ប៉ាគីស្ថាន​និង​អាហ្វហ្គានីស្ថាន​ឯកភាព​លើ​បទ​ឈប់​បាញ់​បន្ទាប់​ពី​មាន​ការប៉ះទង្គិចគ្នា​ដ៏​ប្រល័យ​នៅ​ព្រំប្រទល់


ទាហាន​ព្រំដែន​របស់​ប៉ាគីស្ថាន​ដើរ​ត្បាត​នៅ​ព្រំដែល Torkham រវាង​ប៉ាគីស្ថាន និង​អាហ្វហ្គានីស្ថាន​ កាលពី​ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦។

ប៉ាគីស្ថាន​និង​អាហ្វហ្គានីស្ថាន​បាន​ឯកភាព​គ្នា​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​ក្នុង​ការ​គោរព​ទៅ​តាម​បទឈប់បាញ់ ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​មាន​ការប្រយុទ្ធ​គ្នា​ដ៏​ប្រល័យ​នៅ​ព្រំប្រទល់ ដែល​បាន​បណ្តាល​ឲ្យ​ទាហាន​៤​នាក់​ស្លាប់​និង​របួស​ជាង​៤០​នាក់ ដោយ​រួម​បញ្ចូល​ទាំង​ជនស៊ីវិល​នៃ​ភាគី​ទាំង​ពីរ។
មាន​សេចក្តីរាយការណ៍​ថា កងកម្លាំង​សន្តិសុខ​អាហ្វហ្គានីស្ថាន​និង​ប៉ាគីស្ថាន​នៃ​ភាគី​ទាំង​ពីរ បាន​លើក​ទង់ជ័យ​ស ដែល​នេះ​មាន​ន័យ​ថា ពួកគេ​ទាំង​សង​ខាង​ព្រម​ចុះ​ចាញ់។ ការ​ប៉ះ​ទង្គិច​គ្នា​នោះ​បាន​កើតឡើង​នៅ​ព្រំប្រទល់ Torkham ដែល​សម្បូរ​មនុស្ស​ច្រើន​កុះករ។​
លោក Hazrat Omer Zakhilwal ឯក​អគ្គ​រដ្ឋ​ទូត​អាហ្វហ្គានីស្ថាន​ប្រចាំ​នៅ​រដ្ឋធានី អ៊ីស្លាម៉ាបាដ បាន​ថ្លែង​ប្រាប់ VOA នៅ​ពេល​ដែល​បទឈប់បាញ់​នោះ​ត្រូវ​បាន​គេ​ប្រកាស​ព្រមព្រៀង​យ៉ាង​ដូច្នេះ​ថា «បទឈប់បាញ់​នោះ​ត្រូវ​បាន​គេ​ឯកភាព​ហើយ ប៉ុន្តែ​សង្ឃឹម​ថា​វា​នឹង​ត្រូវ​បាន​គេ​អនុវត្ត​បាន​ខ្ជាប់ខ្ជួន»។
លោក Zakhilwa បាន​និយាយ​យ៉ាង​ដូច្នេះ ភ្លាមៗ​បន្ទាប់​ពី​បាន​បើក​កិច្ចប្រជុំ​ដាច់​ដោយ​ឡែក​ពីគ្នា​ជាមួយ​នឹង​លោក​អគ្គ​មេបញ្ជាការ​យោធា​ប៉ាគីស្ថាន Raheel Sharif និង​ក្រុមមន្ត្រី​ការបរទេស​កំពូល។ ​
កាល​ពី​មុន​នេះ លោក​អគ្គ​មេបញ្ជាការ Asim Bajaw អ្នកនាំពាក្យ​របស់​យោធា​ប៉ាគីស្ថាន បាន​ថ្លែង​ប្រាប់​អ្នកកាសែត​ថា ភាគី​ទាំង​សង​ខាង​បាន​ពិភាក្សា​ទៅ​លើ​បញ្ហា​ការទូត កម្រិត​នយោបាយ និង​យោធា ដើម្បី​បន្ថយ​ការ​ប៉ះ​ទង្គិច​គ្នា​នៅ​ព្រំប្រទល់៕ ​
ប្រភព​ VOA
ប៉ាគីស្ថាន​និង​អាហ្វហ្គានីស្ថាន​ឯកភាព​លើ​បទ​ឈប់​បាញ់​បន្ទាប់​ពី​មាន​ការប៉ះទង្គិចគ្នា​ដ៏​ប្រល័យ​នៅ​ព្រំប្រទល់ ប៉ាគីស្ថាន​និង​អាហ្វហ្គានីស្ថាន​ឯកភាព​លើ​បទ​ឈប់​បាញ់​បន្ទាប់​ពី​មាន​ការប៉ះទង្គិចគ្នា​ដ៏​ប្រល័យ​នៅ​ព្រំប្រទល់ Reviewed by Unknown on 2:43:00 PM Rating: 5
Theme images by Jason Morrow. Powered by Blogger.