ចិនបើកដំណើរការ ស្ពានកញ្ចក់លើភ្នំខ្ពស់មួយទៀតហើយ អ្នកទេសចរ ស្រៀវសាច់ស្ទើរសន្លប់!
ចិន៖ គួរឲ្យដឹងថា កាលពីខែឧសភាកន្លងទៅនេះ ចិនទើបតែដាក់សម្ពោធឲ្យដំណើរការ ស្ពានយោលក្រាលកញ្ចក់ទី២របស់ខ្លួន ឲ្យភ្ញៀវទេសចរបានឆ្លងកាត់លេងកម្សាន្ត និងទទួលបានអារម្មណ៍ប្លែកពិសេស ពេលទស្សនាទេសភាពលើជ្រលងភ្នំដ៏ស្រស់ស្អាត។
នាពេលថ្មីៗនេះ ចិនបានបើកសម្ពោធស្ពានកញ្ចក់លើអាកាស របស់ខ្លួនថ្មីមួយទៀតដែលមានប្រវែងបណ្តោយ ១០០ម៉ែត្រ ទទឹង១ម៉ែត្រកន្លះ សាងសង់អមតាមជម្រាលភ្នំខ្ពស់មួយកន្លែង ស្ថិតនៅភាគខាងត្បូងប្រទេសចិន ដែលមានកម្ពស់ប្រមាណ ១,៤០២ម៉ែត្រ។ ភ្ញៀវទេសចរជាច្រើន ដែលបានមកលេងកម្សាន្ត ឬចង់សាកល្បងដើរកាត់ស្ពានកញ្ចក់ដ៏ព្រឺព្រួចនេះ អាចមើលឃើញទេសភាព ដ៏ស្រស់ត្រកាល នៃជ្រលងភ្នំពីបង្កាន់ដៃស្ពាន ពីលើចុះក្រោមបានយ៉ាងច្បាស់ផងដែរ។
គួរបញ្ជាក់ថា ស្ពានកញ្ចក់ថ្មីនេះមានឈ្មោះថា “Coiling Dragon Ciff” បានបើកសម្ពោធជាផ្លូវការ ទទួលស្វាគមន៍ភ្ញៀវទេសចរកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦នៅលើកំពូលភ្នំ Tianmen នៃឧទ្យានជាតិ Tianmenshan ក្នុងខេត្ត Zhangjiajie ភាគខាងត្បូងនៃប្រទេសចិន។
ទន្ទឹមនឹងការចូលលេងកម្សាន្តដើរឆ្លងកាត់ ស្ពានកញ្ចក់ដ៏គួរឲ្យចាប់អារម្មណ៍នេះផងដែរ ភ្ញៀវទេសចរជាច្រើនមានការព្រឺសំបុរស្រៀវសាច់មិនធម្មតា រីឯអ្នកទេសចរមួយចំនួនទៀតវិញ ស្ទើរតែវិលមុខរកសន្លប់ក៏មាន ព្រោះស្ពាននេះ មានរយៈកំពស់ខ្ពស់ពេក។
ប៉ុន្តែមិនថាយ៉ាងណា មានភ្ញៀវទេសចរមួយចំនួនធំ យើងអាចនិយាយបានថា ជាអ្នកទេសចរក្លាហាន ដែលពួកគាត់ មិនខ្លាចញញើតកំពស់ខ្ពស់អ្វីនោះឡើយ ហើយពួកគាត់ថែមទាំងដេកននៀល និងឈរថតរូបលេងកម្សាន្តនៅលើស្ពានកញ្ចក់នោះថែមទៀតផង។
គូសបញ្ជាក់ថា ស្ពានកញ្ចក់ Coiling Dragon Ciff សំបូរទៅដោយរុក្ខធម្មជាតិ និងទេសភាពដ៏ស្រស់ត្រកាល ព្រមទាំងជាកន្លែងដែលជាទីពេញនិយមបំផុតមួយ សម្រាប់ភ្ញៀវទេសចរផងដែរ៕Khmerload
ទស្សនាវីដេអូ៖
ចិនបើកដំណើរការ ស្ពានកញ្ចក់លើភ្នំខ្ពស់មួយទៀតហើយ អ្នកទេសចរ ស្រៀវសាច់ស្ទើរសន្លប់!
Reviewed by Unknown
on
5:42:00 PM
Rating:
No comments: