អង្គរសង្រ្កាន្ត និងអប់អរបុណ្យចូលឆ្នាំខ្មែរ ២០១៦
មគ្គុទ្ទេសក៍ ខេត្តសៀមរាប
សៀមរាបមានទីតាំងនៅភាគពាយព្យប្រទេសកម្ពុជា។ ខេត្តនេះជាច្រកចូលទៅដល់តំបន់ប្រាសាទអង្គរវត្ដដ៏ល្បីល្បាញរបស់ពិភពលោក បូកបញ្ចូលទាំងប្រាសាទអង្គរវត្តដ៏ល្បីល្បាញ។ ខេត្តនេះក៏មានទីក្រុងដែលមានសណ្ឋាគារប្រណីតៗ អាគារបន្សល់ទុកពីសម័យអាណានិគមយ៉ាងស្រស់ស្អាត ហាងស្រាតាមផ្លូវ តម្បាញសូត្រ ផ្សារ និងអ្វីៗផ្សេងទៀតជាច្រើន។
ទីក្រុងសៀមរាបក៏ជាទីក្រុងរបស់ខេត្តនេះដែលជាគោលដៅទេសចរណ៍ "ត្រូវតែទស្សនា" សម្រាប់ភ្ញៀវទាំងអស់ដែលមកប្រទេសកម្ពុជា។ នៅទីនេះហើយដែលមានប្រសាទអង្គរវត្តដ៏ល្បីល្បាញសតវត្សរ៍ទី១២ និងជាសំណង់សាសនាធំបំផុតរបស់ពិភពលោក។ មានទីតាំងនៅភាគខាងជើងបឹងទន្លេសាប អច្ឆរិយៈទីប្រាំបីរបស់ពិភពលោកដ៏គួរអោយចាប់អារម្មណ៍នេះអាចនឹងទៅដល់បានដោយយន្ដហោះ រថយន្ត និងកាណូត។
តំបន់ប្រាសាទបុរាណអង្គរ ដែលមានទីតាំងនៅក្នុងព្រៃក្រាស់ សព្វថ្ងៃជាបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO។ នៅទីនោះមានច្រើនជាងមួយពាន់ប្រាសាទ រាប់ពីប្រភេទមិនច្បាស់ជាច្រើននៃថ្មដែលនៅគ្រប់ទីកន្លែងរហូតដល់វាលស្រែ ដែលជាប្រភពផ្គត់ផ្គង់ដល់ប្រាសាទអង្គរវត្តល្អបំផុត។
ជាផ្នែកនៃកេរ្តិ៍តំណែលនៃប្រសាទអង្គរដ៏ធំ សៀមរាបមានអ្វីជាច្រើនទៀតផ្ដល់ជូនអ្នកទេសចរ ដូចជាទេសភាពភូមិបណ្ដែតទឹកនៅលើបឹងទន្លេសាបរហូតដល់តំបន់បេតិកភណ្ឌនៃភ្នំគូលេន ហើយថ្មីៗនេះក៏បានរកឃើញប្រាសាទកោះកេរផងដែរ។
នៅក្នុងទីក្រុងមានហាងដែលលក់វត្ថុរបស់ជនជាតិ វិចិត្រសាល ហាងកាហ្វេ អាហារដ្ឋាននិងភោជនីយដ្ឋានដែលបម្រើអាហារគ្រប់ប្រភេទ។ ហាងស្រាតាមផ្លូវ និងផ្សាររាត្រីសៀមរាបដ៏ល្បីល្បាញសព្វថ្ងៃជាទិសដៅទេសចរណ៍ល្បីល្បាញសម្រាប់ពួកគេ។ បន្ថែមលើនេះ តម្បាញសូត្រ វាលស្រែជនបទ ភូមិនេសាទ និងតំបន់សម្បូរបក្សីនៅជិតបឹងទន្លេសាបធ្វើអោយសៀមរាបជាខេត្តមួយនៃកន្លែងគួរអោយចាប់ចិត្តផ្សេងទៀតរបស់ពិភពលោក។
ទីតាំងខេត្តសៀមរាបមានទីតាំងចម្ងាយ៣១៤គីឡូម៉ែត្រភាគពាយព្យទីក្រុងភ្នំពេញ តាមបណ្ដោយផ្លូវជាតិលេខ៦។ គេអាចទៅខេត្តនោះបានពេញមួយឆ្នាំតាមផ្លូវជាតិលេខ៦ពីទីក្រុងភ្នំពេញ ចំណុចត្រួតពិនិត្យព្រំដែនប៉ោយប៉ែតពីខេត្តបន្ទាយមានជ័យ ខេត្តកំពង់ចាម និងកំពង់ធំ និងតាមផ្លូវជាតិលេខ៥ និង៦ពីខេត្តកំពង់ឆ្នាំង ពោធិសាត់ និងបាត់ដំបង។
មធ្យោបាយធ្វើដំណើរទៅកាន់ខេត្តសៀមរាបសៀមរាបអាចទៅដល់បានដោយជិះយន្ដហោះត្រង់តែម្ដងពីទីក្រុងសំខាន់ៗមួយចំនួននៅក្នុងតំបន់ដូចជា ទីក្រុងបាងកក ដាណាង ហាណូយ ហូជីមិញ ប៉ាកសេ វៀងចន្ទ កុឡាឡាំពួ សិង្ហបូរី ហុងកុង គុនមីង តៃប៉ិ ។ល។ ពីរាជធានីភ្នំពេញ Angkor Air ធ្វើការហោះហើរត្រង់បីបួនដងក្នុងមួយថ្ងៃទៅ និងមកពីខេត្តសៀមរាប។
មានកាណូតលឿនធ្វើដំណើរតាមបណ្ដោយទន្លេសាបពីទីក្រុងភ្នំពេញ និងបាត់ដំបងផងដែរ។
កាលបរិច្ឆេទ: ចាប់ពី ថ្ងៃពុធ ទី13 ខែមេសា ឆ្នាំ2016 ដល់ ថ្ងៃសៅរ៍ ទី16 ខែមេសា ឆ្នាំ2016
ទិត្ថភាពអង្គរសង្រ្កាន្ត2015
អង្គរសង្រ្កាន្ត និងអប់អរបុណ្យចូលឆ្នាំខ្មែរ ២០១៦
Reviewed by Unknown
on
12:09:00 PM
Rating:
No comments: