ឡែនកែវភ្នែកឆ្លាតវៃរបស់សាំស៊ុងភ្ជាប់ជាមួយស្មាតហ្វូនបាន
ក្រុមហ៊ុនសាំស៊ុងអាចនឹងផលិតឡែនកែវភ្នែកឆ្លាតវៃរចនាដើម្បីជំនួសកញ្ចក់ឆ្លាតវៃដោយព្យាកររូបភាព
ផ្ទាល់ចូលទៅក្នុងកែវភ្នែករបស់អ្នកប្រើប្រាស់ ។ នេះគឺជាបច្ចេកវិទ្យាអេក្រង់តូច និងកាមេរ៉ា ។យោងតាមគេហទំព័រ SamMobile.com ឱ្យដឹងថា ក្រុមហ៊ុនកូរ៉េខាងត្បូងសាំស៊ុងបានបង់សិទ្ធិប៉ាតង់សម្រាប់ឡែនកែវភ្នែកដែលក្នុងនោះក៏រួមមានអង់តែន និងឧបករណ៍ចាប់សញ្ញាស្វែងរកចលនា ។ យ៉ាងណាក្តីសិទ្ធិប៉ាតង់មិនទាន់ត្រូវបានអនុម័តនៅឡើយទេ ។
ដោយឡែកអ្នកពាក់ឡែនកែវភ្នែកទាំងអស់អាចត្រួតពិនិត្យកាមេរ៉ាយ៉ាងមានប្រសិទ្ធភាពតាមរយៈលំនាំគំរូ ហើយនិងបញ្ជូនព័ត៌មានដែលចាប់បានទៅកាន់ស្មាតហ្វូនតែម្តង ។ ឡែនកែវភ្នែកផលិតឡើងដើម្បីដាក់ជំនួសកញ្ចក់ឆ្លាតវៃដូចជាកញ្ចក់ Google Glass ដែលត្រូវគេដកចេញពីការលក់កាលពីដើមឆ្នាំ២០១៥ ដោយសារតែគុណភាពពន្លឺអន់ពេក។
លក្ខណសម្បត្តិរបស់ឡែនកែវភ្នែកឆ្លាតវៃជាងកញ្ចក់ឆ្លាតវៃ គឺរូបភាពដោយផ្ទាល់ត្រូវចូលកាន់គ្រាប់ភ្នែកតាមរយៈឡែននឹងមានគុណភាពពន្លឺខ្ពស់គ្រប់គ្រាន់ឧបករណ៍ដទៃផ្សេងទៀតដែលមានក្រៅអេក្រង់ ៕
kohsantepheapdaily
ឡែនកែវភ្នែកឆ្លាតវៃរបស់សាំស៊ុងភ្ជាប់ជាមួយស្មាតហ្វូនបាន
Reviewed by Unknown
on
11:33:00 PM
Rating: