ស្វែងយល់ពី ពិធីបុណ្យ​ភ្ជុំបិណ្ឌ


​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ខែ្មរ​យើង​មាន​រយៈពេល ១៥​ថ្ងៃ ដែល​ធម្មតា​ចាប់ផ្តើម​ពី​ចុង ខែកញ្ញា​រហូតដល់​ខែ តុលា។​ ពិធីបុណ្យ​នេះ​បាន​ប្រារព្ធ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ឧទ្ទិស​ចំពោះ​ព្រលឹង​ដូនតា ឪពុកម្តាយ  រឺ​សាច់សាលោហិ​តដែល​បាន​ចែក​ស្ថាន​ទៅ ហើយ​នេះ​ជា​ពិធីបុណ្យ​មួយ​ដែល​ប្រជាពលរដ្ឋ​ខែ្មរ​ឲ​តម្លៃ និង​គោរព​ប្រណិប័តន៍​មិន​ដែល​ខកខាន ។ ចំណែក​កាលបរិច្ឆេទ​ពិតប្រាកដ​គឺ​ពឹង​ផែ្អ​កលើ​ប្រតិទិន ចន្ទគតិ​ទាំងស្រុង​។​
នៅ​ក្នុង​កំឡុង​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ប្រជាជន​ខែ្មរ​តែងតែ​នាំគ្នា​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះ សង្ឃ​នៅ​វត្ត ហើយ​ដើម្បីឲ​ព្រះសង្ឃ​ជួយឧ​ទ្ទិស​ចំពោះ​វិញ្ញាណក្ខន្ត​អ្នក​ដែល​បាន​ស្លាប់ ដូចជា​ជីដូន ជីតា សាច់ញាតិ  មនុស្ស​ជា​ទីស្រលាញ់ ព្រមទាំង​មិត្ត​ភ័ក្តិ​ជាដើម ឲ​មក​ទទួលយក​ចំណី​អាហារ​ដែល កូនចៅ​បាន​ធ្វើ​បុណ្យ​។ ដោយ​ហេតុ​ដូច្នេះ​ហើយ ទើប​នៅ​តាម​ទី​វត្ត​អារាម​ទាំងឡាយ​មាន​សភាព អ៊ូរ​អរ ទៅ​ដោយ​មនុស្សម្នា​ជាច្រើន​។​



កំណត់ចំណាំ​​ព្រលឹង​ខ្មោច ដែល​អត់ឃ្លាន គឺជា​អាត្ម័ន​ដែល​មាន​ស្ថិតនៅលើ​លោក​យ៉ាង​ពិតប្រាកដ​នៅក្នុង (​កង់​ជីវិត​) ខ្មោច​ឃ្លាន រឺ​ហៅ​ថា (​ប្រេត​) ន័យ​ជា​ភាសា​សំ​ស្ក្រិត គឺជា​សត្វ​កើត​ក្នុង​ឧបាយ​ភូមិ​ពួក​មួយ ដែល​មាន​ពោះ​ទទេ និង​មាន​មាត់​ស្រួច​ដូច​ម្ជុល ក​វែង មិន​អាច​លេប​បាន ។​ដូច្នេះ​ធ្វើឲ​ប្រេត​ទាំងឡាយ​នៅ​តែ​ស្រែក​ឃ្លាន​ដដែល ហើយ​មូលហេតុ​ដែល​នាំ​ឲ​មាន​ប្រេត​ដូច្នេះ គឺ​មកពី​មនុស្ស​ទាំង​នេះ​កាលពី​នៅរស់​ប្រកបដោយ​ការ​ច្រណែនឈ្នានីស​ចំពោះ​អ្នក​ដទៃ​។​
ស្វែងយល់ពី ពិធីបុណ្យ​ភ្ជុំបិណ្ឌ ស្វែងយល់ពី ពិធីបុណ្យ​ភ្ជុំបិណ្ឌ Reviewed by Unknown on 11:08:00 AM Rating: 5
Theme images by Jason Morrow. Powered by Blogger.