ចង់ដឹងអត់ថា កូនហោប៉ៅរបស់ខោខូវប៊យ គេផលិតឡើងដើម្បីអ្វី?
ចង់ដឹងអត់ថា កូនហោប៉ៅរបស់ខោខូវប៊យ គេផលិតឡើងដើម្បីអ្វី?
អាមេរិក៖ ជាទូទៅគេសង្កេតឃើញថា ខោខូវប៊យ តែងតែមានហោប៉ៅចំនួន ៥គឺខាងក្រោយ២ និងខាងមុខ៣ ដោយក្នុងនោះ មានកូនហោប៉ៅមួយនៅខាងមុខ និងខាងស្ដាំ។ តើលោកអ្នកមានឆ្ងល់ទេថា ហេតុអ្វីបានជាមានខោខូវប៊យមានកូនហោប៉ៅតូច?
យោងតាមការស្រាវជ្រាវបានឲ្យដឹងថា នៅក្នុងអំឡុងឆ្នាំ១៨០០ ពួកខាវប៊យ (Cowboys) បានប្រើប្រាស់កូនហោប៉ៅនេះ សម្រាប់រក្សាទុកនាឡិកា (Pocket Watch)។ ក្រោយមកទៀត នៅបណ្ដាប្រទេសក្នុងតំបន់លោកខាងលិចបានពេញនិយមចាយកាក់ (Coin) ដូច្នេះហើយទើបកូនហោប៉ៅនោះ ត្រូវបានគេនិយមរក្សាទុកប្រាក់កាក់។
ក្រៅពីដើម្បីរក្សាទុកនាឡិកា និងប្រាក់កាក់នោះ កូនហោប៉ៅរបស់ខោខូវប៊យ ត្រូវបានគេប្រើសម្រាប់រក្សាទុកស្រោមអនាម័យ ក្រែមលាបបបូរមាត់ ស្ករកៅស៊ូ និង USB Drive ជាដើម។
ពាក់ព័ន្ធនឹងរឿងខាងលើនេះ ក្រុមហ៊ុនផលិតខោខូវប៊យ Levis បានបញ្ជាក់ថា កូនហោប៉ៅ ឬហោប៉ៅទី៥នោះ គឺផលិតឡើងដើម្បីរក្សាទុកនាឡិកា៕
ចង់ដឹងអត់ថា កូនហោប៉ៅរបស់ខោខូវប៊យ គេផលិតឡើងដើម្បីអ្វី?
Reviewed by Unknown
on
1:03:00 PM
Rating:
No comments: