iPhone SE បរាជ័យខ្លាំងនៅអំឡុងសប្ដាហ៍ដំបូងដែលចេញលក់
ទូរសព្ទ iPhone SE ទើបតែបានដាក់លក់ជាផ្លូវការក្នុងប្រទេសមួយចំនួនបានរយៈប៉ុន្មានថ្ងៃប៉ុណ្ណោះ ហើយលទ្ធផលនៃការដាក់លក់ដំបូងនេះហាក់ដូចមិនល្អទាល់តែសោះ។
បើយោងតាមក្រុមហ៊ុនវិភាគវែកញែកមួយបានឲ្យដឹងថា រយៈពេលប៉ុន្មានថ្ងៃនេះ iPhone SE មានតែ ០,១% ប៉ុណ្ណោះ ក្នុងចំនួនទូរសព្ទ iPhone សរុបដែលមានប្រើប្រាស់បច្ចុប្បន្ន។ បើប្រៀបនឹង iPhone 6 វិញគឺក្ដោបក្ដាប់បាន ២% នៃចំនួន iPhone សុរបពេលដែលទូរសព្ទនេះចេញលក់ក្នុងសប្ដាហ៍ដំបូង។ ចំណែកឯ iPhone 6s ក្ដោបក្ដាប់ ១% និង iPhone 5s ក្ដោបក្ដាប់ ០,៩%។
បើក្រឡេកមើលចំនួនភាគរយនៃម៉ូដែល iPhone មួយៗដែលកំពុងប្រើប្រាស់បច្ចុប្បន្នឃើញថា iPhone 6 មានចំនួនភាគរយខ្ពស់ជាងគេ ដែលមានចំនួន៣៣% តាមពីក្រោយដោយ iPhone 5s មាន ១៨%។ បន្តមកទៀតគឺ iPhone 6s ដែលមានចំនួន១៥%, iPhone 6 Plus ១០%, iPhone 5 ៧%, iPhone 6s Plus ៦%, iPhone 5c ៥%, iPhone 4s ៤%, iPhone 4 ២% និង iPhone SE បច្ចុប្បន្នមាន ០,១%។
iPhone ជំនាន់ចុងក្រោយរបស់ Apple ឃើញថាជាទូរសព្ទអេក្រង់តូចដែលមានសមត្ថភាពខ្លាំងដូចជា iPhone 6s ប៉ុន្តែប្រហែលដោយសារតែវាមានរូបរាងដដែលដូចជា iPhone 5s ទើបធ្វើឲ្យចំនួនលក់ចេញគ្មានសន្ទុះខ្លាំង៕
ប្រភព: Sabay
iPhone SE បរាជ័យខ្លាំងនៅអំឡុងសប្ដាហ៍ដំបូងដែលចេញលក់
Reviewed by Unknown
on
8:28:00 PM
Rating:
No comments: