បើអ្នកជួបបុរសប្រភេទនេះហើយចូរថែរក្សាគាត់អោយបានល្អ
នៅពេលដែលលោកអ្នកកំពុងមានស្នេហាលើកដំបូង អ្វីៗពិតជាល្អឥតខ្ចោះ។ តែជាទូទៅអ្វីៗវាពិតមិនដូចពេលចាប់ផ្ដើមទាំងស្រុងនោះទេ។ ម៉្លោះហើយយើងត្រូវពិចារណាថាតើទំនាក់ទំនងនោះវាមានតម្លៃអោយយើងបន្តវាទៀតដែរឬទេ។
អត្ថបទនេះនឹងជួយលោកអ្នកដើម្បីអោយអ្នកអាចមានគំនិតខ្លះៗថា បុរសដែលអ្នកស្រលាញ់ជាបុរសដែលមានតម្លៃបំផុតសម្រាប់អ្នកឬក៏អត់។ម៉្លោះហើយប្រសិនបើលោកអ្នកបានជួបនឹងបុរសដែលមានលក្ខណៈដូចខាងក្រោមហើយនោះចូរថែរក្សាគាត់អោយបានល្អ។
១. បុរសដែលតែងតែទាក់ទងមករកអ្នកបើទោះបីជាគាត់រវល់យ៉ាងណាក៏ដោយ
គ្មានអ្វីដែលរំភើបជាងការទទួលបានការខលមកឬការផ្ញើសារពីមនុស្សដែលយើងកំពុងតែនឹកនោះទេ។ អ្វីដែលមានន័យជាងនេះទៅទៀតនោះគឺគាត់តែងតែឆ្លៀតទាក់ទងមកអ្នកបើទោះបីគាត់មានកាលវិភាគរវល់យ៉ាងណាក៏ដោយ។ គាត់តែងតែចង់ដឹងពីសុខទុក្ខរបស់អ្នកបើទោះជាអ្នកទាំងពីរនៅក្បែរគ្នាស្ទើរពេញមួយថ្ងៃក៏ដោយ។
២. បុរសដែលតែងតែជូនអ្នកទៅផ្ទះ
ការធ្វើបែបនេះមានន័យថាគាត់បារម្ភពីសុវត្ថិភាពរបស់អ្នក គាត់ខ្វល់ខ្វាយពីសុខទុក្ខរបស់អ្នក។ ម៉្យាងទៀតគាត់ចង់ចំណាយពេលជាមួយអ្នកអោយបានច្រើនមុនពេលបែកផ្លូវគ្នាទៅផ្ទះ។
៣. បុរសដែលតែងស្ដាប់ការរអ៊ូរទាំរបស់អ្នក
នារីៗតែងតែរអ៊ូរទាំច្រើនទៅលើរឿងរ៉ាវមិនបានការ។ នាងតែងតែនិយាយឥតឈប់នៅពេលដែលនាងសប្បាយចិត្តប៉ុណ្ណោះ ហើយនៅពេលដែលនាងស្ងៀមស្ងាត់មានន័យថានាងកំពុងតែមិនសប្បាយចិត្តហើយ។ ទោះជានាងចូលចិត្តនិយាយច្រើនក្ដី នាងនិយាយជាមួយតែមនុស្សដែលនាស្រលាញ់តែប៉ុណ្ណោះ។
៤. បុរសដែលមិនអ្នកស្ទាក់ស្ទើរក្នុងការប្ដេជ្ញាធ្វើអ្វីមួយដើម្បីអ្នក
បុរសភាគច្រើនបំផុតមានគំនិតចាស់ទុំគ្រប់គ្រាន់ដែលអាចដឹងពីសារសំខាន់នៃការប្ដេជ្ញាក្នុងការធ្វើអ្វីមួយដើម្បីមនុស្សដែលគាត់ស្រលាញ់។ គាត់នឹងធ្វើអោយនាងមានអារម្មណ៍កក់ក្ដៅ។
៥. បុរសដែលតែងតែអោយតម្លៃដល់នាង
នារីដែលមានសំណាងគឺជានារីដែលតែងតែទទួលការគោរពពីដៃគូមិនថារឿងអ្វីក៏ដោយ។ នារីទាំងឡាយបើសិនអ្នកជួបបុរសប្រភេទនេះហើយ ចូរថែរក្សាគាត់អោយបានល្អ។
៦. បុរសដែលលោកអ្នកអាចពឹងពាក់បាន
បុរសប្រភេទនេះអាចអោយលោកអ្នកយកជាមនុស្សជំនិតបាន។ គាត់នឹងនៅក្បែរលោកអ្នកគ្រប់កាលៈទេសៈទាំងអស់ព្រោះថាគាត់អាចយល់ពីអ្នកច្រើនជាងអ្នកយល់អំពីខ្លួនឯង។
៧. បុរសដែលតែងជួយលោកអ្នកអោយជឿជាក់លើខ្លួនឯង
បុរសប្រភេទនេះនឹងជួយពន្លឺផ្លូវដល់លោកអ្នក។ គាត់នឹងជួយអោយអ្នកក្លាយជាមនុស្សម្នាក់ដែលរឹងមាំ ហ៊ានប្រឈមមុខជាមួយនឹងបញ្ហាទាំងឡាយ។ គាត់តែងជួយគាំទ្រអ្នកនូវអ្វីដែលអ្នកប៉ងប្រាថ្នា ហើយលើកទឹកចិត្តអ្នកគ្រប់ស្ថានភាពទាំងឡាយ។ ចូរថែរក្សាបុរសប្រភេទនេះ ព្រោះថាលោកអ្នកអាចនឹងស្ដាយក្រោយបើសិនជាបុរសប្រភេទឃ្លាតឆ្ងាយពីអ្នកទៅ។
ដោយ ៖ cambomag
បើអ្នកជួបបុរសប្រភេទនេះហើយចូរថែរក្សាគាត់អោយបានល្អ
Reviewed by Unknown
on
5:49:00 PM
Rating:
No comments: