ភាពលំបាកវេទនា នៃជីវិតរស់នៅក្រោមការគ្រប់គ្រងរបស់ ISIS
សង្គ្រាមស៊ីវិលក្នុងប្រទេសស៊ីរី បានធ្វើឲ្យប្រជាជនដែលធ្លាប់តែរស់នៅតាមជីវភាពធម្មតា ស្គាល់ការសប្បាយរីករាយ ស្គាល់សុភមង្គលក្នុងគ្រួសារ ផ្លាស់ប្ដូរមកស្គាល់បទពិសោធន៍ជីវិតមួយដ៏អាក្រក់ នោះគឺការរស់នៅក្រោមការគ្រប់គ្រងរបស់ក្រុមឧទ្ទាមជ្រុលនិយម ISIS ដែលវានឹងលាតត្រដាងឲ្យពិភពលោកបានឃើញ តាមរយៈវីដេអូមួយនេះ ។
វីដេអូមួយត្រូវដែលបង្ហាញពីភាពជូរចត់ និងលំបាកវេទនា នៃជីវិតរស់នៅក្រោមការគ្រប់គ្រងរបស់ ISIS ត្រូវបានលួចថតដោយស្ត្រីម្នាក់ ដែលហ៊ានប្រថុយនឹងគ្រោះថ្នាក់ដល់ជីវិត ក៏ព្រោះតែចង់ឲ្យពិភពលោកបានស្គាល់ ទុក្ខលំបាកវេទនាទាំងនោះ ។
មនុស្សស្រីមិនត្រូវបានក្រុម ISIS ឲ្យតម្លៃនោះទេ ស្ត្រីគ្មានសិទ្ធទៅសាលា ស្ត្រីគ្មានសិទ្ធធ្វើការ ហើយក៏គ្មានសិទ្ធសូម្បីតែដើរចេញក្រៅតែម្នាក់ឯងដែរ ពោលគឺបើចង់ចេញក្រៅ ត្រូវមានគ្នាយ៉ាងហោចណាស់ក៏២នាក់ដែរ ទើបចេញដើរបាន ហើយរូបភាពនៃការបំភិតបំភ័យតាមរយៈស្មារតី គឺមាននៅគ្រប់ទីកន្លែង ជាក់ស្ដែងកងកម្លាំង ISIS មួយណាក៏ដើរស្ពាយកាំភ្លើងតាមខ្លួនជានិច្ចផងដែរ ។
ភាពលំបាកវេទនា និងគាបសង្កត់ជាច្រើនរូបភាព នៅមានច្រើនទៀត ដែលវានឹងបង្ហាញតាមរយៈវីដេអូខាងក្រោមនេះ ដែលថតចេញពីទីក្រុង Raqqa ប្រទេសស៊ីរី ៖
ភាពលំបាកវេទនា នៃជីវិតរស់នៅក្រោមការគ្រប់គ្រងរបស់ ISIS
Reviewed by Unknown
on
9:47:00 AM
Rating:
No comments: