មនុស្សស្រីលូវពិកបាកទុក្ខចិត្តណាស់ (ស្រ្តីម្នាក់ផ្សំគំនិតជាមួយប្រុសសាហាយ សម្លាប់ប្តីឋង យ៉ាងសាហាវ )



ខេត្ត​ត្បូងឃ្មុំ ៖ បំផុត​ទៅ ជនសង្ស័យ​ជា​ប្រពន្ធ​ឈ្មោះ ឡាយ ថា​រី អាយុ​១៦​ឆ្នាំ បាន​សារភាព​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​កាលពី​ព្រឹក​មិ​ញ​ថា ខ្លួន​ពិតជា​បាន​រួមគំនិត​ជា​បក្សពួក​២​នាក់​ទៀត​ (​ក្នុង​នោះ​ម្នាក់​ជា​សហាយស្មន់​របស់​នាង​) សម្លាប់​ជន​រង​គ្រោះជា​ប្តី​ពិតប្រាកដ​មែន ។ ពេល​នេះ​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ធ្វើការ​សាកសួរ​តាម​នីតិវិធី និង​ស្វែងរក​ចាប់​បក្ខពួក​បន្ត​ទៀត ។ សូម​បញ្ជាក់​ថា សង្ស័យ​ស្នេហា​ត្រីកោណ ប្រពន្ធ​សម្លាប់​ប្តី​បំភាន់​ថា​គ្រោះថ្នាក់​ចរាចរណ៍
សូម​រំលឹក​ថា ក្រោយ​រៀប​ការ​បាន​១​ថ្ងៃ ពីរ​នាក់​ប្តី​ប្រពន្ធ (​ប្តី​ឈ្មោះ សុភាព ឯ​ប្រពន្ធ​ឈ្មោះ ឡាយ ថា​រី​) នាំ​គ្នា​ជិះ​ម៉ូតូ​ដើរ​លេង​ជួបជុំ​មិត្តភក្តិ នៅ​ល្ងាច​ថ្ងៃ​ទី​៤​មេ​សា ដោយ​យប់​ជ្រៅ​ណាស់​ទៅ​ហើយ​ឪពុក​ម្តាយ​បាន​ចាំ​មើលផ្លូវ​ ចាំ​បាត់​ៗ​ដោយ​មានការ​ព្រួយបារម្ភ​ណាស់ ចំណែក​ទូរស័ព្ទ​ក៏​ទាក់ទង​មិន​បាន​ទៀត ។ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​៥​មេ​សាបាន​ឲ្យ​ម៉ូតូឌុប​ទៅ​តាម​រក​មើល​នៅផ្ទះ​ខាង​កូនប្រសារ​ស្រី នៅ​ភូមិ​ជាំ​ធ្លក ឃុំ​ពពេល ស្រុក​ពញាក្រែក ក៏​ដឹង​ថា​កូនប្រុស​របស់​គាត់​ត្រូវ​បាន​ស្លាប់ ដំបូង​ថា​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ។ តែ​តាម​ណ្តា​ញ​សង្គម​ហ្វេ​ស​ប៊ុ​ក ឪពុក​ជន​រង​គ្រោះ​បានឃើញ​រូបថត​ដែល​គេ​បង្ហោះ​នោះ​ឃើញ​មាន​ស្លាកស្នាម​នៅ​លើ​ដើមទ្រូង និង​នៅ​.​ក​មាន​ស្នាម​របួស​ដោយ​ដាច់​ស្នាម​វែង​ៗ ក៏​បាន​គិត​ថា​នេះ​មិន​អាច​ជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នោះ​ទេ ។ ទើប​នៅ​ថ្ងៃ​ទី​៦​មេ​សា​២០១៦ ឪពុក​ជន​រង​គ្រោះ​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ ដើម្បី​ឲ្យ​ជួយ​ធ្វើការ​ស៊ើបអង្កេត​ឡើង​វិញ ។
