ខឹងម្ដាយជំពាក់ប្រាក់ធនាគារច្រើនពេក ទិញសាំង៣លីត្រដុតសំលាប់ខ្លួន

ខេត្តស្វាយរៀងៈ បុរសម្នាក់បានសំរេចចិត្តធ្វើអត្តឃាតចាក់សាំងដុតសំលាប់ខ្លួនឯងនៅលើផ្ទះស្លាប់យ៉ាងអាណោចអធ័មខណះត្រូវភ្លើងឆាចឆេះខ្លោចមើលលែងស្គាល់កាលពីវេលាម៉ោងជាង៥រសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ស្ថិតនៅភូមិបឹងអណ្តែង ឃុំតាសួស ស្រុកស្វាយជ្រំ។

យោងតាមលោក ពិន អាន អធិការនគរបាលស្រុកស្វាយជ្រំបានអោយដឹងថាៈ បុរសដែលធ្វើអត្តឃាតមានឈ្មោះ ខាត់ ដនអាយុ២៨ឆ្នាំ មុខរបររត់រឺម៉កកង់បីមានទីលំនៅភូមិបឹងអណ្តែង ឃុំតាសួស ស្រុកស្វាយជ្រំខេត្តស្វាយរៀង។
បើតាមអ្នកភូមិបានអោយដឹងថាក្រុមគ្រួសារជនរងគ្រោះខាងលើបានជំពាក់ប្រាក់ធនាគារព្រមទាំងបានខ្ចីប្រាក់អ្នកភូមិជាច្រើននាក់យូរឆ្នាំមកហើយខណះមិនមានលទ្ធភាពដោះបំណុលអោយអស់។
ប្រភពបន្តថាៈ ជនរងគ្រោះគឺធ្លាប់ចងករចំនួនពីលើកមកហើយប៉ុន្តែដោយត្រូវបានក្រុមគ្រួសារបងប្អូននិងអ្នកជិតខាងជួយទាន់ព្រមទាំងនិយាយលួងលោមថាកុំអោយគិតខ្លីបែបនេះព្រោះយើងនៅមានជីវិតអាចសន្សំប្រាក់ដោះបំណុលគេអស់ហើយ។

ប៉ុន្តែស្រាប់តែនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦វេលាម៉ោង៥និង១៥នាទីជនរងគ្រោះបានត្រលប់មកពីរត់កង់បីក៏ឈាងចូលទិញសាំង៣លីត្រពីអ្នកភូមិដែលមានទីលំនៅក្បែរគ្នាបន្ទាប់មកក៏បានយកសាំងឡើងទៅលើផ្ទះចាក់ពីលើពូកព្រមទាំងស្រោចលើខ្លួននិងយកដែកកេសដុតសំលាប់ខ្លួនតែម្ដង។
ក្រោយពីឆេបឆេះក៏មានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនៅខាងក្រោមផ្ទះនិងអ្នកភូមិនាំគ្នាស្រែកហៅប្រជាពលរដ្ឋជួយពន្លត់ប៉ុន្តែអកុសមិនអាចទប់ស្កាត់បានទេព្រោះភ្លើងកំពុងឆេះពេញទំហឹងដោយបានត្រឹមតែសំរក់ទឹកភ្នែកតែប៉ុណ្ណោះ។សមត្ថកិច្ចបានបន្តថាៈ ក្នុងហេតុការណ៏នេះផ្ទះជនរងគ្រោះត្រូវបានអ្នកភូមិជួយពន្លត់ទាន់ពេលមិនមានការខូចខាតធ្ងន់ធ្ងរនោះទេ។សពត្រូវបានសមត្ថកិច្ចប្រគល់ទៅអោយក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕


ខឹងម្ដាយជំពាក់ប្រាក់ធនាគារច្រើនពេក ទិញសាំង៣លីត្រដុតសំលាប់ខ្លួន ខឹងម្ដាយជំពាក់ប្រាក់ធនាគារច្រើនពេក ទិញសាំង៣លីត្រដុតសំលាប់ខ្លួន Reviewed by Unknown on 11:49:00 PM Rating: 5
Theme images by Jason Morrow. Powered by Blogger.