វិធីងាយៗជួយឲ្យបត់ជើងអស់ពីពោះ

ពិតជាអស្ចារ្យមែន! វិធីងាយៗជួយឲ្យបត់ជើងអស់ពីពោះ ជៀសវាងអាការហើមពោះ!!!




បញ្ហាទាក់ទងសុខភាពដែលយើងម្នាក់ៗតែងមើលរំលោងនោះគឺបញ្ហាបត់ជើងមិនអស់ ឬ មានលាមកនៅបន្សល់ទុកនៅក្នុងពោះវៀនធំ ដែលតាមពិតទៅបញ្ហានេះគឺពិតជាបញ្ហាដ៏ធ្ងន់ធ្ងរ នឹងប៉ះពាល់ដល់សុខភាពរបស់យើងយ៉ាងខ្លាំង!! ថ្ងៃនេះ យើង ក៏មាន 6វិធីងាយៗ ក្នុងការជួយឲ្យបត់ជើងអស់ពីពោះ ដើម្បីជៀសវាងបញ្ហា ហើមពោះ ឈឺខ្នង និងចុកជើង មកផ្ញើប្រិយមិត្តទាំងអ់គ្នា!!
សម្រាប់វិធីទាំង 6 គឺមានដូចតទៅ
1. កុំព្យាយាមទប់នៅពេលមានអារម្មណ៍ថាចង់បត់ជើង 
ជាធម្មតារាងកាយរបស់យើងគួរតែបត់ជើង ចាប់ពីម៉ោង 5 – 7 ព្រឹក ហើយប្រសិនបើហួសម៉ោង ហើយស្រាប់តែប្រិយមិត្តឈឺបត់ជើងមានន័យថា រាងកាយបញ្ជូនសញ្ញាបញ្ចេញចោលខុសពេលវេលាហើយ! គួរកែតម្រូវជាបន្ទាន់ណា
2. បត់ជើងម៉ោងដដែលៗ
វិធីនេះគឺជាការកំណត់ពេលវេលាឲ្យពោះវៀនតូចរបស់យើងបានច្របាច់បណ្តេញនូវលាមកបានទៀតទាត់ នោះបញ្ហាបត់ជើងមិនអស់នឹងលែងមានហើយ។

3. រង់ចាំពេលវាលាដែលសាក់សម

នៅពេលលោកអ្នកកំពុងបត់ជើង កុំប្រឹងឲ្យសោះ យើងអាចសង្កេតឃើញថា អាការឈឺបត់ជើងនឹងមាន បាត់ មាន បាត់ នោះគឺដោយសារតែពោះវៀនរបស់យើងកំពុងច្របាច់ឲ្យលាមកចេញមក ដូចនេះប្រសិនបើយើងប្រឹង ពេលដែលយើងមិនឈឺជុះនោះ វាហាក់ដូចជា យើង ទៅបង្ខំពោះវៀន ហើយវានឹងបណ្តាលឲ្យមានសម្ពាធកើតឡើង ហើយបញ្ហាដែលតាមមកគឺ “ឬសដូងបាត”។

4. ម៉ាស្សាត្រង់បរិវេណពោះវៀន

សម្រាប់ក្មេងៗ គួរម៉ាស្សាជុំវិញផ្ចិត ឯមនុស្សចាស់គួរច្របាច់ម៉ាស្សាស្រាលៗនៅបរិវេណខាងឆ្វេងហួសផ្ចិតបន្តិច។ ម៉ាស្សាទៅមកៗ ទុកចោលមួយសន្ទុះ នឹងមានអាការឈឺបត់ជើងធំហើយ។
5. យកដៃចុចទៅលើពោះផ្នែកខាងក្រោមនៅខាងឆ្វេងពេលបត់ជើងធំ ឬ អង្គុយចោងហោង
តាមការពិតទៅ ការអង្គុយចោងហោង គឺជាវិធីអង្គុយបត់ជើងដែលល្អបំផុត ព្រោះ វានឹងមានកម្លាំងសម្ពាធពីជើងផ្នែកខាងមុខ ។ ការដែលយើងប្រើប្រភេទបង្គន់ដូចអឺុរ៉ុបសព្វថ្ងៃនេះ គឺជាបង្គន់ដែលធ្វើឲ្យយើងអង្គុយបត់ជើងខុសធម្មជាតិ ព្រោះយើងនឹងមិនសូវមានកម្លាំងបត់ជើង ដោយសារតែយើងអង្គុយសំយុ៉ងជើងចុះ ធ្វើឲ្យអាសីុយើងកើតឬសដូងបាត និង មានអាការហើមពោះដូចអឺុរ៉ុបទៀតផង!
6. ងើបដើរទៅដើរមក
វិធីនេះនឹងជួយឲ្យពោះវៀនធ្វើការច្របាច់បញ្ចេញលាមកបានល្អ។
ក្រៅពីវិធីទាំង 6 នេះហើយ ចំនីអាហារក៏ជាផ្នែកសំខាន់ក្នុងការជួយសម្រួលដល់ការបត់ជើងផងដែរ ដូចនេះគួរញាំុបន្លែ និងផ្លែឈើឲ្យបានច្រើនណា។

វិធីងាយៗជួយឲ្យបត់ជើងអស់ពីពោះ វិធីងាយៗជួយឲ្យបត់ជើងអស់ពីពោះ Reviewed by Unknown on 5:32:00 PM Rating: 5

No comments:

Theme images by Jason Morrow. Powered by Blogger.