បន្ទាប់​ពី​ការ​ស្រាវជ្រាវ​យ៉ាង​ល្អិតល្អន់​របស់​សមត្ថកិច្ច ទីបំផុត​បាន​បំបែកសំណុំរឿង​ខាងលើ​ដោយ​ជោគជ័យ​ក៏​សំរេច​ឃាត់ខ្លួន​ស្ត្រី​ជា​ប្រពន្ធ​របស់​ជន​រង​គ្រោះ​តែ​ម្តង ។ លោក​អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ ឡុ​ង សា​រិ​ន បាន​ធ្វើការ​សន្និដ្ឋាន​ថា នៅ​ពេល​ដែល​អ្នក​រង​គ្រោះ​ចេញ​ទៅ​ជាមួយនឹង​ប្រពន្ធ​នោះ ពិតជា​មានការ​បង្អកស្រា​រហូត​ដល់​ស្រវឹង​ធ្លាក់​ភ្នែក​លុះ​ពេល​ដែល​ជិះ​ម៉ូតូ​ចេញ​ត្រឡប់​មក​ផ្ទះ​វិញ ដោយ​មាន​មនុស្ស​ប្រុស​ម្នាក់​ជា​អ្នក​ឌុ​ប ជន​រង​គ្រោះ​មក​ផ្ទះ​តែ​នៅ​ពេល​ដល់​កន្លែង​ស្ងាត់​ក៏​បាន​នាំ​គ្នា​ព្រួត​ចាក់​សម្លាប់​ជន​រង​គ្រោះ​រហូត​ស្លាប់ និង​បាន​ដឹក​តាម​ម៉ូតូ​១​គ្រឿង លុះ​ពេល​មក​ដល់​ត្រង់​ផ្លូវលំ​មួយ​នៅ​ភូមិ​ថ្មី ឃុំ​ពពេល ក៏​បាន​រុញ​ជន​រង​គ្រោះ​ទម្លាក់​ចុះ​ពីលើ​ម៉ូតូ ហើយ​បាន​បំភាន់​ភ្នែក​សមត្ថកិច្ច​ថា ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ទៅ​វិញ ៕
គួរអោយសង្វែកបំផុតបុរស់ម្នាក់ត្រូវស្លាប់យ៉ាងអាណោចអាធម័ដោយសារស្ត្រីជាប្រពន្ធបានផ្សំគំណិតជាមួយសាហាយរបស់ខ្លួនបញ្ច្រកស្រាអោយស្រវឹងជោគជាំរួចធ្វេីការប្រហារទៅលេីប្តីនិងឌុបយកមករុញទម្លាក់ផ្លុងចោលក្បែរផ្លូវលំហេីយបង្វែករណីខាងលេីនេះទៅជាគ្រោះថ្នាក់ចរាចរណ៍។
ដោយឈាមស្រែកស្បែកហៅឃាតករគេចមិនផុតពីសំណាញ់ច្បាប់តាមការសេីបអង្កេតរបស់សមត្ថកិច្ចបានរកឃេីញឃាតករភ្លាមៗគឺនាងជាប្រពន្ធនិងសាហាយជាអ្នកសំលាប់ពិតជាសាហាវមែនស្គាល់មុខតែមិនស្គាល់ចិត្តរួមគំនិតនិងសាហាយសំលាប់ប្តីឯងបេីមិនស្រលាញ់បេីមិនពេញចិត្តម្តេចមិនសូមលែងលៈទៅហេតុអ្វីក៏ជ្រេីសរេីសវិធីបែបនេះមុខម៉ាត់ស្អាតបាតមិនគួសាហាវបែបនេះសោះសូមសុភាពនារីទាំងឡាយកុំយកត្រាប់តាមស្ត្រីរូបនេះបេីមិនពេញចិត្តចំពោះស្វាមីស្ត្រីចិត្តសាហាវរូបនេះមានឈ្មោះឡាយថារីអាយុ16ឆ្នាំនិងជនរងគ្រោះជាប្តីឈ្មោះសុភាពអ្នរកទាំងពីរស់នៅខេត្តត្បូងឃ្មុគួរំលឹកផងដែរអ្នកទាំងពីរបានរៀបអាពាហ៍ពិពាហ៍នៅថ្ងៃទី3មេសាលុះដល់ថ្ងៃទី4មេសាឆ្នាំ2016បានឌុបគ្នាទៅផឹកសុីជាមួយមិត្តភក្ក័ក្នុងនោះមានសាហាយនាងល្អបានចូលរួមផងដែរក្រោយពីផឹកសុីរួចហេីយជនរងគ្រោះស្រវឹងជោគជាំជាឱកាសអោយប្រុសស្រីគំរួគទាំងពីរនាក់នេះសំលាប់តែម្តង៕





មនុស្សស្រីលូវពិកបាកទុក្ខចិត្តណាស់ (ស្រ្តីម្នាក់ផ្សំគំនិតជាមួយប្រុសសាហាយ សម្លាប់ប្តីឋង យ៉ាងសាហាវ ) មនុស្សស្រីលូវពិកបាកទុក្ខចិត្តណាស់  (ស្រ្តីម្នាក់ផ្សំគំនិតជាមួយប្រុសសាហាយ សម្លាប់ប្តីឋង យ៉ាងសាហាវ ) Reviewed by Unknown on 10:27:00 PM Rating: 5
Theme images by Jason Morrow. Powered by Blogger.