាចង់ត្រលប់ក្រោយ វិលទៅកាន់ទីក្រុងចាស់វិញ ដែលជាទីក្រុង SEO និងការធ្វើអត្ថបទដាក់លើគេហទំព័រឲ្យបានច្រើន ដើម្បីទាញយកភ្ញៀវទស្សនាពី ម៉ាស៊ីនស្វែងរក និងប្រើវិធីមួកស។ ជាអកុសល្យ រឿងរ៉ាវទាំងអស់នេះ គឺត្រូវការ ការរៀនសូត្រច្រើន
ដូចជា មូលដ្ឋានគ្រឹះ ការអត់ធ្មត់ ពេលវេលា ការចូលរួមវគ្គខ្លីៗជាដើម។ ចង់តក់ក្រហល់ឲ្យរកចំណូលបានដូច ការផុសនៅលើ Groups កាលពីមុន នោះវាមិនអាចទៅរួចទេ។ ការធ្វើវិបសៃថ៍ដែលមានគុណភាពត្រឹមត្រូវមួយ វាត្រូវការពេលវេលា ផ្លូវដើរត្រឹមត្រូវ ចំនេះដឹងពិត និងអ្នកនាំផ្លូវដែលមានចំនេះដឹងពិតអំពីរឿងនេះ។ ម៉្លោះហើយ អ្នកមិនត្រូវមានការយល់ច្រឡំទៀតឡើយថា វាជាមុខជំនួញមួយងាយរក ងាយធ្វើ មិនបាច់ត្រូវការការចេះដឹងអ្វីច្រើន ធ្វើហើយចាំតែដេកយកលុយ។ នេះមិនមែនជាផ្លូវដើរដែលល្អ និងពោរពេលដោយត្របកផ្កាកុលាបនោះទេ ត្រូវធ្វើការគិតពីរឿងនេះ។
ក្រៅអំពីចំណុចដែលបានរៀបរាប់ ខាងលើនេះ នៅមានភាសាអង់គ្លេសមួយទៀតដែលជាតំរូវការជាចាំបាច់សម្រាប់អ្នកទាំងអស់គ្នា ដូច្នេះបើសិនជាអ្នកគិតថា វាជាចំណុចខ្សោយ ត្រូវខិតខំរៀន ស្រាវជ្រាវ និងអានឲ្យបានច្រើនតាមដែលអាចធ្វើបាន។ខ្ញុំបានបង្កើតនូវវិធីសាស្ត្រមួយ ក្នុងការបង្កើតឲ្យចេញជាលិខិតចម្បាំងបីពាន់ច្បាប់សម្រាប់ធ្វើ SEO ឬក៏ដាក់លើវិបសៃថ៍របស់អ្នក។ ហើយចំនេះដឹងមួយនេះ បើសិនជាគ្មានអ្វីជាឧបសគ្គនោះទេ ខ្ញុំនឹងធ្វើការបង្ហាញ ដល់
អ្នកដែលចង់បានវា តែមិនមែនបង្ហាញតាមរយះ ការផ្ញើសារនោះទេ ព្រោះវាមិនមែនជាវិធីសាស្ត្រដែលមានប្រសិទ្ធិភាព។ លើសពីនេះ ដើម្បីជួយដោះស្រាយបញ្ហាខ្វះស្បៀង និងខ្វះអ្នកចូលទស្សនា ខ្ញុំក៏មានវិធីសាស្ត្រមួយទៀតដែរ ដែលអាចជួយអ្នកឲ្យបង្កើត Facebook Fanpage ថ្មី ដែលមានលក្ខណ´រីកសុះសាយដោយខ្លួនឯង (Viral Fanpage) បូកបញ្ចូលទាំង ការផ្សាយពាណិជ្ជកម្មនៅលើ Facebook ដែលចំណាយលុយតិច និងចំណេញច្រើន។ ច្ញុំសង្ឃឹមថា ខ្ញុំអាចធ្វើមេរៀនខ្លះៗ សម្រាប់ មិត្តទាំងអស់គ្នាក្នុងFacebook អំពីរឿងទាំងអស់នេះ។ខ្ញុំក៏សង្ឃឹមទៀតថា យុទ្ធសាស្រ្តធំៗទាំងពីរដែលរៀបរាប់ខាងលើ គឺការធ្វើគេហទំព័រត្រឹមត្រូវដែលមានអត្ថបទមានគុណភាពច្រើន (លាយនឹងការធ្វើSEO ខ្លះៗ) ព្រមទាំងការបង្កើតឲ្យមាន Viral Fanpage ក្នុងបំណងរកភ្ញៀវទស្សនាឲ្យបានកាន់តែឆាប់ ដើម្បីប៉ះប៉ូវភាពខូចខាង និងការចលាចល់នាពេលបច្ចប្បន្ន។ អ្វីដែលគួរឲ្យគត់សម្គាល់ជាងនេះទៀតនោះគឺ ការបែរចំណាប់អារម្មណ៍ AdSense Publishers អោយងាកមករក ភាពត្រឹមត្រូវនៃការរកប្រាក់ចំណូលតាមប្រព័ន្ធអ៊ីនធ្វើណីត និយាយឲ្យចំពាក្យគឺ Whitehat។ក្បួនយុទ្ធសាស្ត្រដែលបានប្រើប្រាសដោយឆាវឆាវក្នុងសង្គ្រាមឆឺពី គឺបានដក់ស្រង់ចេញមកពីក្បួនចិត្តសាស្ត្រ ដែលកម្រនឹងមានអ្នកចេះប្រើប្រាសហើយក្បួននេះ បើសិនជាអាចយកមកប្រើប្រាសឲ្យបានច្រើននៅក្នុងកិច្ចការអាជីវកម្ម វាមុខតែបានផលច្រើន ដូចដែលយើងទាំងអស់គ្នាបាន អាននិងសិក្សាពីសេចក្តីលំអិតនេះស្រាប់។ វាមិនទាន់បានក្បោះក្បាយ និងគ្រប់ជ្រុងជ្រោយ តែវាក៏អាចជួយអ្នកក្នុងចំណុចមួយចំនួនដែរ។
--------------------------
ប្រភព ស៊ូគូ ហុង
--------------------------

លិខិតចម្បាំង បីពាន់ច្បាប់ បណ្តែតតាមទឹក 3,000 Letters on Chang Jiang River លិខិតចម្បាំង បីពាន់ច្បាប់ បណ្តែតតាមទឹក 3,000 Letters on Chang Jiang River Reviewed by Unknown on 5:59:00 PM Rating: 5
Theme images by Jason Morrow. Powered by Blogger.