រឿង លើកទីមួយ


               រឿង លើកទី១

មានប្តីប្រពន្ធគំរូមួយគូរដ៏ល្បីឈ្មោះ។
ពួកគាត់បានរៀបការជាមួយគ្នារយៈពេល៣០ឆ្នាំមកហើយ អ្វីដែលពិសេសនោះគឹពួកគាត់មិនដែលឈ្លោះប្រកែកគ្នាឡើុយ ថ្ងៃមួយអ្នកកាសែតបានមកផ្ទះគាត់ដើម្បីធ្វើការសម្ភាសន៍


អ្នកការសែតៈ តើអ្នកទាំងពីរមានវិធីសាស្ត្រអ្វីដែលអាចធ្វើអោយអ្នកទាំងមិនដែលឈ្លោះគ្នាអស់រយៈពេល៣០កន្លងទៅនេះ។
ប្តីៈ ថ្ងៃទីមួយក្រោយពីរៀបការរួចរាល់ ខ្ញុំបាននាំនាងមកផ្ទះខ្ញុំដើម្បីរស់នៅជាមួយគ្រួសារខ្ញុំ។ ពេលដើរចូលផ្ទះ ឆ្កែរបស់ខ្ញុំក៏ចេញមកព្រុសអោយនាងហើយរកខាំទៀត តែនាងមិនបានធ្វើស្អីវាទេគ្រាន់នាងរាប់ថា លើកទីមួយ។
ស្អែកឡើងនាងបានទៅធ្វើការ ដល់ល្ងាចមកវិញ ឆ្កែក៏លតមកចង់ខាំនាងទៀតហើយនាងក៏មិនធ្វើស្អីវាដែរ គ្រាន់តែរាប់ថា លើកទីពីរ។
ថ្ងៃទីបីជាថ្ងៃអាទត្យ ព្រឹកឡើងនាងបានទៅផ្សារដើម្បីទិញម្ហូប ពេលត្រលប់មកវិញ ឆ្កែក៏លូតចេញចង់ខាំនាងទៀត លើកនេះនាងមិនបាននិយាយអ្វីទាំងអស់ តែនាងបានដកកាំភ្លើងចេកពីកាបូបហើយបាញ់សម្លាប់ឆ្កែហ្នឹងទៅ។ ពេលនោះខ្ញុំក៏រត់ចេញមកស្តីអោយនាងថា មនុស្សស្អីក៏កាចសាហាវម្លេះ សូម្បីសត្វឆ្កែក៏នាងសម្លាប់ដែរ មិនគួរណាខ្ញុំយកនាងធ្វើប្រពន្ធទេ។ ពេលនោះនាងមិនបានធ្វើអ្វីទាំងអស់ នាងគ្រាន់តែរាប់ថា លើកទីមួយ។ ចាប់តាំពីនោះមកពួកយើងទាំងពីររស់នៅមិនដែលឈ្លោះគ្នាទេ។
រឿង លើកទីមួយ រឿង លើកទីមួយ Reviewed by Unknown on 5:36:00 PM Rating: 5

No comments:

Theme images by Jason Morrow. Powered by Blogger.