កូនភ្លោះព្យាយាមធ្វើអ្វីៗ ដូចគ្នាទាំងអស់ សូម្បីតែមិត្ដប្រុស និងពេលវេលាយកកូន
អូស្ដ្រាលី៖ ស្ដ្រីពីររូប ដែលជាបងប្អូនស្រីភ្លោះនឹងគ្នា បានធ្វើឲ្យមនុស្សជាច្រើនចាប់ អារម្មណ៍ ជាបន្ដបន្ទាប់
ដោយចូលចិត្ដធ្វើអ្វីៗដូចៗគ្នា ជាពិសេសសូម្បីតែរឿង យកមិត្ដប្រុសក៏ យកមនុស្សប្រុសតែម្នាក់ផងដែរ។
នាង Lucy និង បងប្អូនស្រីភ្លោះនាង Anna DeCinque អាយុ ៣០ឆ្នាំដូចគ្នា ជាអ្នករស់នៅក្នុងទីក្រុង Perth ប្រទេសអូស្ដ្រាលី បានធ្វើការវះកាត់កែសម្ភស្សបន្ថែម ដោយចំណាយប្រាក់ជាង ២៥០,០០០ ដុល្លារ ដើម្បី ធ្វើយ៉ាងណា ឲ្យរឹតតែដូចគ្នា។ នៅក្នុងនោះ អ្នកទាំងពីរ បានកែដើមទ្រូង, បបូរមាត់, ចិញ្ចើម និងដាក់រោម
ភ្នែកក្លែងក្លាយផងដែរ ដែលធ្វើបែបនេះ ដើម្បីកុំឲ្យអ្នកដទៃ អាចបែកចែកថា មួយណាជាមួយណាឲ្យពិត ប្រាកដ។ អ្វីដែលកាន់តែចាប់អារម្មណ៍ អ្នកទាំងពីរ បានស្គាល់គ្នានឹងបុរសម្នាក់រួមគ្នា ឈ្មោះ Ben Byrne អាយុ ៣២ឆ្នាំ ជាជាងអគ្គិសនី អស់រយៈពេល ៤ឆ្នាំមកហើយ ដែលនាពេលនេះ អ្នកទាំងពីរគ្រោង
នឹងមាន ផ្ទៃពោះជាមួយនឹង លោក Ben Byrne ក្នុងពេលតែមួយផងដែរ។
គួរបញ្ជាក់ថា អ្នកទាំងពីរ ក៏តែងតែញ៉ាំអាហារប្រភេទតែមួយ និងសូម្បីតែរបៀបញ៉ាំតិច ឬច្រើន ក៏ត្រូវញ៉ាំ ប៉ុនគ្នាផងដែរ ហើយផឹកទឹកក៏ដូចគ្នា ដើម្បីធ្វើយ៉ាងណា រក្សារូបរាងអ្នកទាំងពីរ ឲ្យដូចគ្នា៕
ប្រភព Khmerload
កូនភ្លោះព្យាយាមធ្វើអ្វីៗ ដូចគ្នាទាំងអស់ សូម្បីតែមិត្ដប្រុស និងពេលវេលាយកកូន
Reviewed by Unknown
on
1:06:00 PM
Rating:
No comments: